Social Network

អបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា សមាគមអ្នកសរសេរអំពីការធ្វើដំណើរ ក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination - Heritage (International)។

Read more: អបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រញាប់មកបង់ឲ្យបានទាន់ពេលវេលា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅតែអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម មេត្តាប្រញាប់មកបង់ឲ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានា របស់រដ្ឋបាលរាជធានីភ្នំពេញ។

Read more: រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ...

ទិវាអំណានជាតិធ្វើនៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីរំលឹកស្នាដៃរបស់សម្តេចសង្ឃរាជ ជួន ណាត

(ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាននៅថ្ងៃ១១ ខែមីនា ឆ្នាំ២០២០ វិទ្យាល័យហ៊ុន សែន តាគោក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រារព្ធទិវាជាតិអំណាន នៅវិទ្យាល័យ ដោយមានការប្រកួតអានសម្រាប់សិស្សានុសិស្ស។

Read more: ទិវាអំណានជាតិធ្វើនៅវិទ្យាល័យ ហ៊ុន សែន តាគោក ស្រុកព្រះស្ដេច ខេត្តព្រៃវែង...

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងមហាផ្ទៃ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

ពលរដ្ឋចិន រំជួលចិត្តចំពោះព្រះរាជសកម្មភាព ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងទង្វើរបស់សម្តេចតេជោ ពេលខ្លួនមានទុក្ខលំបាក

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចិន រាប់ពីមន្ត្រី ពាណិជ្ជករ និងប្រជាពលរដ្ឋសាមញ្ញធម្មតា បានបង្ហាញក្តីរំជួលចិត្តឥតឧបមា ចំពោះព្រះរាជសកម្មភាពព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រី និងកាយវិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកព្រះទ័យ និងចិត្តទុកដាក់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ពេលជួបការលំបាកដោយសារជំងឺផ្លូវដង្ហើមបង្កដោយមេរោគ COVID-19។

Read more: ពលរដ្ឋចិន រំជួលចិត្តចំពោះព្រះរាជសកម្មភាព ព្រះមហាក្សត្រ ព្រះមហាក្សត្រី...

(ភ្នំពេញ)៖ សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ខាងមុខនេះ។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីត

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ស្អែកនេះ ឱកាសការងារចំនួន ១,១៨២កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន១០ នឹងត្រូវផ្តល់ជូនសិស្ស និសិ្សត យុវជន អ្នកកំពុងស្វែងរកការងារនៅក្នុងកម្មវិធីវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។

Read more: (ភ្នំពេញ)៖ សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា...

រដ្ឋសភា គ្រោងពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ទៀត នៅថ្ងៃទី១៣ ខែមីនា

(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ខាងមុខនេះ។

Read more: រដ្ឋសភា គ្រោងពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម...

សម្ដេចក្រឡាហោម ស ខេង ប្ដេជ្ញាចិត្តលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងយេនឌ័រ ក្នុងក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្ដរជាតិ នារី៨មីនា ខួបលើកទី១០៩ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតថា នឹងលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងយេនឌ័រ ក្នុងក្រសួងមហាផ្ទៃ ដែលនាំឲ្យមានភាពលំអៀងរវាងស្ដ្រី និងបុរស ក្នុងការវាយតម្លៃអំពីគុណភាព ការងាររបស់មន្ដ្រី។

Read more: សម្ដេចក្រឡាហោម ស ខេង ប្ដេជ្ញាចិត្តលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងយេនឌ័រ...

សម្តេចតេជោ ហ៊ុន សែន៖ ឧបករណ៍ចាប់សំឡេងទូរស័ព្ទ នៅតែបន្តប្រើតាមដានសកម្មភាពទុច្ចរិត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ឧបករណ៍សម្រាប់ចាប់សំឡេងទូរស័ព្ទ នៅតែត្រូវដាក់ឲ្យបន្តប្រើប្រាស់ ដើម្បីតាមដានសម្មភាពរបស់ក្រុមទុច្ចរិតទាំងឡាយ ដែលនិយាយមិនពិត។

Read more: សម្តេចតេជោ ហ៊ុន សែន៖ ឧបករណ៍ចាប់សំឡេងទូរស័ព្ទ នៅតែបន្តប្រើតាមដានសកម្មភាពទុច្ចរិត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងនៅទិសទី១ យោធភូមិភាគទី៥ និងមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោភ្នំឆត្រ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនាថ្ងៃខាងមុខ

(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និង នាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅឧបត្ថម្ភកងកម្លាំងទិសទី១ យោធភូមិភាគទី៥ និងមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆត្រ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាថ្ងៃខាងមុខ។

Read more: នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងនៅទិសទី១ យោធភូមិភាគទី៥...

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជ្រើសអ្នកមានសមត្ថភាពប្រចាំការកាន់លេខ១១៥

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យជ្រើសរើសអ្នកមានសមត្ថភាពប្រចាំការក្នុងការទទួលអ្នកហៅចូលលេខ១១៥ បន្ទាប់ពីទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការរុញដាក់គ្នា ពីសំណាក់អ្នកកាន់លេខទូរស័ព្ទនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្ត។

Read more: នាយករដ្ឋមន្ត្រីកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាល...

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិចំនួន ១៤រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការចំនួន៩ និងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិចំនួន ៥រូប។

Read more: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវរក្សាជំហរច្បាស់លាស់ គឺស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវរក្សាជំហរឲ្យបានច្បាស់លាស់ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារទឹកដី ការពារសុខសន្តិភាព ជូនមាតុភូមិ និងប្រជាពលរដ្ឋ។

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវរក្សាជំហរច្បាស់លាស់...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,៤៥៨នាក់

(ភ្នំពេញ)៖ និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ បានបិទបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន...

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរបុណ្យទន្លេ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០។

Read more: សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរបុណ្យទន្លេ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

ក្រសួងមុខងារសាធារណៈ បានអះអាងថា គ្មានមន្ដ្រីខ្មោចនៅតាមក្រសួង ស្ថាប័នរដ្ឋទៀតនោះឡើយ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការជាមួយមន្ដ្រីរាជការ បានអះអាងថា រហូតមកដល់ពេលនេះ គ្មានទៀតឡើយវត្តមានមន្ដ្រីខ្មោចនៅតាមក្រសួង ស្ថាប័នរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលធ្វើកំណែទម្រង់ជាបន្ដបន្ទាប់ តាមរយៈការបើកប្រាក់បៀវត្សន៍ជាមួយធនាគារជាដើម។

Read more: ក្រសួងមុខងារសាធារណៈ បានអះអាងថា គ្មានមន្ដ្រីខ្មោចនៅតាមក្រសួង ស្ថាប័នរដ្ឋទៀតនោះឡើយ

សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់បុរសម្នាក់ ដែលនិយាយថា សម្តេចត្រូវបានបញ្ជូនទៅសិង្ហបុរីដោយសម្ងាត់ ដើម្បីព្យាបាល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាប់បុរសម្នាក់ ដែលរស់នៅកំពង់ត្របែក ខេត្តព្រៃវែង យកមកឃុំទុក ដោយសារបុរសរូបនោះនិយាយថា សម្តេចត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរីដោយសម្ងាត់បំផុត ដើម្បីព្យាបាលជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ។

Read more: សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់បុរសម្នាក់ ដែលនិយាយថា...

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឈន៍ជនបទ៖ ស្ត្រីមូស្លីមកម្ពុជា ត្រូវបានគាំទ្រ និងផ្ដល់សិទ្ធិយ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសាសនាឥស្លាម

(ភ្នំពេញ)៖ លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការធិការ ក្រសួងអភិវឌ្ឈន៍ជនបទ បានសំដែងការសប្បាយចិត្ត និងត្រេកអរជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញ ដល់សាសនិកឥស្លាម ពិសេសបានលើកកម្ពស់សមភាពយេនឌ័រ ឱ្យស្មើរមុខស្មើរមាត់ក្នុងសង្គម ដោយបានផ្ដល់ឱកាសយ៉ាងច្រើនដល់ស្ត្រីទាំងការងារលើវិស័យឯកជន ព្រមទាំងការងារក្នុងវិស័យរដ្ឋផងដែរ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឈន៍ជនបទ៖ ស្ត្រីមូស្លីមកម្ពុជា ត្រូវបានគាំទ្រ...

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ដែលប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសេចក្តីព្រាងច្បាប់៥ផ្សេងទៀត មកពិនិត្យសិក្សា

(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់មួយចំនួនដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្បុជា។

Read more: រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ដែលប្តូរឈ្មោះ ក្រសួងឧស្សាហកម្ម...

រសៀលនេះសម្តេចតេជោ អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។

Read more: រសៀលនេះសម្តេចតេជោ អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ...

ព្រឹកនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អញ្ជើញបើកសន្និបាតសុខាភិបាល លើកទី៤១

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកសន្និបាតសុខាភិបាល ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា។

Read more: ព្រឹកនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អញ្ជើញបើកសន្និបាតសុខាភិបាល លើកទី៤១