Social Network

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទូរទស្សន៍ជាតិកម្ពុជា ទទក គ្រោងរៀបចំកម្មវិធីផ្សាយ ព័ត៌មានជាភាសាចិន ខណៈពេលបច្ចុប្បន្ននេះ គឺមានការផ្សាយជាភាសាបារាំង និងភាសាអង់គ្លេស

នេះជាប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sheng Gaoju អគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។

Read more: រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទូរទស្សន៍ជាតិកម្ពុជា ទទក គ្រោងរៀបចំកម្មវិធីផ្សាយ...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ

(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប...

អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។

Read more: អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារ...

លោក ហ្សង់ហ្វ្រង់ស័រ៖ រាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅក្រៅប្រទេសគ្មានឡើយអារម្មណ៍ក្រោមសម្ពាធប្រទេសនេះ ឬប្រទេសនោះ (Video inside)

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការបរទេស បានអះអាងថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់បណ្តាប្រទេសនានា គ្មានឡើយអារម្មណ៍ក្រោមសម្ពោធប្រទេសនេះ ឬប្រទេសនោះ ឬក៏សម្ពាធត្រូវតែធ្វើល្អជាមួយប្រទេសនេះ ឬប្រទេស។

Read more: លោក ហ្សង់ហ្វ្រង់ស័រ៖ រាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយនូវសេចក្តីប្រកាស ស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

Read more: អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេល...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-វៀតណាម

(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម គឺជាចំណែកមួយដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងវៀតណាម។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយអគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ ប្រទេសចិន ដើម្បីផ្លាស់ប្តូរការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែខ្លាំងឡើង

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Sheng Gaoju អគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិន ដើម្បីផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានផ្សព្វផ្សាយ និងសោតទស្សន៍ឱ្យកាន់តែរីកចំរើនបន្ថែមទៀត ក្នុងក្របខណ្ឌមេគង្គ-ឡាងឆាង ដោយនៅក្នុងឆ្នាំ២០២៤។

Read more: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយអគ្គនាយករដ្ឋបាលវិទ្យុ...

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យផ្សព្វផ្សាយពីសច្ចភាពប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-វៀតណាម ទៅប្រជាជនទាំងពីរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត មិនអាចក្រុមប្រតិក្រិយាណាមកកែខៃកាឡៃបាននោះឡើយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះតាមរយៈសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត...

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា វាយតម្លៃថាក្នុងឆ្នាំ២០២៣ កម្ពុជា បានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្ត ដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ ក៏ដោយ

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និង តំណាងដែលបានអញ្ជើញ ចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៦០០ រូប។

Read more: មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា វាយតម្លៃថាក្នុងឆ្នាំ២០២៣ កម្ពុជា...

មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា វាយតម្លៃថាក្នុងឆ្នាំ២០២៣ កម្ពុជា បានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្ត ដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ ក៏ដោយ

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និង តំណាងដែលបានអញ្ជើញ ចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៦០០ រូប។

Read more: មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា វាយតម្លៃថាក្នុងឆ្នាំ២០២៣ កម្ពុជា...

សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសវៀតណាម

បន្ទាប់ពីចំណាយពេលធ្វើដំណើរជាងពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់ក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាពហើយ នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ អញ្ជើញដល់ប្រទេសវៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ (UN)។

Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង...

អគ្គនាយកដ្ឋានពន្ធដារ និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា រៀបចំវេទិកាពន្ធដារ ២០២៣ ជំរុញការលើកកម្ពស់វប្បធម៌បង់ពន្ធ

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើម ក្នុង១ឆ្នាំ

Read more: អគ្គនាយកដ្ឋានពន្ធដារ និងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង...

សម្តេតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

Read more: សម្តេតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ជួបសម្តែងការគួរសម

លោក ជូអុក លី៖ សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum តែងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្តា​ប្រទេសនានា ​លើសកលលោក

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

Read more: លោក ជូអុក លី៖ សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum...

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទឱ្យបានជ្រាបថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

Read more: រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក...

ថ្ងៃនេះខួប៩០ថ្ងៃដឹកនាំប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត

ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាខួប៩០ថ្ងៃនៃការដឹកនាំប្រទេសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។

Read more: ថ្ងៃនេះខួប៩០ថ្ងៃដឹកនាំប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត...

កីឡាករ-កីឡាករជាតិ និងអន្ដរជាតិជាង ៣,៦០០នាក់ ចូលរួមរត់អបអជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់

ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA នៅព្រឹកថ្ងៃទី២២ ខែតុលានេះ បានរៀបចំកម្មវិធីរត់កម្សាន្ដ AIA Pink Run នៅសួនច្បារវត្តបទុមវតី ដោយមានអ្នកចូលរួមសរុប ៣,៦០១នាក់ ក្នុងនោះមានអត្តពលិកជាតិ ៣,៣៥០នាក់ និងអ្នករត់បរទេសស្នាក់នៅកម្ពុជាចំនួន ២៥១នាក់ ។

Read more: កីឡាករ-កីឡាករជាតិ និងអន្ដរជាតិជាង ៣,៦០០នាក់...