Social Network

ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ អាចធ្វើផ្លាកលេខម៉ូតូ តឹ្រមរដ្ឋបាលខណ្ឌ របស់ខ្លួនបាន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្ត ការធ្វើប្រតិភូកម្មអំណាច រដ្ឋបាលថ្នាក់កណ្តាល ទៅឲ្យ សាលាខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ រួមមាន រដ្ឋបាលខណ្ឌសែនសុខ ឬស្សីកែវ ដង្កោ និងពោធិ៍សែនជ័យ ដោយអនុញ្ញាតិឲ្យ អាជ្ញាធរខណ្ឌ ផ្តល់ជួន ការចុះបញ្ជីយានជំនិះ ដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង៤ នេះបើយោងតាមលិខិផ្លូវការរបស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ជម្រាបជូន អភិបាលខណ្ឌពោធិ៍សែនជ័យ។

Read more: ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ អាចធ្វើផ្លាកលេខម៉ូតូ...

ក្រសួងព្រះបរមរាជវាំង កំណត់យកថ្ងៃនេះ ម៉ោង៤រសៀល សម្រាប់ឲ្យតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចួលសច្ចាប្រណិធាន

ភ្នំពេញ៖ ឆ្លើយតបនឹង លិខិតរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការរៀបចំ ពិធីសច្ចាប្រណិធាន ជូនអ្នកតំណាងរាស្រ្ត នីតិកាលទី៥ ចំនួន ៥៥រូប របស់គណបក្សសង្រ្គោះជាតិ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង តំណាង សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានជម្រាបជូនថា ពិធីសច្ចាប្រណិធាន នឹងធ្វើឡើង ក្រោមព្រះរាជាធិបតី ដ៍ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ នាថ្ងៃទី៥ ខែសីហានេះ វេលាម៉ោង ៤រសៀល ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

Read more: ក្រសួងព្រះបរមរាជវាំង កំណត់យកថ្ងៃនេះ ម៉ោង៤រសៀល សម្រាប់ឲ្យតំណាងរាស្រ្ត...

រដ្ឋមន្ត្រីក្រសួងអប់រំ ពេញចិត្តយ៉ាងខ្លាំង ចំពោះដំណើរការ ប្រឡងបាក់ឌុបថ្ងៃដំបូង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន បានអត្ថាធិប្បាយថា សម័យប្រឡងបាក់ឌុប ថ្ងៃទីមួយបាន ប្រព្រឹត្តិទៅយ៉ាង មានសណ្តាប់ធ្នាប់ និងមានវិន័យល្អ។ ទាំងលោក ទាំងបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធជា ច្រើនសប្បាយចិត្ត នឹងលទ្ធផលនេះ។

Read more: រដ្ឋមន្ត្រីក្រសួងអប់រំ ពេញចិត្តយ៉ាងខ្លាំង ចំពោះដំណើរការ ប្រឡងបាក់ឌុបថ្ងៃដំបូង

តែងតាំង មេបញ្ជាការរង កងរាជអាវុធហត្ថ ជាប្រធានមន្ទីរ មុខងារសារធារណៈ ខេត្តកោះកុង

កោះកុង៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៤ សាលាខេត្ដកោះកុង បានរៀបចំពិធី ប្រកាសតែងតាំង លោក ស្រេង ហុង អត្តលេខ ០១២៥២០ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ដកោះកុង ត្រូវបានរាជរដ្ឋាភិបាល តែងតាំង ឱ្យទៅបម្រើការងារ ក្របខ័ណ្ឌ ក្រសួងមុខងារសាធារណៈ។

Read more: តែងតាំង មេបញ្ជាការរង កងរាជអាវុធហត្ថ ជាប្រធានមន្ទីរ មុខងារសារធារណៈ ខេត្តកោះកុង

តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប និងចូលស្បថ នៅព្រះបរមរាជវាំង នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ យោងលិខិតផ្លូវការ របស់ ឯកឧត្តម សម រង្សុី ប្រធានគណបក្សសង្រ្គោះជាតិ ជម្រាបជូន សម្តេចប្រធាន រដ្ឋសភាជាតិ ចុះថ្ងៃទី៤ ខែសីហានេះ និង លិខិតផ្លូវការ របស់ អគ្គលេខាធិការដ្ឋាន រដ្ឋសភាជាតិ គោរពជូន សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ស្តីពីការចូលធ្វើ ពិធីសច្ចាប្រណិធាន មុខព្រះភក្រ្ត ព្រះមហាក្សត្រ របស់តំណាងរាស្រ្ត ជាប់ឆ្នោត ទាំង ៥៥រូប។

Read more: តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប និងចូលស្បថ នៅព្រះបរមរាជវាំង...

លទ្ធផល នៃកិច្ចប្រជុំ ក្រុមការងារ របស់គណបក្សទាំង២ នៅវិមានរដ្ឋសភា នៅថ្ងៃនេះ

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក ក្រុមការងារវិសោធនកម្ម ច្បាប់បោះឆ្នោត របស់ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៊ិន ឈិន និង គណបក្សសង្គ្រោះជាតិ ដឹកនាំដោយ ឯកឧត្តម គួយ ប៊ុនរឿន បានប្រជុំពិភាក្សាគ្នា លើចំនុចសំខាន់ ដូចខាងក្រោម។

Read more: លទ្ធផល នៃកិច្ចប្រជុំ ក្រុមការងារ របស់គណបក្សទាំង២ នៅវិមានរដ្ឋសភា នៅថ្ងៃនេះ

ថោង ខុន៖ កម្ពុជា ទទួលភ្ញៀវ ទេសចរអន្តរជាតិ ៤,៦ លាននាក់ នៅឆ្នាំ២០១៤នេះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា ឯកឧត្តម បណ្ឌិត ថោង ខុន បានថ្លែងថា ឱ្យដឹងថា តាមរយៈកំណើន ភ្ញៀវទេសចរ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជា ត្រូវគេរំពឹងថា នឹងមានភ្ញៀវទេសចរ មកលេង សរុបរហូត ដល់៤,៦លាននាក់ នៅឆ្នាំ២០១៤នេះ។

Read more: ថោង ខុន៖ កម្ពុជា ទទួលភ្ញៀវ ទេសចរអន្តរជាតិ ៤,៦ លាននាក់ នៅឆ្នាំ២០១៤នេះ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ ជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ ជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា...

លទ្ធផលកិច្ចប្រជុំ វិសោធនកម្ម រដ្ឋធម្មនុញ្ញ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ

ភ្នំពេញ៖ ខាងក្រោមនេះ ជាកំណត់ហេតុ ស្តីពី លទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារវិសោធនកម្ម រដ្ឋធម្មនុញ្ញ រវាងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ប៉ែន បញ្ញា និង គណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង កាលពីថ្ងៃទី០១ ខែសីហាម្សិលមិញនេះ។

Read more: លទ្ធផលកិច្ចប្រជុំ វិសោធនកម្ម រដ្ឋធម្មនុញ្ញ រវាងគណបក្សប្រជាជនកម្ពុជា...

ក្រសួងសេដ្ឋកិច្ច ស្នើឲ្យ ធនាគារជាតិ បង្កកគណនី របស់ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប

ភ្នំពេញ៖ នៅក្នុងលិខិត ចុះពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ ឯកឧត្តម អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ចាត់វិធានការបង្កកគណនី ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប ក្នុងករណីជំពាក់បំណុលរដ្ឋ ហើយ មិនបានសង បើទោះបីជាក្រសួងបានជូន ដំណឹងក្រើនរំឭក ជាបន្តបន្ទាប់ ដល់ភាគីឯកជន រួសរាន់សងបំណុល ដែលជំពាក់រដ្ឋ និងបានព្រមានចាត់វិធានការ តឹងដើម្បីទារបំណុលនោះ។

Read more: ក្រសួងសេដ្ឋកិច្ច ស្នើឲ្យ ធនាគារជាតិ បង្កកគណនី របស់ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប

ក្រសួងការបរទេសកម្ពុជា ស្នើក្រសួងការបរទេសចិន ឱ្យស្ថានទូត ស្ថានអគ្គកុងស៊ុលចិន​ទាំង​អស់ ​នៅ​បរទេស​បញ្ឍប់​ការផ្តល់ទិដ្ឋាការ ដល់ស្រ្តីខ្មែរនៅលីវ

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ ក្រសួងការបរទេសកម្ពុជា ស្នើក្រសួងការបរទេសចិន ឱ្យស្ថានទូត ស្ថានអគ្គកុងស៊ុលចិនទាំងអស់ នៅបរទេសបញ្ឍប់ការផ្តល់ទិដ្ឋាការ ដល់ស្រ្តីខ្មែរនៅលីវ ដូចមានបង្ហាញ ក្នុងលិខិតខាងក្រោម។

Read more: ក្រសួងការបរទេសកម្ពុជា ស្នើក្រសួងការបរទេសចិន ឱ្យស្ថានទូត...

គណៈ​សង្ឃ​នាយក និងក្រសួងធម្មការ ចាត់វិធានការណ៍ លើភាពមិនប្រក្រតី នៅ​វត្ត​ទួល​រាជា

ភ្នំពេញ៖ សម្តេចព្រះសង្ឃ អំ លឹមហេង នៃគណៈសង្ឃនាយក ដោយមានការឯកភាព ពីសំណាក់ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញ សេចក្តីសម្រេចមួយ ស្តីពីការផ្លាស់ទីកន្លែងគង់នៅ របស់ព្រះសង្ឃ វត្តទួលរាជា ដែលមានទីតាំងនៅឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

Read more: គណៈ​សង្ឃ​នាយក និងក្រសួងធម្មការ ចាត់វិធានការណ៍ លើភាពមិនប្រក្រតី នៅ​វត្ត​ទួល​រាជា

រដ្ឋមន្ត្រី​​ទាំង​បី​ នឹង​​ឆ្លើយ​បំភ្លឺ​​​រួម​គ្នា ​​នៅ​​វិមានរដ្ឋសភា​​ជាតិ នៅ​ព្រឹក​​​ថ្ងៃ​ទី​​៧ ខែ​សីហា ខាងមុខនេះ

ភ្នំពេញ៖ នេះជាលើកដំបូងហើយ នៅក្នុងប្រវត្តិ នៃវេទិការដ្ឋសភា ដែលត្រូវសួរដេញ ដោលសមាជិករដ្ឋាភិបាល ម្តង៣រូប ក្នុងពេលតែមួយ។ ឯកឧត្តម ញ៉ែម ថ្ថាវី តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស នៃរដ្ឋសភា បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃសុក្រនេះថា រដ្ឋសភា បានកំណត់យក ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ដើម្បីស្តាប់ ការបំភ្លឺរបស់ រដ្ឋមន្ត្រីទាំង៣រួមគ្នា ក្នុងពេលតែមួយ។

Read more: រដ្ឋមន្ត្រី​​ទាំង​បី​ នឹង​​ឆ្លើយ​បំភ្លឺ​​​រួម​គ្នា ​​នៅ​​វិមានរដ្ឋសភា​​ជាតិ...

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព៏ត៌មាន សម្ពោធក្រុមហ៊ុន បម្រើសេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាប របស់ក្រុមហ៊ុនចិន

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Fiber Optic Communication Network និង ក្រុមហ៊ុន Supreme Telecommunication Media Group Supernet ដែលជាក្រុមហ៊ុនបម្រើ សេវាអ៊ីនធឺណែត និង ទូរទស្សន៍ខ្សែកាបរបស់ចិន នៅរាជធានីភ្នំពេញ បានបើក សម្ពោធឲ្យដំណើរ ការជាផ្លូវក្រោម អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។

Read more: ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព៏ត៌មាន សម្ពោធក្រុមហ៊ុន បម្រើសេវាអ៊ីនធឺណែត និង...

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធ ស្ពានអាកាសស្ទឹងមានជ័យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង សូមការភ័យទោស និង យោគយល់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារដំណើរការ សាងសង់ស្ពានអាកាស រយៈពេល ២ឆ្នាំ កន្លងមកនេះ។ សម្តេចបញ្ជាក់ថា ឲ្យតែមានការកសាងសង់ តែងតែមានការលំបាក ដូចជា ការបិទចរាចរណ៍ រថ យន្តដឹកដីហ៊ុយ ចូលផ្ទះប្រជាពលរដ្ឋ ការសាងសង់ ធ្វើទាំងយប់ទាំងថ្ងៃ រំខានដំណេក របស់ប្រជាពលរដ្ឋ ។

Read more: ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធ...

រដ្ឋសភាជាតិ ត្រៀមទិញរថយន្ត Lexus ៥៧០ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

ភ្នំពេញ៖ ប្រភព័ត៌មានស្និទ្ធ នឹងមន្រ្តីជាន់ខ្ពស់ រដ្ឋសភា បានបង្ហើបឱ្យដឹងថា រដ្ឋសភា មានគម្រោង ទិញរថយន្តស៊េរី ប្រណិត ម៉ាកតូយ៉ូតា Luxus ៥៧០ ជូនថ្នាក់ដឹកនាំរដ្ឋសភា ប្រមាណ ១៤គ្រឿង សម្រាប់ជិះបំពេញភារកិច្ចជូន ប្រជារាស្រ្ត។

Read more: រដ្ឋសភាជាតិ ត្រៀមទិញរថយន្ត Lexus ៥៧០ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់

រដ្ឋសភាជាតិ ប្រកាសទទួលស្គាល់ ឯកឧត្តម សម​ រង្សុី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ភ្នំពេញ៖ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស ជាផ្លូវការ ទទួលស្គាល់ ឯកឧត្តម សម រង្សុី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួស ឯកឧត្តម គួយ ប៊ុនរឿន ដែលបានសុំលាឈប់។ លិខិតនេះ ត្រូវបានចុះហត្ថលេខា ដោយ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៨ ខែកក្កដានេះ

Read more: រដ្ឋសភាជាតិ ប្រកាសទទួលស្គាល់ ឯកឧត្តម សម​ រង្សុី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ក្រសួង​ព័ត៌មាន ​នឹង​ផ្ដល់​អាហារូបករណ៍ ​ជំនាញ​វិជ្ជាជីវៈ ៤០កន្លែង ​ជូន​សិស្ស​និស្សិត

យ៉ាងហោចណាស់ មានអាហារូបករណ៍ ជំនាញវិជ្ជាជីវៈ ចំនួន៤០កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋខ្មែរ សិស្ស និងនិស្សិតទូទៅ ដែលមានបំណងពិតប្រាកដ ក្នុងការចាប់យកអាជីព និងចំណេះជំនាញ ច្បាស់លាស។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បន្ទាប់ពីឯកឧត្តម បានទទួលការផ្ដល់ជូននូវកញ្ចប់ អាហារូបករណ៍ ១០០ភាគរយពី សមាគមសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ។

Read more: ក្រសួង​ព័ត៌មាន ​នឹង​ផ្ដល់​អាហារូបករណ៍ ​ជំនាញ​វិជ្ជាជីវៈ ៤០កន្លែង...

ប្រធានលីកាដូ ក្លាយជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក ទទួលយកសំណើររបស់ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះ។ គួរបញ្ជាក់ដែលថា សព្វថ្ងៃនេះ លោកស្រី ជាប្រធាន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ។

Read more: ប្រធានលីកាដូ ក្លាយជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត

គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ កំពុងដំណើរការទៅមុខ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ ដែលស្ថិត នៅលើទីតាំងចាប់ពី គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត លាតសន្ធឹង តាមដង ទន្លេសាប និងផ្លូវជាតិលេខ៦អា ទៅជើង ស្ថិតក្នុងភូមិសាស្ដ្រ សង្កាត់ចំនួន៣ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុង តែដំណើរការទៅមុខ ដើម្បីឈានទៅ ដល់ការបញ្ចប់ តាមគម្រោងរបស់ ខ្លួននាពេលខាងមុខនេះ ។

Read more: គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ កំពុងដំណើរការទៅមុខ

មេដឹកនាំគណបក្ស មិនគួរមានតួនាទីខ្ពស់ នៅក្នុងស្ថាប័នជាតិទៀតឡើយ

ភ្នំពេញ៖ មុនការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ បានកំណត់ថា ប្រសិនបើ គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ឯកឧត្តម សម រង្ស៊ី នឹងក្លាយទៅជា នាយករដ្ឋមន្ត្រី រីឯ ឯកឧត្តម កឹម សុខា នឹងក្លាយទៅជា ប្រធានរដ្ឋសភាជាតិ។

Read more: មេដឹកនាំគណបក្ស មិនគួរមានតួនាទីខ្ពស់ នៅក្នុងស្ថាប័នជាតិទៀតឡើយ