Social Network

ទីបំផុត WHO សម្រេចដាក់ឈ្មោះផ្លូវការ ឲ្យវីរុសកូវីដ-១៩បំប្លែងថ្មីទាំងអស់ ដើម្បីចៀសវាងការយកឈ្មោះប្រទេស ឬតំបន់មកប្រើប្រាស់

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថា «វីរុស COVID-19 បំប្លែងខ្លួនថ្មី» ទាំងអស់ដែលត្រូវបានរកឃើញនាពេលកន្លងមក នៅក្នុងប្រទេសមួយចំនួន ត្រូវបានដាក់ឈ្មោះសម្គាល់ទៅតាមភាសាក្រិក ដើម្បីងាយស្រួលក្នុងការហៅ និងចៀសវាងការយកឈ្មោះតំបន់ ឬប្រទេសមកសម្គាល់វីរុសបំប្លែងថ្មីទាំងនោះ។

Read more: ទីបំផុត WHO សម្រេចដាក់ឈ្មោះផ្លូវការ ឲ្យវីរុសកូវីដ-១៩បំប្លែងថ្មីទាំងអស់...

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារអបអរប្រធានាធិបតីស៉ីរីលោក បាហ្សា អាល់ អាស្សាដ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី

  (ប៉េកាំង)៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) ដែលទើបជាប់ឆ្នោតជាថ្មី ក្នុងការកាន់តំណែងរបស់លោក បន្តមួយអាណត្តិទៀតដែលមានរយៈពេល ០៧ឆ្នាំ។

Read more: ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្ញើសារអបអរប្រធានាធិបតីស៉ីរីលោក បាហ្សា អាល់...

សហរដ្ឋអាមេរិក៖ មនុស្ស ៥,២៣៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

  (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥,២៣៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៥,២៣៥នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៥នាក់ស្លាប់...

សហរដ្ឋអាមេរិក៖ មនុស្ស ៧,៧៥០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧,៧៥០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៧,៧៥០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២៤នាក់ស្លាប់...

ម៉ាឡេស៊ីនឹងបិទផ្សារទំនើបទាំងអស់ ដោយអនុញ្ញាតតែវិស័យសេវាកម្មចំនួន១៧ ប៉ុណ្ណោះដែលអាចដំណើរការបានក្នុងកំឡុងពេលវិធានការបិទខ្ទប់ទាំងស្រុង នាដើមខែក្រោយនេះ

 (គូឡាឡាំពូ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា រាល់ផ្សារទំនើប (Mall) ទាំងអស់នឹងត្រូវបិទទ្វារ ខណៈវិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតាក្នុងកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ។

Read more: ម៉ាឡេស៊ីនឹងបិទផ្សារទំនើបទាំងអស់ ដោយអនុញ្ញាតតែវិស័យសេវាកម្មចំនួន១៧...

លោក ចូ បៃដិន សន្យាលើកយកបញ្ហាសិទ្ធិមនុស្ស ដាក់នៅលើតុប្រជុំជាមួយលោក វ៉្លាឌីមៀ ពូទីន

  (វីលមីងតុន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យានឹងប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យទីក្រុងម៉ូស្គូ «រំលោភបំពាន» លើសិទ្ធិមនុស្សឡើយ។

Read more: លោក ចូ បៃដិន សន្យាលើកយកបញ្ហាសិទ្ធិមនុស្ស ដាក់នៅលើតុប្រជុំជាមួយលោក វ៉្លាឌីមៀ...

អ៉ីស្រាអែលកាន់តែខិតជិតបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu

 (ហ្សេរុយសាឡឹម)៖ អ្នកនយោបាយជាតិនិយមអ៉ីស្រាអែល លោក Naftali Bennett បាននិយាយថាលោកអាចនឹងចូលរួមជាមួយរដ្ឋាភិបាលចម្រុះដ៏មានសក្ដានុពលមួយដែលនឹងបិទបញ្ចប់ការកាន់អំណាចដ៏យូរអង្វែងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

Read more: អ៉ីស្រាអែលកាន់តែខិតជិតបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានលោកនាយករដ្ឋមន្ត្រី...

ទីក្រុងហូជីមិញនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះសម្រាប់រយៈពេល២សប្តាហ៍ ក្រោយកូវីដ១៩វាយលុកខ្លាំង

 (ហាណូយ)៖ អាជ្ញាធរក្រុងហូជីមិញនឹងអនុវត្តវិធានការបិទខ្ទប់តំបន់មួយចំនួន និងវិធានការរក្សាគម្លាតសុវត្ថិភាពនៅតាមតំបន់ផ្សេងទៀតក្នុងទីក្រុង រយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីម៉ោង០០ ថ្ងៃចន្ទ ទី៣១ ខែឧសភានេះក្រោមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល។

Read more: ទីក្រុងហូជីមិញនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព...

អាមេរិក គ្រោងរៀបចំជំនួបទល់មុខមេដឹកនាំប្រទេស Quad ដោយផ្ដោតលើវិស័យហេដ្ឋារចនាសម្ពន្ធ

  អាមេរិក គ្រោងរៀបចំកិច្ចប្រជុំទល់មុខមេដឹកនាំក្រុមប្រទេស Quad អំឡុងពេលចុងឆ្នាំ២០២១ ។ នេះបើតាមការលើកឡើងរបស់លោក Kurt Campbell អ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូ ប៉ាស៊ីហ្វិកនៅថ្ងៃទី២៦ ខែឧសភា។

កិច្ចប្រជុំនេះ នឹងផ្តោតសំខាន់លើការសាងសង់ហេដ្ឋារចនាសម្ពន្ធ នៅអាស៊ី និងតំបន់ផ្សេងទៀតដែលមានការប្រកួតប្រជែងខ្លាំងពីសំណាក់ចិន។«យើងចង់រៀបចំនៅរដូវស្លឹកឈើជ្រុះនូវកិច្ចប្រជុំទល់មុខមេដឹកនាំ Quad ហើយសង្ឃឹមថា មានការចូលរួមកាន់តែទូលាយលើវិស័យហេដ្ឋារចនាសម្ពន្ធ។»

លោក Kurt Campbell មន្ត្រីសម្របសម្រួលគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកនៃរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន និយាយបែបនេះនាជំនួបតាមអនញឡាញមួយនៅថ្ងៃទី២៦ ខែឧសភា។ Quad ជាយន្តការដៃគូសន្ទនាចតុភាគីដែលមានអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌាជាសមាជិក។

មេដឹកនាំប្រទេស Quad បានជជែកគ្នាម្ដងហើយកាលពីខែមីនាតាមប្រព័ន្ធអនឡាញ។ យន្តការនេះ ត្រូវមើលឃើញថា ជាការប្រមែប្រមូលសម្ពន្ធមិត្តរបស់អាមេរិកដើម្បីទប់ទល់ឥទ្ធិពលចិន។ ក្នុងកម្មពិធីអនឡាញរបស់សកលវិទ្យាល័យ Standford លោក Campbell បន្ថែមថា អាមេរិកមាន សំណុំយុទ្ធសាស្ត្រថ្មីដែលនឹងធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួន និងចិនប្រកបដោយស្ថិររភាព និង សន្តិភាព។

ចំពោះយុទ្ធសាស្ត្រថ្មីនេះ មន្រ្តីរូបនេះ បន្តទៀតថា អាមេរិកនឹងត្រូវការការចូលរួមពីប្រទេស ផ្សេងៗដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងបណ្ដាប្រទេសអឺរ៉ុបជាដើម ដើម្បីពង្រឹងប្រព័ន្ធ ហេដ្ឋារចនាសម្ពន្ធរបស់ខ្លួននៅអាស៊ី។

ទាក់ទងនឹងជំនួបទល់មុខវិញ មន្ត្រីសេតវិមានម្នាក់បាននិយាយថា មេដឹកនាំ Quad មិនទាន់កំណត់ពេលវេលា និងទីតាំងច្បាស់លាស់ឡើយ។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។

ផែនការថ្មីរបស់រដ្ឋបាលលោក បៃឌិន ត្រូវមើលឃើញថា ជាការប្រជែងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលរីកសាយខ្លាំងនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនផង។

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ឥទ្ធិពលចិន បានកើនឡើងយ៉ាងឆាប់រហ័សតាមរយៈការផ្ដល់ជំនួយ និងកម្ចីដើម្បីសាងសង់ហេដ្ឋារចនាសម្ពន្ធធំមានកំពង់ផែ និងផ្លូវរថភ្លើងល្បឿនលឿនជាដើម៕

ដកស្រង់ពី៖ ថ្មីៗ

សមាគមវេជ្ជសាស្ត្រអាមេរិក៖ Sinopharm ទាំង២ប្រភេទមានប្រសិទ្ធភាពលើស៧០ភាគរយ

វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនពីរប្រភេទរបស់ក្រុមហ៊ុនចិន Sinopharm មានប្រសិទ្ធភាពលើស ៧០ភាគរយ ប្រឆាំងនឹងករណីឆ្លងមានរោគសញ្ញា។ នេះបើតាមការសិក្សាលើការធ្វើតេស្តដំណាក់កាលទីបីដែលផ្សាយនៅថ្ងៃទី២៦ ខែឧសភា។

ប៉ុន្តែប្រសិទ្ធភាពរបស់វ៉ាក់សាំងក្រុមហ៊ុន Sinopharm ទាំងពីរប្រភេទនេះ ក្នុងការប្រឆាំងនឹងករណីធ្ងន់ធ្ងរ និងករណីមិនចេញរោគសញ្ញា មិនទាន់មានឡើយ។ក្នុងទិនានុប្បវតិ្តមួយ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា សមាគមវេជ្ជសាស្រ្តអាមេរិក (AMA) បានសិក្សាស្រាវជ្រាវលើប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ចំនួន ពីរប្រភេទ។

ការស្រាវជ្រាវ បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទនោះ សុទ្ធតែមានប្រសិទ្ធភាពលើសពី ៧០ភាគរយក្នុងការសាកល្បងដំណាក់កាលទីបី។ បើតាមការបញ្ជាក់ថា AMA វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍ក្រុងវូហាន មានប្រសិទ្ធភាព ៧២,៨ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញរោគសញ្ញា នៅពីរសប្តាហ៍បន្ទាប់ពីបានចាក់វ៉ាក់សាំងបានចំនួនពីរដូស។

ភាគរយនៃការបង្ការកូវីដ-១៩ នេះ មានភាពប្រសើរជាង សេចក្តីប្រកាសរបស់ក្រុមហ៊ុន Sinopharm នៅក្នុងខែកុម្ភៈបន្តិច ដោយកាលនោះក្រុមហ៊ុន បានប្រកាសថា មានប្រសិទ្ធភាព ៧២,៥ភាគរយ។

ចំណែកវ៉ាក់សាំងក្រុមហ៊ុន Sinopharm ដែលផលិតដោយមន្ទីរពិសោធន៍នៅក្រុងប៉េកាំង មានប្រសិទ្ធភាព៧៨,១ភាគរយទល់នឹងករណីឆ្លងមានរោគសញ្ញា។វ៉ាក់សាំង Sinopharm មួយនេះ ទើបតែត្រូវបានអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីឱ្យប្រើប្រាស់បន្ទាន់នាពេលថ្មីៗនេះ។ ការសិក្សាស្រាវជ្រាវខាងលើ ផ្អែកលើការវិភាគលើករណីកូវីដ-១៩ ចេញរោគសញ្ញាចំនួន ១៤២ករណីក្នុងការពិសោធន៍មួយដែលមានអ្នកចូលរួមចំនួនជាង៤ម៉ឺននាក់។

ក្នុងនោះ អ្នកឆ្លងចំនួន ២៦នាក់ បានទទួលវ៉ាក់សាំង Sinopharm ដែលមានមូលដ្ឋាននៅក្រុងវូហាន និង២១នាក់ បានទទួលវ៉ាក់សាំងSinopharm មានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ដោយសារមានករណីធ្ងន់ពីរនាក់ក្នុងការសាកល្បង ការសិក្សាលើករណីធ្ងន់ មិនទាន់អាចមានលទ្ធផលឡើយ ដូចគ្នានឹងករណីបង្ការការឆ្លងកូវីដ-១៩ ដែលមិនចេញរោគសញ្ញាដែរ។

សូមបញ្ជាក់ថា សមាគមន៍វេជ្ជសាស្រ្តអាមេរិក សិក្សាលើការស្រាវជ្រាវប្រសិទ្ធភាពវ៉ាក់សាំង Sinopharm នៅក្នុងប្រទេសជាច្រើនដូចជា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួមជាដើម។ ការសិក្សានៅប្រទេសមួយចំនួនទៀតមានអេហ្ស៊ីប និងហ្ស៊កដានី នឹងត្រូវបញ្ចូលក្នុងការបាយការណ៍វិភាគចុងក្រោយ៕

ដកស្រង់ពី៖ ថ្មីៗ

អន្តរជាតិតុលាការហូឡង់ បញ្ជាឱ្យក្រុមហ៊ុនប្រេង Royal Dutch Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន

 នៅថ្ងៃទី២៦ ខែឧសភា តុលាការហូឡង់ចេញបញ្ជាឱ្យក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតនៅឆ្នាំ២០១៩។

Read more: អន្តរជាតិតុលាការហូឡង់ បញ្ជាឱ្យក្រុមហ៊ុនប្រេង Royal Dutch Shell...

អន្តរជាតិរុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ»​ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ក្នុង​ជំនួប​កំពូល​រវាង​លោក ​Biden ​និង ​Putin

  រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃពុធម្សិលមិញលើកឡើងថាខ្លួននឹងមិនរំពឹងនូវការស្តារឡើងវិញជាផ្លូវការណាមួយស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនៅក្នុងជំនួបកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅខែក្រោយនោះទេ។

Read more: អន្តរជាតិរុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ»​ជា​ផ្លូវការ​នៃ​ទំនាក់...

វៀតណាមកាត់ទោសប្រហារជីវិតកីឡាករនីហ្សេរីយ៉ាម្នាក់​ពីបទជួញដូរថ្នាំញៀនពីកម្ពុជាចូលវៀតណាម

 កីឡាករបាល់ទាត់នីហ្សេរីយ៉ាម្នាក់ ត្រូវបានតុលាការប្រជាជនខេត្តតៃនិញ កាត់ប្រហារជីវិតពីបទនាំគ្រឿងញៀនមេតំហ្វេតាមីនខុសច្បាប់ជិត៦គីឡូក្រាមពីកម្ពុជាចូលទៅប្រទេសវៀតណាម។

Read more: វៀតណាមកាត់ទោសប្រហារជីវិតកីឡាករនីហ្សេរីយ៉ាម្នាក់​ពីបទជួញដូរថ្នាំញៀនពីកម្ពុជាចូលវៀ...

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងស៊ើបអង្កេតឧក្រិដ្ឋកម្មក្នុងជម្លោះទើបបញ្ចប់រវាងអ៊ីស្រាអែល-ហាម៉ាស់

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានឯកភាពបើកស៊ើបអង្កេតជាអន្តរជាតិមួយ ទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលទើបតែបញ្ចប់ ពាក់ព័ន្ធការបំពានសិទ្ធិមនុស្ស និងការរំលោភបំពានសិទ្ធិជាប្រព័ន្ធនៅក្នុងដែនដីប៉ាឡេស្ទីន និងអីស្រាអែល។

Read more: ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN...

វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ

 (បាងកក)៖ រដ្ឋបាលចំណីអាហារនិងឱសថនៃប្រទេសថៃ នាថ្ងៃសុក្រនេះ បានសម្រេចផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ហើយ។

Read more: វ៉ាក់សាំង Sinopharm ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសថៃ

ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ១៨៦,០០០នាក់

 (ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨៦,៣៦៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះ កើនឡើងដល់ ២៧,៥៥៥,៤៥៧នាក់។

Read more: ឥណ្ឌារាយការណ៍ពីអ្នកស្លាប់ជាង ៣,៦០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង...

មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

 (ណៃពិដោ)៖ វ៉ាក់សាំងបង្ការ COVID-19 Sinopharm ដែលត្រូវបានឧបត្ថម្ភដោយប្រទេសចិន មកកាន់សហភាពមីយ៉ាន់ម៉ា នឹងត្រូវធ្វើការបែងចែកទៅតាមតំបន់ និងរដ្ឋនានា ដោយយោងទៅលើស្ថានភាពជាក់ស្តែង នៃការឆ្លងរាតត្បាត COVID-19 ក្នុងតំបន់ និងរដ្ឋទាំងនោះ។

Read more: មីយ៉ាន់ម៉ានឹងចែកចាយវ៉ាក់សាំង Sinopharm ទៅកាន់រដ្ឋនានា ក្រោយទទួលបានជំនួយពីចិន

អ៉ីស្រាអែល និងហាម៉ាស់ព្រមទទួលយកបទឈប់បាញ់ ក្រោយប្រយុទ្ធគ្នាអស់១១ថ្ងៃមកនេះ ​​​​(Video inside)

(ហ្គាហ្សា)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ហើយ បន្ទាប់ពីការវាយប្រយុទ្ធដាក់គ្នាយ៉ាងបង្ហូរឈាមដែលបានផ្ដាច់ជីវិត ជនជាតិប៉ាឡេស្ទីន ២៣២នាក់ ក្នុងតំបន់ហ្គាហ្សា និង១២នាក់នៅអ៉ីស្រាអែល។

Read more: អ៉ីស្រាអែល និងហាម៉ាស់ព្រមទទួលយកបទឈប់បាញ់ ក្រោយប្រយុទ្ធគ្នាអស់១១ថ្ងៃមកនេះ...

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៥លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៤ម៉ឺននាក់ និងជាសះស្បើយជាង ១៤៦លាន ៥២ម៉ឺននាក់! ​​​​(Video inside)

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦៥,៨៤២,៥៩៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៤៤៤,៦៥៦នាក់ និងជាសះស្បើយឡើងវិញ ១៤៦,៥២០,០៩៩នាក់។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៦៥លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៤៤ម៉ឺននាក់...

សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ ​​​​(Video inside)

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,២១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

Read more: សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់...