Social Network

រដ្ឋ Maryland ទទូចដល់សភាអនុម័តថវិកាឱ្យបានឆាប់ ដើម្បីសាងសង់ស្ពានក្នុងទីក្រុង Baltimore ឡើងវិញ (Video inside)

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Maryland លោក Wes Moore បានស្នើសុំឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តថវិកាសហព័ន្ធដែលត្រូវការយកមកសាងសង់ស្ពានក្នុងទីក្រុង Baltimore និងដើម្បីធ្វើឱ្យដំណើរការសេដ្ឋកិច្ចនៃទីក្រុងកំពង់ផែមួយនេះ ត្រឡប់មករកសភាពដើមវិញ។

Read more: រដ្ឋ Maryland ទទូចដល់សភាអនុម័តថវិកាឱ្យបានឆាប់ ដើម្បីសាងសង់ស្ពានក្នុងទីក្រុង...

អាមេរិកគ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ជាមួយជប៉ុននិងកូរ៉េខាងត្បូង នៅខែកក្កដា ឆ្នាំនេះ

 (តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចប្រជុំកំពូលមួយរវាង ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងសមភាគីជប៉ុនព្រមទាំងកូរ៉េខាងត្បូងរបស់លោក នាខែកក្កដា ឆ្នាំនេះ នៅក្រៅកិច្ចប្រជុំ NATO ដែលនឹងធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៉ីនតោន។

Read more: អាមេរិកគ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគី ជាមួយជប៉ុននិងកូរ៉េខាងត្បូង...

ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលចំហទ្វារជានិច្ច ក្នុងការចរចាជាមួយក្រុមវេជ្ជបណ្ឌិត ដើម្បីបញ្ចប់សកម្មភាពកូដកម្ម

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងបើកទូលាយក្នុងការពិភាក្សា ជាមួយក្រុមវេជ្ជបណ្ឌិតដែលជំទាស់នឹងផែនការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ ខណៈចោទប្រកាន់ក្រុមអ្នករិះគន់ថា មិនបើកចិត្តទទួលយកបញ្ហាខ្វះខាតវេជ្ជបណ្ឌិត។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលចំហទ្វារជានិច្ច...

អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល១១ថ្ងៃ នៅប្រទេសចិន

  (តៃប៉ិ)៖ អតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeou បានចាកចេញពីតៃវ៉ាន់នាថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ដែលមានរយៈពេលសរុប១១ថ្ងៃ ទៅកាន់ប្រទេសចិន ហើយអំឡុងពេលនោះ រូបលោកក៏ត្រូវគេរំពឹងថា អាចនឹងជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថែមទៀតផង។

Read more: អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou...

ប៉ូលិសអ៉ីស្រាអែល ចាប់ខ្លួនប្អូនស្រីមេដឹកនាំក្រុមហាម៉ាស ក្នុងករណីស៉ើបអង្កេតភេរវកម្ម

 (ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទនេះ ប៉ូលិសអ៉ីស្រាអែលបាននិយាយថា ពួកគេបានចាប់ខ្លួនប្អូនស្រី របស់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ក្រោមក្របខណ្ឌនៃការស៉ើបអង្កេតភេរវកម្ម នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល។

Read more: ប៉ូលិសអ៉ីស្រាអែល ចាប់ខ្លួនប្អូនស្រីមេដឹកនាំក្រុមហាម៉ាស...

នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារ

  (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់កាស៊ីណូ ហើយប្រសិនបើច្បាប់នេះ ទទួលបានការអនុម័តពីសភា វិស័យនេះនឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន ថែមទាំងជួយឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំផងដែរ។

Read more: នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់...

វៀតណាមចង់រៀនសូត្រពីចិន ស្តីពីផែនការអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿន

  (ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមកំពុងព្យាយាមរៀនសូត្រពីចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងបំផុត នៅក្នុងប្រទេសរបស់ខ្លួន។

Read more: វៀតណាមចង់រៀនសូត្រពីចិន ស្តីពីផែនការអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿន

មនុស្សមួយក្រុមត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអគារមួយនៅទីក្រុង Ede នៃប្រទេសហូឡង់

 (អាំស្ទែដាំ)៖ ប៉ូលិស បានឱ្យដឹងថា មនុស្សមួយក្រុមត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅអគារមួយក្នុងទីក្រុងភាគកណ្តាលប្រទេសហូឡង់នាថ្ងៃសៅរ៍នេះ ដោយមានការជម្លៀសមនុស្សចេញពីផ្ទះ ហើយផ្នែកកណ្តាលទីក្រុងត្រូវបានបិទ។

Read more: មនុស្សមួយក្រុមត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអគារមួយនៅទីក្រុង Ede នៃប្រទេសហូឡង់

ប្រធានាធិបតីប៉េរូច្រានចោលលទ្ធភាព នៃការលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនាឡិកាដៃ Rolex

  (លីម៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៉េរូ លោកស្រី Dina Boluarte បាននិយាយថា លោកស្រីនឹងមិនចុះចេញពីតំណែងឡើយ បន្ទាប់ពីផ្ទះរបស់លោកស្រី ត្រូវបានអាជ្ញាធរចុះឆែកឆេរក្រោមក្របខណ្ឌ នៃការស៉ើបអង្កេតមួយពាក់ព័ន្ធអំពើពុករលួយ។

Read more: ប្រធានាធិបតីប៉េរូច្រានចោលលទ្ធភាព នៃការលាលែងពីតំណែង ចំពោះមុខរឿងអាស្រូវនាឡិកាដៃ...

អគ្គិភ័យធំមួយឆាបឆេះទីតាំងស្តុកគ្រាប់រំសេវយោធា នៅក្បែររដ្ឋធានីប្រទេសឥណ្ឌូណេស៉ី ប៉ុន្តែពុំបង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសទេ

(ហ្សាការតា)៖ មន្រ្តីយោធាឥណ្ឌូណេស៉ី បានឱ្យដឹងថា គ្រោះអគ្គិភ័យធំមួយបានឆាបឆេះ នៅទីតាំងដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែង ក្បែរទីក្រុងហ្សាការតា ប៉ុន្តែវាត្រូវបានពន្លត់ទៅវិញដោយជោគជ័យ ខណៈយោធាកំពុងពិនិត្យមើល នៅតំបន់ជុំវិញនោះ ដើម្បីប្រមែប្រមូលវត្ថុធាតុផ្សេងៗ ដែលអាចបានហោះខ្ទាតចេញ ដោយសារការផ្ទុះឡើងអំឡុងអគ្គិភ័យ។

Read more: អគ្គិភ័យធំមួយឆាបឆេះទីតាំងស្តុកគ្រាប់រំសេវយោធា នៅក្បែររដ្ឋធានីប្រទេសឥណ្ឌូណេស៉ី...

កាណាដាបញ្ជូនទាហានទៅជួយបណ្តុះបណ្តាល កងកម្លាំងនៃក្រុមប្រទេសតំបន់សមុទ្រការីបង់ សម្រាប់បេសកកម្មហៃទី

 (អូតាវ៉ា)៖ ក្រសួងការពារជាតិកាណាដា បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រទេសកាណាដាបានបញ្ជូនកងទ័ពប្រមាណ៧០នាក់ ទៅកាន់ប្រទេសហ្សាម៉ាអ៉ីក ដើម្បីជួយបង្ហាត់បង្រៀនកងកម្លាំងមកពី ក្រុមប្រទេសនៃតំបន់សមុទ្រការីបង់ (Caribbean) ដែលត្រូវចូលរួមក្នុងបេសកកម្ម ដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) នៅឯប្រទេសហៃទី។

Read more: កាណាដាបញ្ជូនទាហានទៅជួយបណ្តុះបណ្តាល កងកម្លាំងនៃក្រុមប្រទេសតំបន់សមុទ្រការីបង់...

ប្រធានាធិបតីហ្វីលីពីន ចាត់ឱ្យពង្រឹងសន្តិសុខដែនសមុទ្រ ខណៈភាពតានតឹងកើនឡើងជាមួយចិន នៅសមុទ្រចិនខាងត្បូង

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចេញបញ្ជាឱ្យរដ្ឋាភិបាលលោក ពង្រឹងកិច្ចសហការបន្ថែមទៀត ទៅលើសន្តិសុខដែនសមុទ្រ ដើម្បីប្រឈមបញ្ហាធំៗជាច្រើន ចំពោះបូរណភាពទឹកដី និងសុខសន្តិភាព នៅចំពេលមួយដែលភាពតានជាមួយប្រទេសចិន មានការកើនឡើងនៅតំបន់សមុទ្រចិនខាងត្បូង។

Read more: ប្រធានាធិបតីហ្វីលីពីន ចាត់ឱ្យពង្រឹងសន្តិសុខដែនសមុទ្រ...

ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយ ដល់អ៊ុយក្រែន

ការបោះឆ្នោតនៅរុស្ស៊ីរយៈពេលបីថ្ងៃរួចមកនេះ បានបង្ហាញថា បេក្ខជនដែលឈ្នះឆ្នោត គឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដែលនឹងបន្តកាន់អំណាចរយៈពេល៦ឆ្នាំទៅមុខថែមទៀត។ តួលេខចំនួនអ្នកចេញទៅបោះឆ្នោតមានច្រើនដល់ ៧៤,២២ភាគរយ ខណៈដែលការបោះឆ្នោតឆ្នាំ ២០១៨ មាន ត្រឹមតែប្រមាណ ៦៧,៥ភាគរយតែប៉ុណ្ណោះ។

Read more: ការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់ លោក ពូទីន កាន់តែបង្កភាពខ្វល់ខ្វាយ ដល់អ៊ុយក្រែន

ចិនថា អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ

 ចិន បាននិយាយថា សហរដ្ឋអាមេរិក មិនមានសិទ្ធិអ្វីមកជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិន ខាងត្បូងឡើយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៉ីនតោនប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារហ្វីលីពីនប្រឆាំងការវាយប្រហារ ប្រដាប់អាវុធ នៅក្នុងដែនសមុទ្រមានបញ្ហាវិវាទមួយនេះ។

Read more: ចិនថា អាមេរិកគ្មានសិទ្ធិអ្វីមកជ្រៀតជ្រែក ក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ

ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ

ការិយាល័យផែនការ និងគោលនយោបាយថាមពលរបស់ថៃ បានឱ្យដឹងថា ការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនី អាចនឹងមានការខ្វះខាត អំឡុងរដូវក្ដៅឆ្នាំនេះ នៅពេលដែលតម្រូវការប្រើប្រាស់ អគ្គិសនីកើនឡើងខ្ពស់។

Read more: ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ

ប្រធានាធិបតីវៀតណាម លោក Vo Van Thuong លាលែងពីតំណែង ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ

 រដ្ឋាភិបាលវៀតណាម បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានសម្រេចទទួលយកការលាលែងពីតំណែងរបស់ប្រធានាធិបតីលោក Vo Van Thuong បន្ទាប់ពីរូបលោកទើបតែឡើងកាន់តួនាទីនេះ បានត្រឹម១ឆ្នាំប៉ុណ្ណោះ។

Read more: ប្រធានាធិបតីវៀតណាម លោក Vo Van Thuong លាលែងពីតំណែង ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដ ប្រកបដោយជោគជ័យលើម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង សម្រាប់មីស៊ីល ល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីមួយ។

Read more: លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង...

នាយករដ្ឋមន្រ្តីថៃ ប្រកាសឈប់ធ្វើដំណើរចេញក្រៅប្រទេស២ខែ ក្រោយរងការរិះគន់

 នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin កាលពីថ្ងៃពុធ បាននិយាយថា រូបលោកនឹងផ្អាកធ្វើដំណើរ ចេញក្រៅប្រទេស សម្រាប់រយៈពេល២ខែ ក្រោយមានមតិរិះគន់កាន់តែច្រើន ជុំវិញដំណើរទស្សនកិច្ចក្រៅ ស្រុករបស់លោក។

Read more: នាយករដ្ឋមន្រ្តីថៃ ប្រកាសឈប់ធ្វើដំណើរចេញក្រៅប្រទេស២ខែ ក្រោយរងការរិះគន់

ប្រធានាធិបតីរ៉ូម៉ានី ប្រកាសចូលរួមប្រកួតប្រជែងតំណែងមេដឹកនាំ NATO

លោក Klaus Iohannis ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បាននិយាយកាលពីថ្ងៃអង្គារថា លោកសម្រេចចិត្ត ចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំរបស់អង្គការណាតូ (NATO) ជាមុខតំណែងមួយ ដែលបច្ចុប្បន្ន បណ្តាប្រទេសជាសមាជិកគាំទ្រឱ្យទៅ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។

Read more: ប្រធានាធិបតីរ៉ូម៉ានី ប្រកាសចូលរួមប្រកួតប្រជែងតំណែងមេដឹកនាំ NATO

លោក ពូទីន អះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺល្អជាងរបស់អាមេរិកទៅទៀត

 កាលពីថ្ងៃពុធ ថ្លែងក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ី ទាំងប្រភេទបាញ់ចេញពីដីគោក ផ្ទៃសមុទ្រ និង អាកាស គឺខ្លាំងហើយទំនើបជាងឆ្ងាយ បើប្រៀបធៀបជាមួយរបស់សហរដ្ឋអាមេរិក។

Read more: លោក ពូទីន អះអាងថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី គឺល្អជាងរបស់អាមេរិកទៅទៀត

អូស្រ្តាលីមានទំនុកចិត្តថា នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ ទោះបីជាសហរដ្ឋអាមេរិកកាត់បន្ថយសំណើកញ្ចប់ថវិកា

 រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី បាននិយាយកាលពីថ្ងៃពុធថា អូស្រ្តាលី មានទំនុកចិត្តថា សហរដ្ឋអាមេរិក នឹងបំពេញតាមការសន្យាលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS បន្ទាប់ពីសហរដ្ឋអាមេរិក កាត់បន្ថយថវិកាស្នើសុំ ហើយបង្កក្តីបារម្ភថា ការលក់នាវាមុជទឹកនោះ អាចត្រូវពន្យាពេល ឬលុបចោល។

Read more: អូស្រ្តាលីមានទំនុកចិត្តថា នឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរ...