(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារមីស៉ីលមកលើក្រុង Selydove នៅតំបន់ Donetsk ភាគខាងកើតប្រទេស កាលពីចន្លោះវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ ហើយបានបណ្តាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត បង្កឱ្យរបួសជាង១០នាក់ និងធ្វើឱ្យខូចខាតមន្ទីរពេទ្យមួយខ្នង ព្រមទាំងអគារស្នាក់នៅប៉ុន្មានខ្នងទៀត។
Read more: អ៊ុយក្រែនអះអាងថា មនុស្ស៣នាក់ស្លាប់ និង១៣នាក់របួស...
(តៃប៉ិ)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន១៤គ្រឿង ធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ ហើយពួកវាបានចូលរួម ធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធ ជាមួយកងនាវាចម្បាំងចិនថែមទៀត។
Read more: តៃវ៉ាន់រាយការណ៍ពីសកម្មភាពល្បាតរួមគ្នា រវាងកងយន្តហោះនិងនាវាយោធាចិន...
(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា លោក Yoon Suk Yeol បានសម្រេចចិត្តពន្យារពេលដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់និងដាណឺម៉ាក ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច។
Read more: កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានថា ពិភព លោក កំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ខណៈក្រុមប្រឹក្សាសន្តិសុខ ដែលពោរពេញដោយ ការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ដូចជាសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសជាដើម។
Read more: ប្រមុខ UN ព្រមានថា ពិភពលោក កំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល
ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាតា បានដោះលែងអតីតទាហានជើងទឹក ឥណ្ឌាចំនួន ៨នាក់ ក្រោយទម្លាក់ការកាត់ទោសប្រហារជីវិតដែលដាក់លើពួកគេ កាលពីឆ្នាំ ២០២៣។
Read more: កាតា ដោះលែងជនជាតិឥណ្ឌា ៨នាក់ ដែលចាប់ខ្លួនកាលពីឆ្នាំ ២០២២
និស្សិត និងសកម្មជនឥណ្ឌូនេស៊ីរាប់រយនាក់ បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ជុំវិញអ្វីដែលពួកគេមើលឃើញថា ជាការបំពានអំណាចរបស់លោកប្រធានាធិបតី Joko Widodo ដើម្បីបំបាក់ទឹកចិត្តអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសប្តាហ៍នេះ ។
Read more: និស្សិតឥណ្ឌូណេស៊ី តវ៉ាដោយចោទថា មានការជ្រៀតជ្រែកការបោះឆ្នោត
អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ បានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាបាលបញ្ហា តម្រង់នោម។
ក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាន និយាយថា ចិន សង្ឃឹមថា កូរ៉េខាងត្បូង នឹងបន្តគោលនយោបាយ «វិជ្ជមាន មានវត្ថុបំណង និងមិត្ត ភាព» ចំពោះទីក្រុងប៉េកាំង។
Read more: ប៉េកាំង អំពាវនាវឲ្យកូរ៉េខាងត្បូង បន្តគោលនយោបាយវិជ្ជមានរបស់ខ្លួន ចំពោះចិន
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបញ្ជាឱ្យយោធាបង្កើនចំនួនកងទ័ព ដែលឈរជើងតាមដែនកោះនៅចុង ភាគខាងជើងប្រទេស ពោលគឺ នៅទល់មុខកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ប្រទេស អាស៊ានមួយនេះ។
Read more: ហ្វីលីពីន នឹងបង្កើនវត្តមានយោធា នៅតាមដែនកោះទល់មុខតៃវ៉ាន់...
កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។
សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩ គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថា ជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុង ការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ី កាលពីខែមករា។
Read more: សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង...
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន កាលពីថ្ងៃចន្ទ បានសម្តែងការប្តេជ្ញាចិត្ត ដើម្បីការពារអធិបតេយ្យជាតិ ក្រោយការគំរាមចង់ធ្វើអបគមន៍ពីសំណាក់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។
Read more: ប្រមុខការពារជាតិហ្វីលីពីន ប្តេជ្ញាការពារអធិបតេយ្យជាតិ ក្រោយអតីតប្រធានាធិបតី...
បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះ អាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។
Read more: បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន...
មន្រ្តីថៃ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប៉ូលិសថៃ បានដាក់ពាក្យចោទប្រកាន់លើអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីបទប្រមាថអង្គព្រះមហាក្សត្រ ជុំវិញពាក្យសម្តីដែលរូបលោកធ្លាប់និយាយ កាលពីជិត១ទសវត្សរ៍មុន ប៉ុន្តែភ្លាមៗបែបនេះ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើសំណុំរឿងនឹងត្រូវឡើងដល់តុលាការ ដែរឬយ៉ាងណា។
Read more: អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានចោទប្រកាន់់ពីបទប្រមាថព្រះមហាក្សត្រ...
ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បានប្រកាសថា រដ្ឋាភិបាលចិន មិនអត់ឱនឡើយ ចំពោះការវាយប្រហារ តាមអ៉ីនធឺណេតគ្រប់ទម្រង់ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេស ឬបុគ្គលណាមួយធ្វើសកម្មភាពខុសច្បាប់ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន។
Read more: ចិន ប្រកាសប្រឆាំងនិងបង្រ្កាបការវាយប្រហារតាមអ៉ីនធឺណេតគ្រប់ទម្រង់
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកបទឈប់បាញ់ថ្មី និងការបញ្ចប់សង្រ្គាម អ៉ីស្រាអែល-ហាម៉ាស។
Read more: រដ្ឋមន្រ្តីការបរទេសអាមេរិក បន្តដំណើរទៅកាន់អេហ្ស៉ីប...
(ឌូបៃ)៖ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម៉ាឡេស៊ីមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលហត់នឿយ និងស្រេកឃ្លានជាង 40 នាក់ ត្រូវបានប៉ូលីសម៉ាឡេស៊ី ចាប់បានមកវិញ បន្ទាប់ពីការបំបែកមជ្ឈមណ្ឌលឃុំឃាំងដោយជនចំណាកស្រុកចំនួន 131 នាក់មកពីប្រទេសមីយ៉ាន់ម៉ា។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានផ្សាយថា កាលពីថ្ងៃអាទិត្យ អវកាសយានិករុស្ស៉ី លោក Oleg Kononenko ត្រូវបានរំពឹងថា នឹងបំបែកកំណត់ត្រាពិភពលោក សម្រាប់រយៈពេលស្នាក់នៅសរុបក្នុងទីអវកាសយូរជាងគេបង្អស់ គឺរហូតដល់ជិត២ឆ្នាំកន្លះ។
Read more: អវកាសយានិករុស្ស៉ី នឹងបំបែកកំណត់ត្រា សម្រាប់ការចំណាយពេលសរុបច្រើនបំផុត នៅទីអវកាស
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃចន្ទដើម សប្តាហ៍នេះ ពាក់ព័ន្ធការវាយប្រហាររបស់ទីក្រុងវ៉ាស៉ីនតោន នៅប្រទេសអ៉ីរ៉ាក់និងស៉ីរី ដែលជាសកម្មភាព សងសឹក សម្រាប់ការស្លាប់នៃទាហានអាមេរិក ៣នាក់។
Read more: ក្រុមប្រឹក្សាសន្តិសុខ UN នឹងកោះប្រជុំនាដើមសប្តាហ៍ក្រោយ តាមសំណើរុស្ស៉ី...