Social Network

មក​ដឹង​ត្រួស​ៗ​ពី​ផលិត​ផល និង​សេវា​កម្ម​សំខាន់​ៗ ដែល​នឹង​អាច​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍ Google I/O ឆ្នាំ​នេះ

ដូចយើងដឹងស្រាប់ហើយ សម្រាប់ពិភពបច្ចេកវិទ្យា ព្រឹត្តិការណ៍ធំៗ ប្រចាំឆ្នាំនីមួយៗ គឺយើងមិនអាចមើលរំលង បានឡើយ ជាក់ស្តែង ដូចជា Google I/O របស់ក្រុមហ៊ុន Google នេះឯង។ សម្រាប់ឆ្នាំនេះ Google

នឹងមិនអោយប្រិយមិត្ត ដែលកំពុងរង់ចាំមើលថាតើ ក្រុមហ៊ុននេះ នឹងនាំនូវបច្ចេកវិទ្យា សេវាកម្ម និង ផលិតផលថ្មីៗ អស់សង្ឃឹមនោះឡើយ។ ពិតណាស់ព្រឹត្តិការណ៍ ប្រចាំឆ្នាំ របស់ Google នេះ នឹងចាប់ផ្តើម នៅថ្ងៃស្អែកនេះហើយ ដោយក្នុងនោះវាត្រូវបាន គេដឹងថា មានរយៈពេល បីថ្ងៃ ពោលគឺវានឹងបញ្ចប់នៅថ្ងៃទី 9 ខែឧសភា ខាងមុខនេះ។

ស្របពេលដែលព្រឹត្តិការណ៍ នឹងចាប់ផ្តើមនៅស្អែកនេះ យើងក៏បានដឹងបណ្តើរៗ ហើយអំពីផលិតផល និង សេវាកម្មសំខាន់ៗ មួយចំនួន ដែលនឹងបង្ហាញខ្លួន។ អញ្ចឹងសម្រាប់ផលិតផល និង សេវាកម្មទាំងនោះ រួមមាន ៖

Google Pixel 3a/ 3a XL

ដូចនឹងប្រភពពត៌មាន ក្រៅប្រទេស បានលើកឡើងដែរ Google នឹងរៀបចំ បញ្ចេញប្រភេទ ស្មាតហ្វូនធុនមធ្យមមួយ ស្រឡាយទៀត បន្ទាប់ពី Pixel ដែលជាម៉ូឌែលកំពូល នោះគឺ Pixel 3a និង Pixel 3a XL។ តាមការបង្ហើប Pixel 3a នឹងមកជាមួយអេក្រង់ 5.6 អ៊ីញ Full HD កម្រិត 1080 x 2220 កញ្ចក់បង្ហាញ ជាប្រភេទ OLED។ ឈីបរបស់វា អាចជា QC Snapdragon 710 មានរ៉េមទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 32/64GB និងមានថាមពលថ្មទំហំ 3,000mAh។ ចំណែក Pixel 3a XL វិញ វាខុសពីប្អូនរបស់វា តែអេក្រង់ ទំហំ 6 អ៊ីញ ធំជាង រីឯកម្រិតបង្ហាញគឺមានក្នុងកម្រិត Full HD+ កញ្ចក់បង្ហាញ ជាប្រភេទ OLED ដូចគ្នា។ ចំណែកថាមពលថ្មរបស់វា អាចធំជាង ប៉ុន្តែនៅមិនទាន់មាន ប្រភពណា បង្ហើបនៅឡើយទេ។ ប៉ុន្តែចំណុច ដែលគួរឱ្យចាប់អារម្មណ៍នោះ គឺកញ្ចប់កាមេរ៉ារបស់វា គឺដូចទៅនឹង Pixel 3 ដែរ។ ចំពោះតម្លៃតាមការ អះអាងពីប្រភពដដែលនោះ Pixel 3a មានថ្លៃខ្លួន 399$ និង Pixel 3a XL មានថ្លៃខ្លួន 479$ សម្រាប់ទីផ្សារក្រៅស្រុក។

Android Q Beta 3

 

Android Q អាចនឹងត្រូវបានប្រកាសចេញ ជាជំនាន់សាកល្បងទីបី ដែលសម្រាប់ជំនាន់សាកល្បង ថ្មីនេះ វានឹងមានមុខងារ Dark Mode អមជាមួយមុខងារថ្មីៗ មួយចំនួនទៀត។ លើសពីនេះទៀតសម្រាប់ Android Q នេះ វានឹងគាំទ្រ ប្រភេទស្មាតហ្វូន បត់អេក្រង់ ឫ Foldable សម្រាប់ដំណើរការ មុខងារមួយចំនួន។ OnePlus នឹងជាក្រុមហ៊ុនទូរស័ព្ទដំបូង ដែលទទួលបាន Android Q Beta 3 ចំណែកក្រុមហ៊ុនដទៃ ក៏នឹងអាចយកមក ធ្វើតេស្តដើម្បីទំលាក់ ដល់អ្នកប្រើប្រាស់ស្មាតហ្វូន ខ្លួនជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ផងដែរថា មុខងារថ្មីៗមួយចំនួន ដែលយើងបានដឹងខ្លះ តាមរយៈការ បង្ហើបនោះ គឺរួមមាន Face ID-Style facial Authorization ,Deep Press ,Desktop Mod និង ប៊ូតុងត្រឡប់ក្រោយ គឺអាចនឹងត្រូវដកចេញ តែម្តង។

មុខងារ និង សេវាកម្មដទៃ

បន្ថែមពីលើអ្វីដែលបានរៀបរាប់ខាងលើ Google ក៏នឹងមាននូវផលិតផល នឹងសេវាកម្មដទៃទៀតដែរ ដែលក្នុងនោះ រួមមាន Google Home Hub។ Home Hub ជាប្រភេទអេក្រង់ បង្ហាញវៃឆ្លាត ដែលយើងអាចហៅ វាថាជា Home Assistant ក៏បានដោយវាភ្ជាប់មក ជាមួយអេក្រង់ ទំហំ 10 អ៊ីញ និង Speaker ជាប្រភេទ Stereos ថែមទៀតផង។ ក្រៅពីនោះ យើងឃើញមាន សេវាកម្មថ្មីមួយ ដ៏គួរឱ្យចាប់អារម្មណ៍ នោះគឺ Travel Direction for you  ដែលវាទាក់ទង នឹង Google Maps ដែលគេអាចនឹងបន្ថែម មុខងារ StreetView AR ទៅក្នុង Google Maps។

ដូច្នេះសម្រាប់ផលិតផល និង សេវាកម្ម អមជាមួយមុខងារ មានប្រយោជន៍ថ្មីៗ ទាំងអស់នេះអាចនឹង មានបង្ហាញខ្លួននៅក្នុង Google I/O ឆ្នាំនេះ។ សម្រាប់ពត៌មានបន្ថែម ស្តីពីផលិតផល និង សេវាកម្មល្អៗ ដែលនឹងត្រូវប្រកាស ក្នុងព្រឹត្តិការណ៍ខាងលើ ក្រុមការងារយើងនឹងបន្តប្រមូលពត៌មាន ដើម្បីមកចែកជូន ប្រិយមិត្ត ទាំងអស់គ្នា ជាបន្តបន្ទាប់ទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15998