Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Realme X នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 15 ឧសភា​ខាង​មុខ​នេះ!

  • Print

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Realme បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មី ម៉ូឌែល Realme 3 Pro ជាមួយការកែប្រែ និងអាប់ដេត ទៅលើផ្នែកលក្ខណៈសម្បត្តិមួយចំនួន

អោយមានភាពប្រសើរជាង Realme 3 (ដែលត្រូវជា បងបង្កើតរបស់វា) ប៉ុន្តែចំពោះរចនាបថរូបរាងវិញ គឺមិនមានអ្វីខុសគ្នាឡើយ។ ក្នុងនោះដែរ យើងបានលឺដំណឹងមួយ បង្ហើបអោយដឹងថា Realme ត្រៀមនឹងនាំយកស្មាតហ្វូន មួយស៊េរីទៀត ឈ្មោះថា Realme X ចូលមកបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខ។

ប្រហែលមិនចាំយូរឡើយ ព្រោះថានៅពេលថ្មីៗនេះ ខាងក្រុមហ៊ុនបានបញ្ចេញ Poster ប្រកាសអោយដឹងពីថ្ងៃដាក់បង្ហាញ ស្មាតហ្វូនស៊េរីថ្មីម៉ូឌែល Realme X ជាផ្លូវការ ដើម្បីអោយ អ្នកគាំទ្រទាំងអស់ បានដឹងកាន់តែច្បាស់។ នៅក្នុងរូបភាពផូរស្ទ័រនេះ បានបង្ហាញពីទិដ្ឋភាពទីក្រុង នៃការ រស់នៅរបស់ប្រជាជន នៅក្នុង យុគ្គសម័យថ្មី ឬសម័យទំនើប ដោយបង្ហាញថ្ងៃប្រកាសចេញ Realme X លើកន្លែងចំនួន 2 ដោយទី 1 គឺនៅលើផ្ទាំងផ្សាយ ពាណិជ្ជកម្មពណ៌លឿង និងមួយទៀត នៅលើកន្លែងដើរថ្មើរជើង ពេលឆ្លងថ្នល់។ តាមការបញ្ជាក់បាន អោយដឹងថា Realme នឹងធ្វើការ បញ្ចេញស្មាតហ្វូន Reame X ជំនាន់ថ្មី ជាផ្លូវការ នៅថ្ងៃទី 15 ខែឧសភា ឆាប់ៗខាងមុខនេះ។

ជាចុងក្រោយនោះ គឺមានប្រភពមួយ បានបង្ហើបអោយដឹង នៅក្នុងថ្ងៃប្រកាសចេញស្មា Realme X ខាងក្រុមហ៊ុន អាចនឹងនាំយកស្មាតហ្វូន ជាខ្សែស្រឡាយ មួយស៊េរីទៀត មកបង្ហាញដែរ ដោយវាអាចមានឈ្មោះហៅថា Realme X Youth Edition ឬ Realme X Lite។ យ៉ាងណា ចំពោះផ្នែកលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងនេះ យើងនៅមិនទាន់ បានដឹងនៅឡើយទេ តែយើងនឹងបង្ហាញ ដល់អ្នកទាំងអស់គ្នា ពេលវា ប្រកាសចេញ ជាផ្លូវការ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15997