Social Network

Google ប្រកាស​ចេញ​ស្មាតហ្វូន​ធុន​មធ្យម Pixel 3a និង Pixel 3a XL ជា​ផ្លូវ​ការ

បន្ទាប់ពីការរង់ចាំ និងស្តាប់ឮតែពត៌មាន បែកធ្លាយពេលនេះ ស្មាតហ្វូនលំដាប់ថវិការបស់Google ត្រូវបានប្រកាសចេញ ជាផ្លូវការហើយ។ ពេលនេះ Pixel 3a និង Pixel 3a XL បង្ហាញខ្លួនជាផ្លូវការ នៅក្នុង ព្រឹត្តិការណ៍

Google I/O កាលពីយប់មិញនេះ ហើយការបែកធ្លាយមុនៗ ឃើញថាត្រូវភាគច្រើន។

Google I/O ឆ្នាំនេះ បានបើកទំព័រនូវ ប្រភេទស្មាតហ្វូន លំដាប់ថវិកា ថ្មីមួយស្រឡាយ ដែល Google សង្ឃឹមថា នឹងអាចវាយលុក ទីផ្សារស្មាតហ្វូន និងស្រោចស្រង់យក ចំណែកទីផ្សារបន្ថែម សម្រាប់ពួកគេ។ សម្រាប់ Pixel ស្រឡាយថ្មី ពីរម៉ូឌែលនេះ មិនសូវជាមាន លក្ខណៈសម្បត្តិខុសគ្នា ច្រើនប៉ុន្មានទេ។ ដោយអ្នកទាំងអស់គ្នា អាចតាមដានលក្ខណៈសម្បត្តិរបស់ពួកវា នៅខាងក្រោមនេះ៖

Pixel 3a មានឈីប QC Snapdragon 670 មាន GPU Adreno 615 មានរ៉េមទំហំ 4GB អង្គផ្ទុកទិន្នន័យ 64GB អមដោយអេក្រង់ ទំហំ 5.6 អ៊ីញ ជាកញ្ចក់ OLED មានកម្រិតបង្ហាញ Full HD+។ សម្រាប់ Pixel 3a XL វិញ មានលក្ខណៈសម្បត្តិដូចនឹង Pixel 3a ច្រើន គ្រាន់តែមានអេក្រង់ធំជាង និងមានអេក្រង់ទំហំ 6 អ៊ីញ ដោយប្រើអេក្រង់ប្រភេទ OLED និងមានកម្រិតបង្ហាញ Full HD+ ដូចគ្នា។

ចំពោះកម្លាំងថ្មរបស់ពួកវា ខុសគ្នាបន្តិច ដោយ Pixel 3a មានថ្មទំហំ 3,000 mAh និង Pixel 3a XL មានថ្មធំជាងបន្តិចទំហំ 3,700mAh ហើយពួកវាក៏មានបច្ចេកវិទ្យា សាកថ្មលឿន កម្លាំង 18 វ៉ាត់ផងដែរ។ ចំនុចពិសេសមួយទៀតនោះគឺ រន្ធដោតកាស 3.5mm បានត្រឡប់មកវិញហើយ នៅលើត្រកូល Pixel 3a ទាំងពីរនេះ។ លើសពីនេះ ឧបករណ៍បំពងសម្លេងកម្រិត Stereo loudspeaker ក៏ត្រូវបានបំពាក់មក ជាមួយ Pixel ទាំងពីរគ្រឿងនេះដែរ។

កាមេរ៉ារបស់ពួកវាគឺជាកញ្ចប់តែមួយ ដែលជាកញ្ចប់តែមួយជាមួយនឹង Pixel 3 ដែរ។ សម្រាប់កញ្ចប់នេះវាមកជាមួយ កាមេរ៉ាក្រោយតែមួយគ្រាប់ ទំហំ 12.2 MP មានសេនសឺជារបស់ Sony ប្រភេទ IMX363 មាន f/1.8 ភិចសែលទំហំ 1.4µm និងមានមុខងារទប់លំនឹង OIS ផងដែរ។ ចំពោះកាមេរ៉ាមុខ មានទំហំ 8MP មាន f/2.0 រីឯកញ្ចប់មុខងារកាមេរ៉ាពិសេស ដូចជាមុខងារ Night Sight ,Top Shot ,Super Rec Zoom និង HDR+ គឺមានដូចនៅលើ Pixel 3 អញ្ចឹង។ 

សម្រាប់ Pixel ទាំងពីរស៊េរីនេះ មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ Clearly White និងពណ៌ Purple-ish ហើយត្រូវបានដាក់លក់ ក្នុងតម្លៃធូរថ្លៃមួយ ដោយសម្រាប់ Pixel 3a មានតម្លៃ 399$ និង Pixel 3a XL មានតម្លៃ 479$ តែសម្រាប់ទីផ្សារស្រុកយើង តម្លៃនេះអាចខ្ពស់ជាងមុនបន្តិច។

ដូច្នេះនេះហើយជា Google Pixel 3a និង Pixel 3a XL ដែលជាស្មាតហ្វូន លំដាប់ថវិកាដំបូង របស់ក្រុមហ៊ុន Google។ ស្មាតហ្វូនទាំងពីរនេះ មានមកជាមួយនឹងកញ្ចប់កាមេរ៉ាល្អ ខួរក្បាលខ្លាំងល្មម ជាមួយតម្លៃអាចពិចារណាបាន។ សម្រាប់លក្ខណៈសម្បត្តិលម្អិតបន្ថែម ប្រិយមិត្តអាចរង់ចាំទស្សនា វីដេអូ Review របស់ស្មាតហ្វូនទាំងពីរនេះ ដោយក្រុមការងារខេមបូរីផត។

ដកស្រងចេញពីCamborReport