Social Network

រូប​រាង​គម្រូ​ថ្មី​របស់ iPhone XR (2019) មាន​ការ​ឌីហ្សាញ​ប្លែក ទៅ​លើ​កាមេរ៉ា​ខាង​ក្រោយ!

កន្លងមក យើងពិតជាឃើញជាច្រើនលើកច្រើនសាហើយ ពាក់ព័ន្ធជាមួយរូបរាងគម្រូថ្មីលើ iPhone ឆ្នាំ2019 នេះ ដែលគេបានអោយ ឈ្មោះហៅ មិនទាន់ផ្លូវការថា iPhone XI និង iPhone XI Max (XI គឺតំណាងលេខ

11)។ ចំពោះរូបគម្រូទាំងអស់នោះ បានបង្ហាញថា ផ្ទៃអេក្រង់របស់វា នៅតែមានថ្ងាសឆកទ្រវែងដដែល ឯរចនាបថ កាមេរ៉ាខាងក្រោយវិញ គឺមានការឌីហ្សាញ ផ្សេងៗពីគ្នា ជាមួយកាណុងកាមេរ៉ាចំនួន 3 គ្រាប់ ប៉ុន្តែមានម៉ូតមួយ ដែលត្រូវបានគេរំពឹងថា អាចនឹងកើតឡើងលើ iPhone XI & XI Max នោះជាម៉ូតកាមេរ៉ា បែបចង្គ្រានហ្គាស។

លើសពីនេះ មានប្រភពព័ត៌មានបរទេសមួយចំនួន បានចុះផ្សាយថាឆ្នាំនេះ Apple អាចនឹងមិនត្រឹមតែនាំយក iPhone XI និង iPhone XI Max មកបង្ហាញអោយពិភពលោក បានឃើញប៉ុណ្ណោះទេ តែក្រុមហ៊ុនផ្លែប៉ោម ក៏អាចបញ្ចេញវត្តមាន iPhone XR ជំនាន់ទី 2 ឬហៅថា iPhone XR (2019) មកជាមួយផងដែរ។ យ៉ាងណា នាពេលកន្លងមក យើងហាក់ នៅមិនទាន់បានឃើញ ការចុះផ្សាយណាមួយ បង្ហាញ ជារូបរាងគម្រូស្មាតហ្វូននេះ នៅឡើយទេ។

លើសពីនេះ មានប្រភពព័ត៌មានបរទេសមួយចំនួន បានចុះផ្សាយថាឆ្នាំនេះ Apple អាចនឹងមិនត្រឹមតែនាំយក iPhone XI និង iPhone XI Max មកបង្ហាញអោយពិភពលោក បានឃើញប៉ុណ្ណោះទេ តែក្រុមហ៊ុនផ្លែប៉ោម ក៏អាចបញ្ចេញវត្តមាន iPhone XR ជំនាន់ទី 2 ឬហៅថា iPhone XR (2019) មកជាមួយផងដែរ។ យ៉ាងណា នាពេលកន្លងមក យើងហាក់ នៅមិនទាន់បានឃើញ ការចុះផ្សាយណាមួយ បង្ហាញ ជារូបរាងគម្រូស្មាតហ្វូននេះ នៅឡើយទេ។

ដោយឡែក នៅក្នុងថ្ងៃនេះស្រាប់តែប្រភព OnLeaks & Pricebaba បានធ្វើការបង្ហាញចេញ រូបរាងគម្រូថ្មី លើម៉ូឌែល iPhone XR (2019) ដើម្បីអោយអ្នករាល់គ្នា អាចពិចារណាជាបណ្តើរៗ ដើម្បីចង់ដឹងចំណាប់អារម្មណ៍។ ទៅលើការឌីហ្សាញ ផ្នែកខាងមុខ គឺសឹងតែអត់មានអី ខុសពី iPhone XR ជំនាន់មុនឡើយ ជាមួយអេក្រង់លាតធំ រក្សាទំហំ 6.1 អ៊ីញដដែល។ ប៉ុន្តែបើយើងងាកទៅមើល ការឌីហ្សាញខាងក្រោយវិញ ពិតជាលែងដូច iPhone XR ទៀតហើយ ព្រោះគេបានរចនា ការតម្លើងកាមេរ៉ាភ្លោះ មិនមែនមួយគ្រាប់ ដូចមុនទេ ចំណែកម៉ូតកាមេរ៉ា ត្រូវបានគេឌីហ្សាញ យកលំនាំតាមរូបគម្រូ iPhone XI និង XI Max អមភ្លើង Flash នៅខណ្ឌចំហៀង ផ្នែកកណ្តាល ស្រដៀងនឹងម៉ូតចង្គ្រានហ្គាសដែរ។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបរាងគម្រូខាងក្រោម៖

 

ចំនុចចុងក្រោយសម្រាប់ iPhone XR (2019) ក្នុងរូបគម្រូនេះ បានបង្ហាញពីជម្រើស 4 ពណ៌ រួមមាន ពណ៌ស, ពណ៌លឿង, ពណ៌ខៀវ និងពណ៌ក្រហម ដែលពណ៌ទាំងនោះ សុទ្ធតែជាពណ៌លើ iPhone XR ជំនាន់ដំបូង។ ចុះចំពោះប្រិយមិត្ត អ្នកអានទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះរូបរាងគម្រូថ្មី លើស្មាតហ្វូនមួយនេះ? 

 

***សម្រាប់ខ្ញុំ សុំនិយាយដោយខ្លីថា រចនាម៉ូតកាមេរ៉ាពីរគ្រាប់លើ iPhone XR ជំនាន់ទី 2 នេះ វាគ្រាន់ល្អមើលជាងលេន 3 គ្រាប់ នៅលើរូបកាមេរ៉ាគម្រូ iPhone XI និង iPhone XI Max។

ដកស្រង់ចេញពីCamborReport