Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

GalaxyNote10នឹងមានកញ្ចប់កាមេរ៉ាថ្មី បន្ថែមបច្ចេកវិទ្យាថ្មី តែថ្មអាច​នៅ​តូចដដែល

  • Print

បន្ទាប់ពីដាក់បង្ហាញស្មាតហ្វូន កំពូលត្រកូល Galaxy S រួមមកពេលនេះក្រុមហ៊ុន យក្សកូរ៉េខាងត្បូងចាប់ផ្តើមឈានមួយជំហ៊ានទៀត ចូលដល់ Galaxy Note 10 វិញម្តង។ Galaxy Note ជំនាន់ថ្មីនេះអាចនឹង

បង្ហាញខ្លួនជាបួនស៊េរីខុសគ្នា ដោយអាចខុសគ្នាដោយ ទំហំអេក្រង់ និង បច្ចេកវិទ្យា តែចំណុចមួយដែលអាចនឹងធ្វើឱ្យខកចិត្តបំផុតនោះ គឺពួកវានឹងមានថាមពលថ្ម តូចជាអ្វីដែលយើងតែងចង់បាន។

Samsung ថ្មីៗនេះបានបង្ហើបពត៌មាន អំពី Galaxy Note 10 ដោយចៃដន្យសំខាន់នោះគឺ ក្រុមសារពត៌មានក៏ប្រមូលបានថែមទៀត។ ពត៌មានបែកធ្លាយទាំងនោះ រួមមានម៉ូដែលនឹងត្រូវប្រកាស ចេញមានបួនម៉ូដែល ផ្នែករឹង បច្ចេកវិទ្យា និង កញ្ចប់កាមេរ៉ាអាចនឹង ជាកញ្ចប់ថ្មី។ ប៉ុន្តែចំណុចដែលខ្ញុំខកបំណង បំផុតនោះគឺពួកវាអាចនឹង មានថាមពលថ្មចន្លោះពី 3,800mAh ទៅដល់ 4,300mAh ប៉ុណ្ណោះ។ គួរបញ្ជាក់ថាសម្រាប់ Galaxy Note 10 ដែលចេញសម្រាប់ឆ្នាំនេះ នឹងមានបួនម៉ូដែល ក្នុងនោះម៉៉ូដែល Galaxy Note 10 ធម្មតាមានអេក្រង់ទំហំ 6.3 អុីង និង Galaxy Note 10 Pro ដែលមានអេក្រង់ធំរហូតដល់ 6.7 អុីង ។ ចំណែកពីរម៉ូដែលទៀត ជាម៉ូដែល 5G សម្រាប់ទាំងពីរម៉ូដែល ខាងលើដោយគ្រាន់តែខុសត្រង់មានបច្ចេកវិទ្យា 5G ប៉ុណ្ណោះ។ គួរបញ្ជាក់ថាសម្រាប់ ឆ្នាំនេះស្មាតហ្វូន Galaxy S10 និង Galaxy S10 Plus ពិសេស Galaxy S10 5G ទទួលបានការ Update ច្រើនពិេសសថាមពលថ្ម ដែលកាន់តែធំជាងមុន។ ប៉ុន្តែសម្រាប់ Galaxy Note 10 Pro ដែលមានអេក្រង់ទំហំ ដល់ទៅ 6.7 អុីងនោះគឺជាងនឹងមានថ្ម 4,300mAh ប៉ុណ្ណោះខណៈដែលវា មកជាមួយអេក្រង់ក៏ធំ ជាមួយបច្ចេកវិទ្យា 5G និង អាចមានបច្ចេកវិទ្យាសាកថ្មកាន់តែលឿនទៀតនោះ បែបនេះមេ្តចនឹងសាកសម ទៅ។ Galaxy Note 10 រហូតមកដល់ពេលនេះមានពត៌មានច្រើន បានលើកឡើងថាវាអាចនឹង មានកញ្ចប់កាមេរ៉ាថ្មី ប៉ុន្តែសម្រាប់ពត៌មាន ចុងក្រោយរបស់វាគឺយើងអាច ជឿបានថាវាគ្មានកាមេរ៉ាទំហំ 64MP នោះទេគ្រាន់តែកញ្ចប់ កាមេរ៉ានេះជាកញ្ចប់ថ្មីតែប៉ុណ្ណោះ។ លើសពីនេះទៀត Galaxy Note ថ្មីនេះនឹងមានប្រើនូវបច្ចេកវិទ្យា UFS ជំនាន់ថ្មី បន្ថែមដោយបិចថ្មី កាន់តែល្អ និងមានប្រយោជន៍ ប៉ុន្តែតម្លៃខ្លួននៃ Galaxy Note 10 ក៏អាចនឹងឡើងទៅតាមនឹងដែរមើលទៅ។

សរុបមកយើងគ្រាន់តែ ចង់បញ្ជាក់ថា Samsung Galaxy Note 10 អាចមានដល់ទៅបួន ស៊េរីដែលមកជាមួយទំហំថ្មចន្លោះពី 3,800mAh ទៅ 4,300mAh ប៉ុណ្ណោះ។ អញ្ចឹងសម្រាប់អ្នកគាំទ្រ Galaxy ត្រកូល Note យល់យ៉ាងណាដែរ សម្រាប់លក្ខណៈសម្បត្តិ មិនផ្លូវការទាំងអស់នេះ អាចបញ្ចេញជាមត្តិនៅខាងក្រោមនេះបាន អរគុណ!

ដកស្រង់ចេញពីCamborReport