Social Network

vivo ធ្វើការបញ្ចុះតម្លៃទៅលើម៉ូឌែល vivo Y93!

ដូចលោកអ្នកបានដឹងហើយថា មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន vivo កំពុងតែទាក់ទាញ ប្រជាប្រិយភាព ពីអ្នកប្រើប្រាស់ទូទៅ គួរសម្គាល់ផងដែរ។ អ្វីដែលជាចំណុចទាក់ទាញនោះ គឺស្មាតហ្វូនមួយចំនួនធំ របស់

vivo សុទ្ធតែមានតម្លៃសមរម្យ អាចទទួលយកបាន មានការរចនារូបរាង បានស្រស់ស្អាត ថែមទាំងបំពាក់បច្ចេកវិទ្យាទំនើបៗផងដែរ។

ដោយចូលរួមអបអរសាទរ ទៅដល់ទិវាកុមារអន្តរជាតិនៅ កាលពីថ្ងៃទី 1 មិថុនា ឆ្នាំ 2019 នៃការប្រឆាំងការរំលោភបំពាន ឬការកេងប្រវ័ញ្ច កម្លាំងពលកម្មនិងអំពើហិង្សាលើកុមារ។ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចុះតម្លៃទៅលើ vivo Y93 ពីតម្លៃ $169 នៅសល់ត្រឹមតែ $149 តែប៉ុណ្ណោះ។ សម្រាប់ការបញ្ចុះគឺចាប់ពីថ្ងៃនេះតទៅហើយ!!

ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ vivo Y93:


-    មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
-    មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
-    ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
-    មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
-    ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
-    មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
-    កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
-    ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
-    ថ្ម: 4030 mAh

-     មានជម្រើសពីពណ៍  Starry Black និង Ocean Blue

អ្នកអាចរកជាវស្មាតហ្វូន vivo ម៉ូឌែល Y93 នេះបាន នៅតាមបណ្តា ហាងលក់ទូរសព្ទនានាក្នុងប្រទេស ដែលជាតំណាងចែកចាយរបស់ vivo ដោយនឹងមានភ្ជាប់ជាមួយនឹង ការធានាត្រឹមត្រូវផងដែរ។

ដកស្រង់ចេញពីCamborReport