Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីដេអូ Concept ថ្មី​មួយ បង្ហាញ​មុខងារ​ពិសេស​ៗ​លើ iOS 13 ដែល​ហ្វេន​ចង់​បាន​បំផុត!

  • Print

ប្រព័ន្ធប្រតិបតិ្តការ iOS 13 គឺជាកំណែអាប់ដេតធំ ជំនាន់ថ្មីចុងក្រោយ ចេញពីក្រុមហ៊ុន Apple សម្រាប់បញ្ចេញឲ្យ iPhone និង iPad ម៉ូឌែលចេញថ្មីៗ និងម៉ូឌែលកាលពីមុនៗ មួយចំនួនផងដែរ ដោយរំពឹងទុកថា

នឹងត្រូវបានប្រកាសចេញ នៅឯព្រឹត្ដិការណ៍ WWDC 2019 ឆាប់ៗនេះ។ ចំពោះមុខងារពិសេសៗ មួយចំនួនធំ ក៏ត្រូវបានលេចធ្លាយ ចេញមកហើយដែរ ដោយទាំងអស់នោះ គឺរួមមានដូចជា ទទួលបានផ្ទៃ UI ជំនាន់ថ្មី សម្រាប់ផ្ទាំងបញ្ជាសម្លេង ហើយនិងមុខងារ Dark Mode ដែលអ្នកគាំទ្រជាច្រើន ធ្វើការទន្ទឹងរង់ចាំ យូរណាស់មកហើយ។

ខណៈពេលដែល យើងកំពុងរង់ចាំ ដល់ថ្ងែប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការ iOS 13 ពី Apple យើងក៏បានប្រទះឃើញមាន អ្នកឆ្នៃម៉ូតជំនាញ ជនជាតិកាណាដាម្នាក់ ដែលមានឈ្មោះថា Michael Calcada បានបង្ហោះឡើងនូវ វីដេអូជាលក្ខណៈ Concept និងបានដាក់បង្ហាញអំពី មុខងារសំខាន់ថ្មីៗ ដែលមានហ្វេនជាច្រើន កំពុងតែចង់បាន ប្រើប្រាស់បំផុតនៅលើ iPhone ឬក៏ iPad របស់ពួកគេ។ ដូចដែលលោកអ្នក នឹងបានឃើញនៅក្នុង វីដេអូឃ្លីបហើយនិង លើរូបភាពខាងក្រោម នៃអត្ថបទពត៌មាននេះ ដែលដាក់បង្ហាញ ឲ្យឃើញថា គំនិតរបស់លោក Calcada អំពីប្រព័ន្ធប្រតិបត្តិការ iOS 13 គឺមានលក្ខណៈ ស្រដៀងគ្នាទៅនឹង របាយការណ៍លេចធ្លាយ កាលពីមុនៗអញ្ចឹងដែរ ដោយអាចនឹងបង្ហាញមុខ នៅលើកំណែអាប់ដេត ចេញដោយផ្លូវការ ក៏អាចថាបានដែរ។

ប្រសិនបើយោងទៅតាម វីដេអូនិងរូបភាពគម្រូ គឺបានបង្ហាញថា iOS 13 នឹងមានបន្ថែមនូវ មុខងារថ្មីៗដូចជា Always-on Display ដើម្បីបង្ហាញអំពីម៉ោង នៅពេលចាក់សោរអេក្រង់ និងការរៀបចំផ្ទាំងរបា Notification Center ឲ្យមានសភាពសាមញ្ញ ដោយដាក់បញ្ចូលជាក្រុមៗ ដែលរួមមានដូចជា ការបង្ហាញអាកាសធាតុ និងផ្ទាំងចាក់ចម្រៀងជាដើម។ ចំពោះខាងលើផ្នែក Home Screen ទៅវិញនោះ យើងឃើញមានរូប icon ថ្មីៗ ក៏ដូចជាផ្ទាំងសម្រាប់ដាក់ Widget សម្រាប់បង្ហាញពីការហៅ, បង្ហាញពីអាកាសធាតុ និងមុខងារ AR មួយចំនួនផងដែរ។ ក្រៅពីនេះទៅទៀត សម្រាប់ផ្ទាំង បញ្ជាសម្លេង គឺត្រូវបានរំពឹងទុកថា នឹងផ្លាស់ប្ដូរឲ្យទៅនៅ ផ្នែកខាងឆ្វេងនៃថ្ងាសឆកវិញ និងមានទំហំតូច លែងបាំងផ្ទៃអេក្រង់ តទៅទៀតហើយ។

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីគំនិត Concept នៃប្រព័ន្ធប្រតិបត្តិការ iOS 13៖


សរុបមក សម្រាប់កំណែអាប់ដេត iOS 13 ក្នុងលក្ខណៈបែប Beta ជំនាន់ដំបូងបង្អស់ នឹងត្រូវបានប្រកាសចេញ ចាប់ពីថ្ងែទី 3 ខែមិថុនា ឆ្នាំ 2019 ក្នុងព្រឹត្ដិការណ៍ WWDC 2019 ឆាប់ៗខាងមុខនេះ ដោយឡែកកំណែអាប់ដេត ជាលក្ខណៈសាធារណៈ អាចនឹងត្រូវបានក្រុមហ៊ុន Apple ដាក់បញ្ចេញឲ្យប្រើ នៅពាក់កណ្តាល ខែកញ្ញា ដែលមុនពេល iPhone 11 ប្រកាសចេញលក់ ជាផ្លូវការផងដែរ។

ដកស្រង់ចេញពីCamborReport