Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មោទកភាព​យ៉ាង​ណា! សិល្បករ​ខ្មែរ ៣ រូប​ដល់​ថ្នាក់ ស្ថាន​ទូត​អាមេរិក លើក​សរសើរ​ជា​ចំហ

  • Print

មិនមែនជារឿង ធម្មតាពេកឡើយ ដែលសិល្បករ សិល្បការិនីខ្មែរចំនួន ៣ រូបទទួលបានការកោត សរសើរពីស្ថានទូតអាមេរិកប្រចាំនៅ កម្ពុជាជាចំហថា ពួកគេ មានសមត្ថភាព ក៏ទេពកោសល្យកម្ររកបានរៀងៗខ្លួន។

ពួកគេទាំងនោះមាន អ្នកស្រី សុង សេងហ៊ន កញ្ញា ឱក សុគន្ធកញ្ញា និង លោក យឹង យន។


១.អ្នកស្រី សុង សេងហ៊ន ៖ លោកស្រី សុង សេងហ៊ន ជាអ្នកចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ក្នុងប្រទេសនាទសវត្សរ៍ទី៩០។ លោកស្រី គឺជាបុគ្គលចុងក្រោយគេដែលទទួលបានការសរសើរពីស្ថានទូតអាមេរិកនៅកម្ពុជា គិតត្រឹមចុងខែមីនានេះ។ អ្នកស្រី សុង សេងហ៊ន មានដើមកំណើត នៅរាជធានីភ្នំពេញ ប៉ុន្តែក្នុងសម័យខ្មែរក្រហម គាត់ត្រូវបានជម្លៀស ទៅខេត្តបាត់ដំបង ជាមួយក្រុមគ្រួសារ ហើយក្រោយមក ក៏បានបន្តទៅរស់នៅអាមេរិក ក្រោយការដួលរលំ នៃរបបមួយនេះនាឆ្នាំ១៩៧៩។ ចំពោះតារាចម្រៀងទសវត្សរ៍ ៩០ រូបនេះ ទូតបញ្ជាក់ថា “សំឡេងដ៏ពីរោះ និងក្រអួនក្រអៅរបស់អ្នកស្រី នៅតែដក់ជាប់ក្នុងដួងចិត្ត អ្នកស្ដាប់វ័យកណ្ដាល”៕


២.ឱក សុគន្ធកញ្ញា៖ តារាចម្រៀងស្រីជួរមុខរបស់ ហង្សមាស ជាមនុស្សទី១ ដែលទទួលការសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាគិតត្រឹមដើមឆ្នាំ ២០១៩ នេះ។ ចំណុចលេចធ្លោរបស់តារាស្រី គឺពាក់ព័ន្ធនឹងការស្លៀកពាក់ ពោលគឺការតុបតែងខ្លួន។ ទូតអាមេរិក បានសរសើរពីទឹកដម និងការស្លៀកពាក់ ជាពិសេសលើអត្តចរិត ថ្លៃថ្នូររបស់នាង។ ការពោលសរសើរនេះ គឺកើត១សប្តាហ៍មុនប៉ុណ្ណោះ ធៀបនឹងអ្នកស្រី សុង សេងហ៊ន៕


៣.លោក យឹង យន៖ ធៀបនឹងតារាចម្រៀងទាំង២ខាងលើ លោក យឹង យន ទទួលបានការលើកសរសើរពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមុនគេ ពោលគឺតាំងពីឆ្នាំ ២០១៧ ឯណោះ។ ការកោតសរសើរនោះ បន្ទាប់ពីតារាចម្រៀងនិយមបទមរតកដើម និងនិយមស្នាដៃបង្កើតថ្មី បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនមួយអាល់ប៊ុមនិយាយពីសក្ដានុពលរបស់ទីកន្លែងនានាក្នុងទឹកដីអាមេរិក។

អាល់ប៊ុមចម្រៀងនោះទទួលស្គាល់ គឺកម្មវិធី One Beat ឬកម្មវិធីបំឡាស់ប្ដូរវប្បធម៌អន្តរជាតិរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។

តារាចម្រៀងដែលមានរហ័សនាម កែវ សារ៉ាត់ ទី២ បានចំណាយពេលច្រើនខែ ក្នុងការចងក្រង និពន្ធបទចម្រៀងដែលមានក្នុងអាល់ប៊ុមខាងលើ ក្រោយពីលោកបានទស្សនកិច្ច និងសម្ដែងនៅលើទឹកដីមហាអំណាចមួយនេះបន្តបន្ទាប់។ ជាលទ្ធផលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគាំទ្រអាល់ប៊ុមនោះ និងបានកោតសរសើរទៅលើទេពកោសល្យរបស់តារាចម្រៀងមកពីខេត្តកំពង់ធំ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា William Heit ដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អ បានច្រៀងតាមបទលោក យឹង យន ទៀត ក្នុងវេលាសម្ពោធអាល់ប៊ុមចម្រៀងខាងលើកាលពីចុងឆ្នាំ ២០១៧។ ជាងនេះទៅទៀត លោក បានថ្លៃកោតសរសើរលោក យឹង យន ថាជាសិល្បករ ពោរពេញទៅដោយទេពកោសល្យ និងមានស្នាដៃលើការតែងនិពន្ធពិតៗ។ មិនត្រឹមប៉ុណ្ណឹង លោក យឹង យន ក៏នៅឆ្លៀតតែងនិពន្ធ ចម្រៀងឱ្យមិត្តរួមក្រុមជាបេក្ខនារី ដើម្បីបានចូលរួមច្រៀងក្នុងអាល់ប៊ុមដ៏កម្រមួយនេះ៕

ដកស្រង់ពី៖ Sabay