Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាច​ទេ​ដែល​ព្រឹត្តិការណ៍​ WWDC​ យប់នេះ​ Apple​ នឹង​ដក​កម្ម​វីធី​ iTunes​ លែង​ដាក់​អោយ​ប្រើ​ប្រាស់​បន្ត​ទៀត?

  • Print

កន្លងមក ធ្លាប់មានដំណឹងលេចធ្លាយពីប្រភពបរទេស បានអោយដឹងថា Apple គ្រោងនឹងដកចេញ កម្មវិធី iTunes របស់ខ្លួនចេញ លែងដាក់អោយប្រើប្រាស់ ជាបន្តទៀត។ ចំនុចមួយនេះ ក៏បានក្លាយទៅជាពិភាក្សា

និងវែកញែក ពីសំណាក់អ្នកប្រើ iDevice របស់ក្រុមហ៊ុនផ្លែប៉ោមឆែប ផងដែរ ថាព័ត៌មានមួយនេះ អាចនឹងក្លាយជាការពិត ឬយ៉ាងណា?

ដោយឡែក នៅក្នុងថ្ងៃនេះ ស្របពេលដែលព្រឹត្តិការណ៍ WWDC ឆ្នាំ 2019 ត្រៀមនឹងមកដល់ នារាត្រីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី 04 នេះ ស្រាប់តែបានរបាយការណ៍ថ្មីមួយ បានប្រទះឃើញថា គណនី iTunes ផ្លូវការរបស់ Apple ដែលមាននៅលើ Facebook និង Instagram នោះ ត្រូវបានគេលុបចោលទិន្នន័យ អស់បាត់ហើយ។ ត្រង់ចំនុចនេះ វារឹតតែធ្វើអោយហ្វេនផ្លែប៉ោម ភាគច្រើន បានបង្ហាញការសន្មត់ថា នៅក្នុងព្រឹត្តិការណ៍ WWDC យប់នេះ Apple អាចនឹងធ្វើការប្រកាស ជាផ្លូវការ ពាក់ព័ន្ធជាមួយ ការដកចេញនូវកម្មវិធី iTunes ផង ក៏ថាបាន។ ចំពោះមូលហេតុវិញ គេបានបញ្ជាក់ថា នេះអាចមកពី Apple មានកម្មវិធី Media Service ថ្មី ដែលមិនចាំបាច់ត្រូវការ iTunes ទៀតទេ។

សរុបមក យើងមិនទាន់ហ៊ានអះអាង ឬសន្និដ្ឋានណាមួយ ថាដំណឹងនេះ អាចនឹងក្លាយជាការពិតមែន ឬក៏អត់នោះដែរ គឺមានតែរង់ចាំតាមដាន បន្តទៀតទាំងអស់គ្នា។ ចុះប្រិយមិត្តវិញ គិតថា Apple អាចនឹងដកចេញ កម្មវីធី iTunes លែងដាក់អោយប្រើប្រាស់ មែនដែរឬទេ?

ដកស្រង់ចេញពីCamborReport