ចម្រាញ់អស់ចិត្តអស់ចង់ មីយ៉ាន់ម៉ារើសបានបវរកញ្ញាយូនីវ៉ើ ២០១៩
- Details
- Category: Other News
ក្រុមហ៊ុន «Hello Madame» បានទទួលសិទ្ធិរៀបចំ ការប្រកួតបវរកញ្ញា «យូនីវ៉ើមីយ៉ាន់ម៉ា ២០១៩» (Miss Universe Myanmar) ។
បេក្ខនារីនានាបាន សំដែងការពេញចិត្ត និងមានក្ដីរំភើបស្ថិតក្នុង ឈុតហែលទឹក ក្រោយមកក៏ស្ថិតក្នុងឈុតរាត្រី មានភាពឆើតឆាយប្លែកៗគ្នាធ្វើឲ្យគណៈកម្មការ ធ្វើការជ្រើសរើសយ៉ាងផ្ចិតផ្ចង់ ។
ចំណាត់ថ្នាក់លេខ១បានទៅលើនាង Swe Zin Htet និងជាតំណាងទៅចូលរួមប្រកួតបន្តនៅលើវេទិកា «Miss Universe 2019» ចំណាត់ថ្នាក់លេខ២បានទៅនាង Hmew Thet និងបន្តនៅវេទិកា «Miss Grand International 2019», លេខ៣បានទៅលើនាង Htet Thiri Zaw និងចូលរួមប្រកួតនៅក្នុងវេទិកា «Miss Intercontinental 2019» ។
និងទី៤បានលើនាង Htun Palal Yatanar ចូលរួមប្រកួតបន្តលើវេទិកា «Miss Face of Beauty International 2019» ចំណែកទី៥នាងLin Htet Htet Kyaw ត្រូវប្រកួតបន្តនៅក្នុង «Miss World beauty Queen 2019» ៕
ដកស្រង់ពី៖ កោះសន្ដិភាព