Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូល​ស្មាតហ្វូន Gaming ROG 2 អាច​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ ជាមួយ​ឈីប​ខ្លាំង និង​មាន​មុខ​ងារ​ជំនួយ​ផលិត​ដោយ Tencent

  • Print

ROG Phone ជាស្មាតហ្វូនហ្គេមដែល មានអ្នកគាំទ្រច្រើន ពិសេសវាផលិតមកកាលពី លើកទីមួយក៏ មានចំនុចត្រូវច្រើនព្រមទាំង ទទួលបានការគាំទ្រ និង សរសើច្រើនផងដែរ។ អញ្ចឹងពេលនេះយើង ក្រឡេកមកមើលពី

ស្មាតហ្វូនហ្គេម ជំនាន់ថ្មីត្រកូល ROG ដែលទើបមានសារពត៌មាន ក្រៅស្រុកបង្ហើបថា វានឹងបង្ហាញខ្លួននៅក្នុង ខែក្រោយនេះគឺខែកក្កដា ជាមួយនឹងសមត្ថភាព ខ្លាំង មុខងារជំនួយកាន់តែ មានប្រយោជន៍ និងមានចំណុចកែប្រែ ជាច្រើនដើម្បីសាកសម នឹងឈ្មោះរបស់ខ្លួន។

ROG Phone ជាស្មាតហ្វូនហ្គេមដែល ត្រូវបានផលិតដោយ Asus ខណៈពួកគេក៏ជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើន ជាមួយនឹងប្រភេទកុំព្យូទ័រ ហ្គេមផងដែរ។ ដូច្នេះស្មាតហ្វូនហ្គេម របស់ពួកគេគឺមិនអន់ទេខ្លាំងហើយ រូបរាងក៏កាន់តែសាកសម ជាស្មាតហ្វូនហ្គេមតែម្តង។ ផ្អែកលើអ្វីដែលពួកគេធ្លាប់ធ្វើបាន អញ្ចឹងនៅលើស្មាតហ្វូនហ្គេម ជំនាន់ទីពីររបស់ខ្លួន ប្រាកដណាស់គឺវាពិតជា ទទួលបានការអាប់ដេត យ៉ាងពិសេសជាងជំនាន់មុន ទៅទៀត។ ROG Phone 2 ពេលនេះត្រូវបានគេ បង្ហើបថានឹងចេញពីម្លប់មកបង្ហាញរាង នៅកំឡុងខែក្រោយនេះហើយ ខណៈនៅសល់តែ24ថ្ងៃទៀតនឹង ចូលដល់ខែកក្កដាល្មម។ ស្របពេលដែលជិតដល់ ថ្ងៃបង្ហាញសម្រស់នោះ ពួកយើងនៅមិនទាន់ មានការបង្ហើបឱ្យច្បាស់ការថា ROG Phone 2 នឹងមកជាមួយលក្ខណៈ សម្បត្តិពិសេសនិង កាន់តែអស្ចារ្យអ្វីបន្ថែម នៅឡើយទេ។ តែអ្វីដែលយើងរុំពឹងទុកនោះគឺ វានឹងមកជាមួយឈីបខ្លាំង SD 855 ដែលត្រូវបានបន្ថែមល្បឿន (Overclock) ឱ្យកាន់តែខ្លាំង អមដោយរ៉េមកាន់តែធំ និងថ្មដែលអាចប្រើបានកាន់តែយូរ ថែមទៀត។ លើសពីនេះវាក៏គួរតែមាន អេក្រង់ដែលមានកម្រិតបង្ហាញ ខ្ពស់អាចដល់កម្រិត 4K OLED HDR10 Plus និងមាន Refresh rate កាន់តែខ្ពស់ទើបល្អ។

ដំណឹងដ៏ល្អមួយទៀតនោះគឺ Asus បានសហការជាមួយ Tencent ដើម្បីធ្វើឱ្យស្មាតហ្វូននេះអាចកំដរ Hard-Core Gamer បាន។ ដូចយើងបានដឹងហើយថា Tencent ជាអ្នកនាំយកហ្គេម PUBG មកសម្រាប់ Mobile Platform អញ្ចឹងពួកគេពិតជាមាន បទពិសោធន៍និង ជំនាញជាមួយនឹង ហ្គេមសម្រាប់ស្មាតហ្វូន។

ដូច្នេះមិនយូរទៀតទេ ត្រឹម24ថ្ងៃអាចថាប្រហែល បីសប្តាហ៍ទៀតយើងនឹង អាចឃើញពីរូបរាង និងសមត្ថភាពពិត ROG Phone 2 របស់ Asus មិនខាន។ ចុះប្រិយមិត្តគិតថា វាគួរតែមានមកជាមួយអ្វីខ្លះដែរទៅជួយប្រាប់ផង!

ដកស្រង់ចេញពីCamborReport