Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខងារ​ស្កេន​ផ្ទៃ​មុខ អាច​ប្រើ​កាន់​តែ​ទូលំ​ទូលាយ​នៅ​លើ Android Q Beta ជំនាន់​ចុង​ក្រោយ!

  • Print

កំណែអាប់ដេតជំនាន់ទី 4 ចុងក្រោយបង្អស់ នៃប្រព័ន្ធប្រតិបត្តិការ Android Q Beta បានប្រទះឃើញមាន បន្ថែមនូវផ្ទាំងថ្មីមួយ ដែលមានឈ្មោះថា “Face Authentication” នៅក្នុងមីនុយ Settings ស្រាប់តែម្ដង ដោយមានន័យថា Google

កំពុងមានគម្រោងឲ្យ មុខងារស្កេនផ្ទៃមុខ អាចប្រើប្រាស់នៅលើ ផ្នែកផ្សេងៗទៀត ក្រៅពីដោះសោរអេក្រង់។ របាយការណ៍ថ្មីមួយ ចុះផ្សាយចេញពី ប្រភពសារពត៌មាន 9to5Google បានបង្ហាញឲ្យឃើញថា ប្រព័ន្ធប្រតិបត្តិការ Android Q នាពេលខាងមុខនេះ នឹងអាចប្រើមុខរបស់អ្នក ដើម្បីបើកចូលកម្មវិធី និងទូទាត់ទឹកប្រាក់ ហាក់បីដូចជា បច្ចេកវិទ្យា Face ID របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។

ពិតប្រាកដណាស់ យើងក៏ធ្លាប់បានឃើញ មុខងារដោះសោរអេក្រង់ ដោយប្រើប្រាស់ផ្ទៃមុខ នៅលើស្មាតហ្វូន Android កាលពីមុនមកហើយ ប៉ុន្តែជាទូទៅមុខងារនេះ គឺពឹងផ្អែកទៅលើ ក្រុមហ៊ុនផលិតស្មាតហ្វូន តែប៉ុណ្ណោះ ដោយប្រព័ន្ធប្រតិបត្តិដើម ចេញពី Google គឺមិនមាន នៅឡើយទេ។ ចំណែកឯកូដសម្ងាត់ គឺបានរកឃើញដោយ ក្រុមការងារ XDA-Developers កាលពីក្នុងខែមករា ឆ្នាំ 2019 និងបានបង្ហាញថា ស្មាតហ្វូនទាំងអស់នោះ ត្រូវការបំពាក់នូវ ឧបករណ៍សម្គាល់មុខពិសេស ដើម្បីអាចប្រើ មុខងារនេះបាន ដែលអាចសង្ឃឹមបានថា នឹងមានភាពឆ្លាតវៃជាង គ្រាន់តែប្រើរូបភាព 2D ថតចេញមកពី សេនស័រកាមេរ៉ាធម្មតា ថែមទៀតផង។ 

 

ហេតុដូច្នេះហើយ ការបន្ថែមមុខងារស្កេនមុខ ទៅក្នុងប្រព័ន្ធប្រតិបត្តិ Android Q ដើមស្រាប់តែម្ដង នឹងអាចឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ កាន់តែមានសុវត្ថិភាព ថែមមួយកម្រិតទៀតផងដែរ។ លើសពីនេះ ក្រុមហ៊ុន Google ក៏បានបន្ថែមនូវមុខងារ “Screen Attention” ទៅក្នុងប្រព័ន្ធប្រតិបត្តិ Android Q Beta ជំនាន់ទី 4 ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងមុខងារ “Smart Stay” របស់ Samsung និងមុខងារ “Attention Aware” របស់ Apple អញ្ចឹងដែរ ដោយអាចជួយធ្វើឲ្យ អេក្រង់ស្មាតហ្វូនរបស់អ្នក ធ្វើការបើករហូត នៅពេលដែលវាដឹងថា អ្នកកំពុងសម្លឹងមើលវា។

សរុបមក មុខងារស្កេនមុខថ្មីនេះ គឺអាចផ្ដល់នូវឱកាស ឲ្យស្មាតហ្វូនពពួក Android ធ្វើការ កាន់តែល្អប្រសើរ ដើម្បីប្រកួតប្រជែង ជាមួយនឹងបច្ចេកវិទ្យា Face ID របស់ Apple ដែលបានបង្ហាញខ្លួន ជាលើកដំបូងនៅលើ iPhone X កាលពីក្នុងឆ្នាំ 2017 កន្លងផុតទៅនេះ។ ទោះបីជាបច្ចេកវិទ្យា Face ID របស់ក្រុមហ៊ុន Apple មិនទាន់មានភាព ជឿនលឿនទាំងស្រុង យ៉ាងណាក៏ដោយ ប៉ុន្ដែវាហាក់បីដូចជា ស្ថិតក្នុងការអនុវត្តន៍ ក្នុងកម្រិតខ្ពស់ជាងស្មាតហ្វូន Android ជាច្រើន ទៀតផងដែរ។

ដកស្រង់ចេញពីCamborReport