Social Network

OPPO​ Reno​ 10x​ Zoom​ បាន​បង្ហាញ​ខ្លួន​ជាមួយ​ជម្រើស​ពណ៌​ថ្មី​ អាច​នឹង​ត្រូវ​ចិត្ត​សុភាព​នារី​ច្រើន​

Reno 10x Zoom ជាស្មាតហ្វូនជំនាន់ថ្មី ស្ថិតក្នុងលំដាប់កំពូល របស់ក្រុមហ៊ុន OPPO ដែលមានអេក្រង់លាតសន្ធឹងធំ គ្មានម៉ូតឆក គែមសល់កាន់តែខ្លី និងមានលក្ខណៈសម្បត្តិ ល្អច្រើន ឯរចនាបថរូបរាង រឹតតែស៊ីវិល័យ។ ចំពោះស្មាតហ្វូននេះ

 

ត្រូវបានប្រកាសចេញ និងបង្ហាញខ្លួន កាលពីថ្ងៃទី 10 ខែមេសា កន្លងទៅ (តំណាលគ្នាជាមួយ OPPO Reno ធម្មតាដែរ) ជាមួយនឹងជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Fox Sea Green និងពណ៌ Extreme Night Black។

នៅពេលថ្មីៗនេះដែរ ក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូន Reno 10x Zoom ជាមួយជម្រើសពណ៌ថ្មី មួយទៀតហើយ តាមរយៈការបង្ហោះ នៅលើវេបសាយផ្លូវការផ្ទាល់ ដែលពណ៌នោះ មានឈ្មោះហៅថា Mist Pink។ សម្រាប់ពណ៌ថ្មីលើ Reno 10x Zoom នេះ គឺស្រដៀងគ្នាទៅនឹងពណ៌ Mist Powder របស់ម៉ូឌែល OPPO Reno ធម្មតា អញ្ចឹងដែរ។ លើសពីនេះ វានឹងជួយបង្កើន នូវភាពឆើតឆាយ Reno 10x Zoom ថែមមួយកម្រិតទៀត និងសាកសមជាពិសេស សម្រាប់សុភាពនារី សម័យថ្មី។ គួររំលឹកថា ស្មាតហ្វូននេះ មានអេក្រង់លាតធំ គែមខ្លី ទំហំ 6.6 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ Reno 10x Zoom ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 855, មានរ៉េមទំហំ 6GB / 8GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB / 256GB។ ចំពោះកាមេរ៉ាខាងក្រោយ មានមួយគ្រាប់លោតទំហំធំដល់ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល មានកម្រិត Aperture f/1.7 ហើយមួយគ្រាប់ទៀត ជាលេន Periscope មានទំហំ 13 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/3.0 និងមួយគ្រាប់ចុងក្រោយទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.2។ សម្រាប់កាមេរ៉ាខាងមុខ ម៉ូតស្នែងសត្វរមាសនោះ មានទំហំ 16 មេហ្គាភិចសែល និងមានកម្រិត Aperture f/2.0។ វាក៏មានសេនស័រ សម្រាប់ស្កេនស្នាមម្រាមដៃ នៅលើអេក្រង់បាន យ៉ាងទាន់សម័យ ថែមទៀត។

ជាចុងក្រោយ សម្រាប់ស្មាតហ្វូនពណ៌ Mist Pink នេះ នឹងត្រូវបានក្រុមហ៊ុន OPPO ដាក់លក់ នៅថ្ងៃទី 18 ខែមិថុនា ឆាប់ៗនេះ ក្នុងប្រទេសចិនមុនគេ ជាមួយតម្លៃ 578 ដុល្លារ លើជម្រើសរ៉េម 6GB + អង្គផ្ទុកទិន្នន័យ 128GB និងរ៉េម 8GB + អង្គផ្ទុកទិន្នន័យ 256GB មានតម្លៃ 693 ដុល្លារ។ យ៉ាងណា វាក៏អាចនឹងមាន នៅក្នុងទីផ្សារស្រុកយើង នាពេលឆាប់ៗ ខាងមុខផងដែរ។

ដកស្រង់ចេញComborReport