Social Network

Yoona គឺ​ជា​តារា​ស្រីកូរ៉េ​តែមួយ​គត់​ជាប់​ឈ្មោះ​ក្នុង​រាជិនី​សម្រស់​បោះ​ឆ្នោត​ដោយ​ទស្សនិកជន​ចិន

ជាថ្មីម្ដងទៀត កំពូលតារាសម្ដែងចិន Liu Yifei បានបង្ហាញឲ្យឃើញថា ទោះឈានជើងចូលសិល្បៈជាង១០ឆ្នាំហើយក៏ដោយ ក៏នាងនៅតែរក្សាតំណែងរបស់ខ្លួនបាននឹងល្អដដែល។

កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មានដ៏ធំរបស់ចិននោះគឺ Hupu បានប្រកាសពីលទ្ធផលស្រង់មតិពីកម្មវិធីជ្រើសរើសរាជិនីសម្រស់ទាំង៤សម្រាប់ឆ្នាំ២០១៩នេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មានតារាស្រីមកពីកូរ៉េមួយរូបបានជាប់ឈ្មោះក្នុងតារាងនៅឆ្នាំនេះ។ នោះគឺតារាចម្រៀង និងសម្ដែងជួរមុខកូរ៉េ Im Yoona។ តួរឿង “Love Rain” បានវ៉ាមុខតារាក្នុងស្រុកចិនជាច្រើនដូចជា Fan Bingbing និង Zhao Li Ying ដើម្បីមានមុខនៅក្នងតារាងនេះ។

ខាងក្រោមនេះគឺជារាជិនីសម្រស់ទាំង៤ថ្មី ជ្រើសដោយទស្សនិកជនចិន តាមរយៈគេហទំព័រ Hupu៕

១. Liu Yifei


 

២. Gao Yuan Yuan


៣. Yoona


៤. Coulee Nazha


ដកស្រង់ពី៖ Sabay