Social Network

ស្ងាត់​ៗ​ Xiaomi​ បាន​ប្រកាស​ចេញ​ Redmi​ K20​ Pro​ Marvel​ Hero​ Limited​ Edition​ ជា​ផ្លូវ​ការ

មកដល់ពេលនេះ មានរយៈពេល 2 ខែមកហើយ ដែលក្រុមហ៊ុន Xiaomi បានប្រកាសចេញវត្តមាន Redmi K20 Pro ជាផ្លូវការ។ ដោយឡែក កាលប៉ុន្មានថ្ងៃមុននេះ វាក៏បានក្លាយជាស្មាតហ្វូន ដែលបានឈរលើកំពូល តារាងពិន្ទុ AnTuTu Benchmark ប្រចាំខែមិថុនា

ក្នុងចំណោមកំពូលស្មាតហ្វូនទាំង 10 ថែមទៀតផង។ យ៉ាងនា នៅក្នុងថ្ងៃនេះដែរ Xiaomi បានបញ្ចេញ Redmi K20 Pro ជាប្រភេទ Edition មួយទៀត ដែលជាការ បង្កើតឡើងដើម្បី តំណាងអោយកេរ្ដិ៍ឈ្មោះ វីរៈបុរសក្នុងខ្សែភាពយន្ត របស់ផលិតកម្ម Marvel។

ជាក់ស្ដែង មានរូបភាពមួយសន្លឹក ចែករំលែកដោយ ក្រុមហ៊ុន Xiaomi ផ្ទាល់ បានបង្ហាញអោយឃើញថា Redmi K20 Pro ជាប្រភេទ Edition ថ្មីនេះ មានឈ្មោះជាផ្លូវការថា Redmi K20 Pro Marvel Hero Limited Edition។ ក្នុងនោះ យើងឃើញថា ស្មាតហ្វូនថ្មីមួយនេះ មានជម្រើសពណ៌ចំនួនពីរ សម្រាប់ការជ្រើសរើស រួមមានពណ៌ខ្មៅ និងពណ៌ប្រផេះ ដែលបានរចនាមក ជាមួយឡូហ្គូ Iron Man យ៉ាងស្រស់ស្អាត។

 

ចំពោះលក្ខណៈសម្បត្តិ មួយចំនួនរបស់ Redmi K20 Pro Marvel Hero Limited Edition នេះ គឺដូចគ្នាទៅនឹង Redmi K20 Pro ធម្មតាទាំងស្រុង ជាមួយទំហំអេក្រង់ 6.39 អ៊ីញ មានកម្រិតបង្ហាញរូបភាព Full HD+ 1080 x 2340 ភិចសែល ជាប្រភេទ AMOLED, ប្រើ CPU Snapdragon 855, GPU Adreno 640, មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។ ឯផ្នែកកាមេរ៉ាវិញ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ កាមេរ៉ាមុខចំនួនមួយគ្រាប់ និងមានថាមពលថ្មទំហំ 4000mAh ដែលភ្ជាប់មកជាមួយ ដុំសាកថ្មលឿនទំហំ 27W បូករួកជាមួយចំនុចផ្សេងៗទៀត គឺនៅដដែល។ 

គិតមកវិញ យើងសង្កេតឃើញថា ក្រុមហ៊ុនចិនមួយនេះ តែងតែបានខិតខំ ព្យាយាមស្វែងរកនូវអ្វីដែលថ្មីៗ សម្រាប់អតិថិជន របស់ខ្លួន ដូចជាការបញ្ចេញស្មាតហ្វូនប្រភេទ Edition នេះជាដើម គឺមិនអោយចាញ់ចិត្ត ទៅនិងក្រុមហ៊ុនដទៃនោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណា យើងក៏មិនទាន់ដឹងច្បាស់នៅឡើយ ថាមានអ្វីពិសេសខ្លះដែល ត្រូវបានគេវេចខ្ចប់ ក្នុងប្រអប់ មកជាមួយស្មាតហ្វូន Edition មួយនេះ នៅឡើយទេ។

ដកស្រង់ចេញពីCamborReport