Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung​ ទើបបញ្ចេញ​​ Galaxy​ Tab​ A​ 8.0​ (2019)​ មួយ​ម៉ូឌែល​ទៀត​ជាមួយ​ការ​បំពាក់ឈីប​ Snapdragon​ 429

  • Print

កន្លងទៅប្រហែលជា 4 ខែមកហើយ ដែល Samsung បានប្រកាសចេញ Galaxy Tab A 8.0 S Pen (2019) ជាផ្លូវការ ដោយបានដាក់លក់ លើទីផ្សារមួយចំនួន ដូចជា ចក្រភពអង់គ្លេស, កម្ពុជា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, សាំងហ្គាពួរ និងវៀតណាម ជាដើម ហើយចំពោះតម្លៃនៅ

ប្រទេសកម្ពុជាយើងវិញ មានតម្លៃប្រមាណជា 295 ដុល្លារ ផងដែរ។ សម្រាប់ Galaxy Tab A 8.0 S Pen (2019) គឺមានកម្លាំងម៉ាស៊ីន លំដាប់មធ្យម ប៉ុណ្ណោះ ជាមួយការបំពាក់បន្ទះឈីប Exynos 7904 មានរ៉េមទំហំ 3GB និងថាមពលថ្មទំហំ 4200mAh។

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះដែរ ក្រុមហ៊ុន Samsung បានបញ្ចេញ ថេប្លេតតម្លៃសមរម្យ ស្ថិតក្នុងត្រកូល Tab A មួយឌែលទៀតហើយ ដោយវាមានឈ្មោះហៅថា Galaxy Tab A 8.0 (2019) ដែលអាចប្រើប្រាស់ Wi-Fi និងស៊ីមបានទៀត។ ចំពោះ Galaxy Tab A ជំនាន់ក្រោយនេះ មានអេក្រង់ជាប្រភេទ TFT ទំហំ 8 អ៊ីញដូចជំនាន់មុនដែរ ប៉ុន្តែវាបានបន្ថយកម្រិតបង្ហាញរូបភាព មកត្រឹម 1280 x 800 ភិចសែល តែយ៉ាងណា Samsung ក៏បានជំនួសមកវិញ ដោយបានបំពាក់ថាមពលថ្ម ទំហំធំជាងជំនាន់មុន ដល់ទៅ 5100mAh និងត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Pie ជំនាន់ចុងក្រោយ អមមកជាមួយស្បែក Interface One UI ផងដែរ។

ងាកមកមើលផ្នែក កម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់បន្ទះឈីប Snapdragon 429, មាន CPU ចំនួន 4 គ្រាប់ ជាប្រភេទ Cortex-A53 រត់បានល្បឿន 2.0GHz, មាន GPU Adreno 504, រ៉េមទំហំត្រឹម 2GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីន 32GB និងអាចបន្ថែមមេម៉ូរីខាងក្រៅ បានដល់ទៅ 512GB។ ចំណែកឯផ្នែកកាមេរ៉ា លើថេប្លេតមួយនេះ បានបំពាក់កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល។ លើសពីនេះទៅទៀត វាក៏បានភ្ជាប់មកជា មួយកញ្ចប់សេវាកម្ម YouTube Premium អោយប្រើប្រាស់ ដោយឥតគិតថ្លៃរយៈពេល 2 ខែ និង Free រយៈពេល 3ខែ ទៅលើការប្រើប្រាស់កម្មវិធីតន្រ្តី Spotify ទៀតផង។

និយាយរួមទៅ Galaxy Tab A 8.0 (2019) ជំនាន់ថ្មីនេះ នឹងត្រូវបានក្រុមហ៊ុន Samsung ដាក់លក់ជាផ្លូវ នៅពេលឆាប់ៗ ខាងមុខនេះហើយ ជាមួយជម្រើស 2 ពណ៌ សម្រាប់ការជ្រើសរើស រួមមានពណ៌ខ្មៅ និងពណ៌ប្រផេះ។ ចំពោះតម្លៃវិញ យើងនៅមិនទាន់ដឹងនៅឡើយទេ តែប្រហែលជាមានតម្លៃ ធូរថ្លៃជាងជំនាន់មុន ក៏អាចថាបាន។

ដកស្រង់ចេញពីCamborReport