Social Network

BTS មានឈ្មោះក្នុងបញ្ជីតារារកលុយបានច្រើនជាងគេក្នុងលោក ជាលើកដំបូង

ទស្សនាវដ្ដី Forbes បានបង្ហាញនូវបញ្ជីថ្មីប្រចាំឆ្នាំ ២០១៩ ដែលមានចំណាត់ថ្នាក់ "តារាដែលរកចំណូលបានច្រើនជាងគេទាំង ១០០ " ដោយពួកគេអាចរកចំណូលសរុបបាន ៦,៣ ពាន់លានដុល្លារ (មិនទាន់គិតពន្ធ) នៅរយៈពេល ១២ ខែចុងក្រោយ។

Taylor Swift ដែលជាតារាចម្រៀងវ័យ ២៩ ឆ្នាំ អាចរកចំណូលបានរហូតដល់ ១៨៥ លានដុល្លារ អាចឈរនៅតំណែងកំពូលលេខ ១។ តំណែងលេខពីរគឺបានទៅលើ Kylie Jenner មានវ័យ ២១ ឆ្នាំ ជាតារាទូរទស្សន៍ តារាម៉ូដែល អាចរកចំណូលបាន ១៧០ លានដុល្លារ។ ចំណែក Kanye West វ័យ ៤២ ឆ្នាំ ជាតារាចម្រៀង អាចរកចំណូលបាន ១៥០ លានដុល្លារ។

គួរចាប់អារម្មណ៍នោះគឺនៅឆ្នាំ ២០១៩ នេះ ក្រុមចម្រៀង BTS បានលេចមុខជាលើកដំបូងនៅក្នុងបញ្ជីកំពូលនេះ ឈរនៅតំណែងលេខ ៤៣ ដោយរកចំណូលបាន ៥៧ លានដុល្លារ នៅ ១២ ខែចុងក្រោយ។ ប្រភពចំណូលរបស់ BTS គឺបានមកពីការប្រគំតន្ត្រីពិភពលោក Love Yourselft និងការប្រគំតន្ត្រី Love Yourself: Speak Yourself Stadium Tour និងបានពីការលក់សែស្រឡាយអាល់ប៊ុមចម្រៀង Love Yourself: Her, Tear និង Answer ដែលបង្កើតបានកំណត់ត្រាជាច្រើន។

ការប្រគំតន្ត្រី Stadium ចំនួន ៦ ដំបូងនៅសហរដ្ឋអាមេរិក ធ្វើឲ្យ BTS អាចរកចំណូលបានដល់ ៤៤ លានដុល្លារឯណោះ ដែលលក់សំបុត្របានក្រោម ៣០០ ០០០ សន្លឹក គិតជាមធ្យមជាង ៧ លានដុល្លារ ក្នុងមួយយប់៕

ដកស្រង់ពី៖ Sabay