Social Network

Galaxy​ Note​ 10​ 5G​ អាច​នឹង​មាន​រ៉េម​ធំ​ដល់​ 12GB​ និង​អង្គ​ផ្ទុក​ទិន្ន​ន័យ​ 1TB​?

មុននេះ យើងទើបបានចុះផ្សាយនូវព័ត៌មានមួយ ដែលបានបង្ហាញពីរូបគម្រូថ្មី និងចុងក្រោយពីរូបរាងទាំងមូល លើស្មាតហ្វូនលំដាប់កំពូល Galaxy Note10 Series ជំនាន់ថ្មី

របស់ក្រុមហ៊ុន Samsung រួមមាន Note 10 & Note 10+ ដែលត្រៀមនឹងបង្ហាញវត្តមាន ក្នុងពេលខាងមុខ។ ជាក់ស្តែង យើងបានឃើញថា វាអេក្រង់លាតធំ កោងគែមសងខាង និងមានលេនទម្លុះអេក្រង់ ចំនួនមួយគ្រាប់ នៅចំកណ្តាល។ ចំណែកម៉ូតកាមេរ៉ាក្រោយវិញ ស្ថិតនៅផ្នែកចំហៀង មានលេន 3 គ្រាប់ សម្រាប់ Note 10 ចំណែក Note 10+ មានលេនសរុបចំនួន 5 គ្រាប់ បូករួមទាំង ToF កាមេរ៉ា។


យ៉ាងណា នៅពេលឥលូវនេះ យើងទើបទទួលបានដំណឹងបន្ថែមថ្មី មកមួយទៀត ដែលពាក់ព័ន្ធជាមួយលក្ខណៈសម្បត្តិកម្លាំងម៉ាស៊ីនលើ Galaxy Note 10 Series តែមិនមែនជា Note 10 ឬ Note 10+ ឡើយ ប៉ុន្តែវាជាម៉ូឌែល Galaxy Note 10 5G ដែលវាអាចនឹងបង្ហាញវត្តមាន ចេញមកតំណាលជាមួយគ្នា។ បើយោងទៅតាមបាយការណ៍នោះ បានបង្ហើបអោយដឹងថា Galaxy Note 10 5G ថ្មី អាចនឹងមានទំហំរ៉េម លោតខ្ពស់ដល់ 12GB ដែលមិនធ្លាប់មានលើស្មាតហ្វុន លំដាប់កំពូលរបស់ខ្លួន ខណៈដែល Galaxy S10 5G មានទំហំរ៉េមត្រឹម 8GB ប៉ុណ្ណោះ។ ចំនុចមួយផ្សេងទៀត គឺថាទំហំអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនរបស់ Galaxy Note 10 5G នេះ ក៏អាចនឹងធំខ្លាំង ផងដែរ ជាមួយទំហំកើនដល់ 1TB ចេញពីប្រអប់ស្រាប់ តែម្តង ខណៈដែល S10 5G អស់ធំត្រឹម 512GB (មិនបូកបញ្ជូលទំហំមេម៉ូរីក្រៅ)។



សរុបមក យើងមិនទាន់ហ៊ានអះអាង នៅឡើយទេថា របាយការណ៍ដែលគេបានបង្ហាញមកនេះ នឹងក្លាយជាការពិត ឬអត់ទេ ព្រោះវាស្ថិតនៅក្នុងប្រភព ក្រៅផ្លូវការ និងមិនទាន់មានការបញ្ជាក់ណាមួយ ចេញពី Samsung។ យ៉ាងណា បើសិនជាទំហំរ៉េម + អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន ដូចអ្វីដែលគេលើកឡើងមែន ខ្ញុំគិតថា តម្លៃរបស់ Galaxy Note 10 5G នេះ ក៏មិនទាបនោះដែរ អាចចាប់ពី 15xx ដុល្លារ ផងក៏ថាបាន។

ដកស្រង់ចេញពីCamborReport