Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដ​ម៉ាក​ Mercedes​ និង​ BMW​ ដែល​អាច​បើក​បរ​ដោយ​ខ្លួន​ឯង​ នឹង​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ 2024

  • Print

កាលពីដើមឆ្នាំ 2019 កន្លងផុតទៅនេះ ក្រុមហ៊ុនរថយន្ដ Mercedes និង BMW បានធ្វើការសិក្សាជាមួយគ្នា ទៅលើរថយន្ដដែលអាច បើកបរដោយស្វ័យប្រវត្តិ ហើយរហូតមកដល់ឥឡូវនេះ បាន

រៀបចំគម្រោង កំណត់ថ្ងែចេញលក់ហើយ។ ក្រុមហ៊ុនរថយន្ដទាំងពីរនេះ បានប្រកាសប្រាប់ថា ពួកគេកំពុងអភិវឌ្ឍរថយន្ដ បើកបរដោយស្វ័យប្រវត្តិ ប្រភេទកម្រិតទី 4 (Level 4) ដែលអនុញ្ញាតឲ្យបើកបរ នៅលើផ្លូវប្រភេទ Freeway ដោយមិនបាច់ព្រួយបារម្ភ ឬត្រូវការឲ្យមនុស្យ ចាំមើលរហូតនោះទេ។ ទោះបីជាយ៉ាងណា អ្នកបើកបរនៅតែត្រូវការ ដៃចង្កូតរថយន្ដដដែល ពីព្រោះសម្រាប់ផ្លូវមួយចំនួន គឺមិនអាចដំណើរការឲ្យ បើកបរដោយខ្លួនឯង ទាំងស្រុងនៅឡើយទេ។


រថយន្ដម៉ាក Mercedes និង BMW ដែលអាចបើកដោយខ្លួនឯង ទាំងអស់នោះ នឹងមានបញ្ចូលនូវមុខងារ ជំនួយក្នុងការបើកបរ និងថតរថយន្ដដោយស្វ័យប្រវត្ដិ ហើយមានគម្រោងដាក់លក់ លើទីផ្សារជាសាធារណៈ ចាប់ផ្ដើមពីក្នុងឆ្នាំ 2024 តទៅ ផងដែរ។ ចំណែកឯក្នុងការសិក្សានេះ BWM និង Mercedes ត្រូវការចែករំលែក អ្នកជំនាញបើកបររៀងៗខ្លួន ចំនួនសរុប 1,200 នាក់ ដែលបូកបញ្ចូលគ្នា ជាក្រុមៗថែមទៀតផង។ ការសិក្សាទាំងអស់នេះ គឺផ្ដោតទៅលើការកសាង ប្រព័ន្ធជំនួយក្នុងការបើកបរ (Driver Assistance) ដែលទាក់ទងនឹងសេនស័រ រួមទាំងកម្មវិធី Software ដើម្បីជាការជំនួយផ្សេងៗទៀត។ 

 

 

 

ក្រុមហ៊ុន BMW គ្រោងនឹងចេញលក់ រថយន្តបើកបរខ្លួនឯង ប្រភេទកម្រិតទី 3 (Level 3) ផ្ទាល់ខ្លួន នៅក្នុងឆ្នាំ 2021 ខាងមុខនេះ ខណៈពេលដែល Mercedes នៅកំពុងសហការជាមួយ Bosch ដើម្បីបើកប្រព័ន្ធសាកល្បង រថយន្ដបើកបរខ្លួនឯង នៅក្នុងឆ្នាំនេះ តែប៉ុណ្ណោះ។ បន្ទាប់ពីបច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ ប្រភេទកម្រិតទី 4 (Level 4) ទទួលបានជោគជ័យហើយ នោះក្រុមហ៊ុនរថយន្ដទាំងពីរ ក៏នឹងអាចធ្វើកិច្ចចរចា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា Robo-Taxi ដែលជាឡានដឹកអ្នកដំណើរ មិនត្រូវការអ្នកបើកបរថែម ជាបន្ដទៀត តែម្ដង។


សរុបមក រថយន្ដបើកបរដោយខ្លួនឯង ប្រភេទកម្រិតទី 4 នៅក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ គឺពិតប្រាកដណាស់ជា បច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដោយនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាប្រព័ន្ធ AI អាចធ្វើការបានត្រឹម មុខងារសាមញ្ញៗមួយចំនួន ដូចជាអាចស្កេនដឹងថា មាននរណាម្នាក់នៅពីមុខ ឬរថយន្ដដទៃទៀត តែប៉ុណ្ណោះ។

 ដកស្រង់ចេញពីCamborReport