Social Network

ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ តែ​ត្រចៀកកាំ​អង្គុយ​ញ៉ាំ​អី​នៅ​នឹង​ដី​យ៉ាង​សាមញ្ញ

ទោះបីជាតារាជួរមុខរបស់ប្រទេសចិន និងមានទ្រព្យសម្បត្តិចាយមួយជីវិតមិនអស់ក៏ដោយ តែតារាសម្ដែងស្រីល្បីឈ្មោះ Zhao Wei នៅតែមានការរស់នៅយ៉ាងសាមញ្ញ។

កាលពីថ្មីៗនេះ អ្នកគាំទ្រម្នាក់បានជួបកំពូលតារាសម្ដែងស្រីចិន Zhao Wei នៅរ៉ារទេះភ្លើងសៀងហៃ នៅពេលនាង និងជំនួយការរបស់ខ្លួនបង្ហាញមុខនៅទីនេះ។ ប្រហែលមកពីហត់នឿយខ្លាំង ទើបនៅពេលអ្នកគាំទ្រស្រែកហៅឈ្មោះនាង ក៏ស្រីស្អាតវ័យ ៤៣ឆ្នាំ មិនសូវស្រស់បស់ប៉ុន្មានដែរ។

មនុស្សមួយចំនួនបានរិះគន់នាងថា ពេលនេះលែងរួសរាយដាក់អ្នកគាំទ្រដូចមុនហើយ។ យ៉ាងណាក្ដី នៅថ្ងៃទី៤ ខែកក្កដាមុននេះ ក្រុមហ៊ុនរបស់ត្រចៀកកាំ បានបង្ហោះកម្រងរូបថត នាង និងជំនួយការអង្គុយញ៉ាំនំប៉័ងនៅនឹងដី ជាមួយទឹកមុខហត់នឿយខ្លាំង។ តាមនោះដែរ នៅពេលរ៉ារទេះភ្លើងនេះ អ្នកទាំង២គឺអស់កម្លាំងពីខ្លួនតែម្ដង ដល់ថ្នាក់មិនអាចដើររកអីញ៉ាំបាន ក៏សម្រេចចិត្តយកនំប៉័ងញ៉ាំនឹងកន្លែងតែម្ដង ទើបមិនសូវជារួសរាយដូចសព្វមួយដង។

ក្រោយពេលឃើញដូចនេះ មនុស្សជាច្រើនបានសរសើរនាងថា ទោះបីជាមុខមាត់ក្នុងសង្គម ក៏ដូចជាទ្រព្យសម្បត្តិជាច្រើន ក៏តារារូបនេះមិនឆ្មើងឆ្មៃដែរ៕

ដកស្រង់ពី៖ Sabay