Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទ ”ខ្ញុំ​គ្មាន​អ្នក​ណា​ស្រលាញ់​ទេ” របស់ សយ រតនា និង នាង ប្រាក់​សុគន្ធ កំពុង​ទាក់​ចិត្ត​យុវវ័យ

  • Print

តារាចម្រៀង នាង ប្រាក់សុគន្ធ និង សយ រតនា បានចាប់ដៃគ្នាជាថ្មីចេញបទ “ខ្ញុំគ្មានអ្នកណាស្រលាញ់ទេ” កំពុងធ្វើឲ្យទស្សនិកជន ពិសេសក្រុមយុវវ័យពេញចិត្តខ្លាំងព្រោះតែអត្ថន័យមនោសញ្ចេតនាស៊ីជម្រៅ និងចាក់ចំបេះដូងអ្នកគាំទ្រ។

“មានខួរក្បាលតែមួយ ប៉ុន្តែត្រូវប្រឈមនឹងបញ្ហាជាច្រើន ស្របពេលគ្មានអ្នកជួយប្រឹក្សាផ្តល់កម្លាំងចិត្ត” ជាអ្វីដែលក្រុមយុវវ័យជាច្រើនកំពុងប្រឈម ហើយអ្វីដែលសំខាន់គឺការបាត់បង់ទំនុកចិត្ត ក៏ប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ នេះជាផ្នែកមួយនៃអត្ថន័យបទចម្រៀង ហើយត្រូវបានក្រុមយុវវ័យពេញចិត្ត និងប្រើប្រាស់សម្រាប់ការស្តាប់កម្សាន្ត និងចែករំលែកបន្ត។

តារាចម្រៀង និងជាអ្នកនិពន្ធ លោក សយ រតនា បានបញ្ជាក់ថា នេះជាបទនិពន្ធថ្មីទាំងបទភ្លេង និងទំនុកច្រៀង ដែលបង្កប់ដោយអត្ថន័យស៊ីជម្រៅមួយ។ លោកថា ពិតជាអរគុណសម្រាប់ការទាញយកមកស្តាប់ និងចែករំលែកបន្ត ព្រោះថា បទនេះក៏ចង់ទាញការចាប់អារម្មណ៍ឲ្យមនុស្សគ្រប់រូបជួយផ្តល់កម្លាំងចិត្តគ្នាទៅវិញទៅមក និងព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមកផង។

ងាកមក លោក នាងប្រាក់ សុគន្ធ វិញអះអាងថា "ខ្ញុំគ្មានអ្នកណាស្រឡាញ់ទេ" របស់ពួកលោក ពិតជាប្លែកថ្មីសម្រាប់ទស្សនិកជន ហើយជាអ្វីដែលអ្នកគាំទ្រចង់បាន។ ដូច្នេះហើយ លោករំពឹងថា ស្នាដៃថ្មីនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ក៏ដូចគ្នា លោកសង្ឃឹមថា ឱកាសការងារថ្មីៗជាច្រើននឹងបន្តកើនឡើងនៅចុងឆ្នាំ២០១៩នេះ។

សុគន្ធ បង្ហើបជាចុងក្រោយថា ក្រៅពីស្នាដៃមួយនេះ ពួកលោក រួមទាំងតារាចម្រៀងផ្សេងទៀត នឹងបញ្ចេញស្នាដៃថ្មីពិសេសទៀត គឺការចេញច្រៀងនៅក្រៅប្រទេសលើកដំបូងនៅប្រទេសអូស្ត្រាលីក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

ដកស្រង់ពី់៖Sabay