Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះឃើញ iPhone11មាន​គេ​កាន់​ប្រើ​នៅ​ទី​សាធារណៈ ដែល​បាន​បង្ហាញ​កាមេរ៉ា​ម៉ូដ ចង្រ្កាន​ហ្គាសយ៉ាង​ស្រស់​ស្អាត!

  • Print

កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវ ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន រហូតដល់ចំនួន 3 ម៉ូឌែលគឺ iPhone XS, iPhone XS Max និង iPhone XR។ ប្រហែលមាន ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹង

រួចមកហើយថា iPhone ជំនាន់ថ្មី ឬ iPhone 11 វាអាចនឹងត្រូវបាន បំពាក់កាមេរ៉ាខាងក្រោយ រហូតដល់ទៅចំនួន 3 គ្រាប់ឯណោះ។ នេះបើតាមប្រភព របាយការណ៍ចុងក្រោយ បានប្រាប់អោយដឹងថា iPhone 11 អាចនឹងមាន កាមេរ៉ាខាងក្រោយមកជាមួយ ម៉ូតដូចចង្រ្កានហ្គាស ដែលអាចផ្ទុកកាមេរ៉ាបានដល់ទៅ ចំនួន 3 គ្រាប់ផងដែរ។

ជាក់ស្ដែងពេលថ្មីៗនេះ បើយោងតាមប្រភព ព័ត៌មានមួយមានឈ្មោះថា Slashleaks បានបង្ហាញរូបភាពមួយសន្លឹក ដែលបញ្ជាក់ អោយឃើញថា មានគេប្រទះឃើញ មានបុរសម្នាក់បានកាន់ចុច iPhone 11 នៅតាមទីសាធារណៈ ដែលវានៅមិនទាន់ បានប្រកាសចេញ ជាផ្លូវការនៅឡើយផង។ ពិតណាស់រូបភាព មួយសន្លឹកនេះ បានបង្ហាញរូបរាង ខាងក្រោយរបស់ iPhone 11 អោយយើងឃើញ យ៉ាងច្បាស់ថា iPhone ជំនាន់ថ្មីនេះ មានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ អមមកជាមួយភ្លើង LED នៅក្នុងតំបន់កាមេរ៉ា ជាមួយគ្នាផងដែរ។ ចំណែកឯតួខ្លួននៃ iPhone ជំនាន់ក្រោយនេះ នៅតែបន្តមានពណ៌មាស ដូចទៅនឹង iPhone XS/ XS Max ជំនាន់មុនអញ្ចឹងដែរ។ ក្រៅពីកាមេរ៉ា 3 នេះ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពថ្មធំជាងមុន និងអាចសាកថ្មដោយឥតខ្សែ និងប្រើខ្សែ កាន់តែមានភាព លឿនថែមមួយកម្រិតទៀត។

ជាចុងក្រោយ កំពូល iPhone ជំនាន់ថ្មីនេះ ត្រូវបានគេជឿជាក់ថាវា អាចនឹងប្រកាសចេញ ជាផ្លូវការ នៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះហើយ ប៉ុន្តែគួរអោយសោកស្ដាយ យោងទៅតាមប្រភពដដែល បានអោយដឹងថា iPhone 11 អាចនឹងលុបបំបាត់ នូវមុខងារកំពុងមានការ ពេញនិយមគឺ 3D Touch ចោលផងដែរ។ សេចក្ដីរាយការណ៍ដដែល បន្ថែមថាក្រុមហ៊ុន Apple ប្រហែលជាប្រឈមមុខ នឹងការផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone 11 ស៊េរី ប៉ុន្តែយ៉ាងណាក្រុមហ៊ុន Apple ក៏កំពុងតែធ្វើការចរចារជាមួយក្រុមហ៊ុន BOE សម្រាប់ការផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone ជំនាន់ថ្មីរបស់ខ្លួន នៅឆ្នាំខាងមុខ។

ដកស្រង់ចេញពីCamborReport