ថៃ ៖ Instragram គឺជាបណ្ដាញទំនាក់ទំនងសង្គម ដ៏ពេញនិយមជាងគេបំផុត នៅប្រទេសថៃបច្ចុប្បន្ន ។
ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិមួយចំនួនដែលចង់ឱ្យតារាល្បីថៃផុសផ្សាយ ពីផលិតផលរបស់ខ្លួននោះ គឺត្រូវតែហ៊ានចំណាយលុយច្រើនសម្រាប់ការផុសនោះ ។ បើតាមសារព័ត៌មាន Thairath បានឱ្យដឹងថា ប្រ៊ែនម៉ាកល្បីៗត្រូវចំណាយ ប្រាក់ខ្ពស់តាមទៅនឹងចំនួន followers របស់តារាល្បីថៃនោះ ។
បើសិនជាមាន followers ចំនួន៨០០,០០០នោះប្រ៊ែនល្បីនោះនឹងត្រូវចំណាយ៨០,០០០បាតថៃ (ប្រមាណ២,៥០០ដុល្លារអាមេរិក) ក្នុងមួយផុស ។ ជាទូទៅ គឺត្រូវចំណាយ១០%នៃចំនួន followers របស់ពួកគេ ។ តារាសម្ដែងល្បីៗរបស់ថៃនាពេលបច្ចុប្បន្ន មានចំនួនអ្នក followers លើសពី១លាននាក់នៅលើគណនីអ៊ិនស្តាក្រាមរបស់ពួកគេ ៕
ដកស្រង់ពី៖ កោះសន្ដិភាព