Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ASUS ROG Phone 2 ជា​ស្មាតហ្វូន​ដំបូង​គេ​បំផុត ដែល​នឹង​បំពាក់​ឈីប​កំពូល Snapdragon 855+

  • Print

សល់តែប៉ុន្មានថ្ងៃទៀតទេ ទូរស័ព្ទហ្គេមជំនាន់ទី 2 របស់ ASUS មានឈ្មោះថា ASUS ROG Phone 2 នឹងត្រូវប្រកាសជាផ្លូវកាហើយ គឺនៅថ្ងៃទី 23 ខែកក្កដាខាងមុខនេះតែម្តង។ យោងតាមព័ត៌មានបែកធ្លាយកន្លងមក

បានបញ្ជាក់ថា ស្មាតហ្វូនម៉ូឌែល ROG Phone ជំនាន់ក្រោយ អាចនឹងមានកម្រិត Refresh Rate អេក្រង់ខ្ពស់ជាងម៉ូឌែលមុន ឡើងរហូតដល់ 120Hz ផងដែរ។ ដោយសារតែ ASUS មានគម្រោងចង់ឲ្យ ស្មាតហ្វូនរបស់ខ្លួន អាចដំណើរការបានល្អ ទៅលើហ្គេមធំៗទាំងអស់ ដូច្នេះហើយ ក្រុមហ៊ុននេះក៏បាន សហការគ្នាជាមួយ Tencent Games ដើម្បីបង្កើនបទពិសោធន៍ ក្នុងការលេងហ្គេម ឲ្យកាន់តែរលូន នៅលើ ROG Phone 2 ស៊េរីថ្មីមួយនេះតែម្តង។

លើសពីនេះទៅទៀត ថ្មីៗនេះក្រុមហ៊ុន Qualcomm បានធ្វើការប្រកាសចេញ បន្ទះឈីបជំនាន់ថ្មី Snapdragon 855+ ដែលមានចំនួន CPU ដូចនៅលើ Snapdragon 855 ដែរ គ្រាន់តែមានល្បឿន GPU លឿនជាមុនប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ ថ្ងៃនេះ Asus បានប្រកាសជាផ្លូវការហើយថា ROG Phone 2 របស់ខ្លួននឹងក្លាយជាស្មាតហ្វូនកំពូលដំបូងគេ ដែលបំពាក់បន្ទះឈីបស៊េរីថ្មីមួយនេះ មកជាមួយ។

សរុបមកវិញ ចំពោះលក្ខណៈសម្បត្តិរបស់ ROG Phone 2 នេះ យើងមិនទាន់បាន ដឹងបានច្រើននៅឡើយទេ តែអ្វីដែលបែកធ្លាយខ្លះនោះ គឺវាអាចមានកម្រិត Refresh Rate អេក្រង់ដល់ 120Hz, ប្រើប្រាស់បន្ទះឈីប Snapdragon 855+ និងអាចមានថាមពលថ្មធំជាងមុន ជាមួយបច្ចេកវិទ្យាសាកថ្ម កាន់តែលឿនជាដើម។ ដូចច្នេះហើយ ពេលវេលា ក៏ខិតជិតមកដល់ដែរហើយ សម្រាប់ព័ត៌មានបន្ថែមពីនេះទៀត ឬក៏ចង់ដឹងថា Snapdragon រត់នៅលើ ROG Phone 2 នេះខ្លាំងប៉ុណ្ណា សូមប្រិយមិត្តអ្នកគាំទ្រ ជាពិសេស Gamers ទាំងឡាយ អាចរង់ចាំតាមដានទាំងអស់គ្នា នៅថ្ងៃទី 23 ខែកក្កដាខាងមុខនេះ។

ដកស្រង់ចេញពីCamborReport