Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​កក្រើក​ទៀត​បាត់! កំពូល​ព្រឹត្តិការណ៍ vivo S1 Concert ប្រជុំ​សុទ្ធ​កំពូល​តារា​តែ​ម្ដង!

  • Print

នៅសល់រយៈពេលតែ 3 ថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងធ្វើការសម្ពោធជាផ្លូវការ នូវម៉ូឌែលថ្មីត្រកូលSគឺ vivo S1 ក្នុងកំពូលព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concert ។

កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នេះហើយ។ សម្រាប់កំពូលព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concertនេះដែរនឹងមានការចូលរួម ទៅដោយកំពូលតារាចម្រៀង ជាច្រើនដួង ដូចជា៖ លោក ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។

ក្នុងនោះក៏មានការចូលរួមពីសំណាក់តារាកិត្តិយស ជាច្រើនដួងផ្សេងទៀតដូចជា៖ លោក Tena, លោក Yaro និងកញ្ញា Daa Dao ផងដែរ។ សូមបងប្អូនកុំភ្លេចធ្វើការចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នានៅវេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទូឌីយ៉ូ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី២)។

ចំពោះព្រឹត្តិការណ៍ vivo S1 Concert នេះ មានផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង០៨ យប់ រហូតដល់ចប់កម្មវិធី។

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1:

-មានរូបរាងបែប Gradient -មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080*2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9 -ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9 -ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz -ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G -មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB -កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP -ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ -មានកម្លាំងថ្ម 4500 mAh ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើម៉ូឌែល vivo S1 អាចត្រៀមចាប់ពីពេលនេះបាន។

ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះចូលទៅក្នុង ទីផ្សារក្នុងពេលឆាប់ៗ ជាមួយនឹងជម្រើសពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និង ពណ៌ខ្មៅបែកស្វាយ (Diamond Black)៕

ដកស្រង់ពី៖ Sabay