Social Network

John Cena បង្ហាញមុខដំបូងក្នុងការថតរឿង Fast 9

តារាសម្ដែង Nathalie Emmanuel ដែលដើរតួជា Ramsey ក្នុងខ្សែភាពយន្ត Fast 8

បានបង្ហាញរូបភាពក្រោយឆាកនៃការថតខ្សែភាពយន្តសែស្រឡាយ The Fast and the Furious វគ្គថ្មីដែលជាវគ្គទី ៩ ឬហៅថា Fast 9។ រូបភាពទើបបង្ហោះថ្មីៗនេះ មានបង្ហាញនូវមុខមាត់ John Cena ជាការចូលរួមលើកដំបូងក្នុងត្រកូលខ្សែភាពយន្ត The Fast and the Furious ជាមួយតួអង្គសំខាន់ៗដទៃទៀត។

ភាពយន្ត Fast 9 ត្រូវបានកំណត់ថាចាក់បញ្ចាំងនៅថ្ងៃទី ១៩ មេសា ឆ្នាំនេះ ប៉ុន្តែត្រូវបានលើកទៅឆ្នាំក្រោយ ដើម្បីទុកចន្លោះឲ្យខ្សែភាពយន្តបំបែកចេញពីសែស្រឡាយនេះ គឺ “Hobbs & Shaw” ដែលគ្រោងបញ្ចាំងនៅថ្ងៃទី ២ សីហា ខាងមុខ។ ជាលទ្ធផល Fast 9 នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ ដោយមាន Justin Lin ត្រឡប់មកធ្វើជាអ្នកដឹកនាំ ក្រោយបាត់វត្តមានពីវគ្គ ៣ ដល់ វគ្គ ៦។

វគ្គថ្មីនេះមិនមានវត្តមាន The Rock នោះទេ ដោយសារតែរវល់នឹងរឿង “Hobbs & Shaw” ហេតុនេះទើប John Cena លេចមុខជំនួសវិញ៕

ដកស្រង់ពី៖ Sabay