Social Network

Galaxy​ S10+​ Olympic​ Games​ Edition​ បាន​ចេញ​ជាផ្លូវ​ការ​ និង​មាន​ថែម​ Galaxy​ Buds​ ក្នុង​ប្រអប់​ស្រាប់​ទៀត​

បើយើងមកនិយាយអំពី ស្មាតហ្វូនប្រភេទ Olympic Games Edition ឃើញថាក្រុមហ៊ុន Samsung បានបញ្ចេញ រួចមកហើយ ទៅលើម៉ូឌែលកំពូល Flagships របស់

ខ្លួន រួមមាន Galaxy S3 Olympic Edition សម្រាប់ London Olympic នៅឆ្នាំ 2012 និងដូចជា Galaxy S7 edge Olympic Games Limited Edition ចំពោះរដូវកាលក្ដៅ Olympics Rio ក្នុងឆ្នាំ 2016 ជាដើម។



ជាក់ស្ដែង ក្នុងការប្រមើល មើលនៃការប្រកួតកីឡាអូឡាំពិក នៅរដូវក្តៅឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Samsung ក៏បានបញ្ចេញ Galaxy S10+ Olympic Games Edition ក្នុងប្រទេសជប៉ុន ជាមួយនិងក្រុមហ៊ុន NTT DoCoMo។ ពិតណាស់ វាជាស្មាតហ្វូនប្រភេទ Edition ពិសេស អញ្ចឹងហើយ ម៉ូឌែល Galaxy S10+ មួយនេះ វាមានចំនួនតែ 10,000 គ្រឿងប៉ុណ្ណោះ។ Galaxy S10+ Edition មួយនេះ ត្រូវបានប្រកាសចេញ ជាផ្លូវការហើយ និងអាចបានដាក់អោយធ្វើការកុម្ម៉ង់ទិញ នៅថ្ងៃទី 24 ខែកក្កដា បន្ទាប់មកវានឹងបានដឹកជញ្ជួន ទៅដល់អ្នកដែលបានកុម្ម៉ង់ទិញ ក្នុងរយៈពេល 2 ថ្ងៃបន្ទាប់។ 

 


Samsung Galaxy S10+ Olympic Games Edition មានតម្លៃ 114,696 យ៉េន ប្រហែលស្មើរនិង 1062 ដុល្លារ ដែលវាមានជម្រើសពណ៌តែមួយប៉ុណ្ណោះ គឺពណ៌ Prism White អមមកជាមួយឡូហ្គោ Tokyo 2020 Olympic Games នៅលើខ្នងខាងក្រោយ និងមាន Custom Theme យ៉ាងស្រស់ស្អាត។ លើសពីនេះ វាត្រូវបាន ភ្ជាប់មកជាមួយកញ្ចប់យ៉ាងពិសេសមួយ ដែលមានផ្ទុកនូវ Galaxy Buds ក្នុងហ្នឹងរួចជាស្រេច ផងដែរ ដោយមានឡូហ្គោ អូឡាំពិកលើប្រអប់សាកថ្មរបស់វា ថែមទៀតផង។


ជាចុងក្រោយ Samsung ប្រហែលជាអាចនឹង បញ្ចេញប្រភេទ Olympic Games Edition នៅលើកំពូលស្មាតហ្វូនជំនាន់ចុងក្រោយ Galaxy Note 10 រឺ Galaxy S11 មួយម៉ូឌែលទៀត នៅឆ្នាំក្រោយ ក៏អាចថាបាន។ ប៉ុន្ដែយ៉ាងណា ប្រហែលជាមាន មនុស្សមិនតិចនោះទេ រួមទាំងខ្ញុំដែរ ដែលមិនធ្លាប់សូម្បីតែ បានឃើញផ្ទាល់នឹងភ្នែក នៃស្មាតហ្វូនប្រភេទ Olympic Games Edition មួយនេះ ក៏ព្រោះតែពូកវា ត្រូវបានដាក់លក់ ជាមួយចំនួនកំណត់ ផងដែរ។


ដកស្រង់ចេញពីCamborReport