Social Network

មាន​កម្មវិធី FaceApp ក្លែង​ក្លាយ​ទៀត ដែល​គេ​លួច​ដាក់​មេរោគ Adware លើ​ស្មាតហ្វូន Android

ក្រុមហ៊ុន Kaspersky Labs ដែលមានភាពល្បីល្បាញ លើការជំនាញកំចាត់មេរោគ បានប្រទះឃើញមានកម្មវិធីFaceAppក្លែងក្លាយមួយចំនួនមានបង្ហាញខ្លួននៅលើ ប្រព័ន្ធប្រតិបត្តិការ Android និងលួចបញ្ចូលនូវ មេរោគ

dware មានឈ្មោះហៅថា MobiDash ហើយបានប៉ះពាល់ដល់អ្នកប្រើ យ៉ាងហោចណាស់ច្រើនជាង 800 នាក់រួចមកហើយ។ ការប្រទះឃើញដំបូងគេ គឺចាប់តាំងពីថ្ងែទី 7 ខែកក្កដាឆ្នាំ 2019 ដោយបានក្លែងខ្លួនវា ធ្វើឲ្យដូចជាកម្មវិធី FaceApp កំពុងតែពេញនិយម ជុំវិញពិភពលោកនេះ។

Adware គឺជាប្រភេទមេរោគម្យ៉ាង ដែលអាចធ្វើការទាញយក ឯកសារអ្នកប្រើប្រាស់ និងលួចដាក់បង្ហាញផ្ទាំង ផ្សាយពាណិជ្ជកម្ម Ads ជាច្រើនលើសលប់ ដោយស្វ័យប្រវត្តិ នាគ្រប់ពេលដែល អ្នកប្រើប្រាស់កំពុង បើកអ៊ីនធឺណិតផងដែរ។ ខណៈពេលដែល Kaspersky មិនបានបង្ហាញប្រាប់ថា កម្មវិធីក្លែងក្លាយជាក់លាក់ ណាមួយនោះឡើយទេ ដែលបានចាប់ផ្ដើមបង្កឡើង ដោយឡែកគ្រាន់តែណែនាំថា គួរតែជៀសវាងការទាញយក កម្មវិធីកែទម្រង់មុខ FaceApp ពីប្រភពខាងក្រៅផ្លូវការ ឬធ្វើការទាញយក APK មិនមាន ប្រភពច្បាស់លាស់ ដោយប្រើប្រាស់តែកម្មវិធីពី Google Play Store តែប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវនៃ Kaspersky Labs បានបន្ថែមទៀតថា អ្នកលួចដាក់មេរោគ Adware (MobiDash) ជាញឹកញាប់ តែងតែក្លែងបន្លំធ្វើជា កម្មវិធីពេញនិយមណាមួយ ដោយហេតុដូច្នេះហើយ អ្នកប្រើប្រាស់មួយចំនួន អាចចៃដន្យទាញយក ពីខាងក្រៅ Play Store និងភ្ជាប់មកជាមួយ មេរោគនេះតែម្ដង។

ក្រុមការងារ Kaspersky ក៏បានប្រាប់ពីគន្លឹះមូលដ្ឋាន ដើម្បីរក្សាសុវត្ថិភាពស្មាតហ្វូន Android យើង ពីមេរោគទាំងនោះ ដោយទាញយកតែកម្មវិធី ពីប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន ហើយធ្វើការត្រួតពិនិត្យ តាមរយៈការអាន Review មុននឹងទាញយកកម្មវិធីនោះ។ លើសពីនេះទៅទៀត ទាញយកតែកម្មវិធីណា ដែលអ្នកត្រូវការបំផុត និងសូមយកចិត្តទុកដាក់ ទៅលើរៀងរាល់ពេល មានកម្មវិធីណាមួយ សូមការអនុញ្ញាតប្រើប្រាស់ មុខងារអ្វីមួយ ដោយកុំចុចលើពាក្យ “Next” ឬ “Allow” លឿនពេក ហើយប្រសិនជាអាច គួរដំឡើងកម្មវិធី កំចាត់មេរោគ សម្រាប់ស្មាតហ្វូន Android ផងដែរ។

ដកស្រង់ចេញពីCamborReport