Social Network

Bella និង Tor ទទួល​បាន​ពានម្នាក់មួយក្នុង​កម្មវិធី Nataraj Awards

កាលពីល្ងាចថ្ងៃអាទិត្យ ទី ២១ បុរសកម្ពស់ ១,៨៥ ម Tor Thanapob បានឡើងទៅទទួលពាន Best Supporting Actor រីឯស្រីស្អាត Bella Ranee ទទួលបានពាន Best Actress ២០១៩ នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំលើកទី ១០ របស់ Nataraj Awards ។

Tor គឺជាតួរងក្នុងរឿង In Family We Trust របស់ ផលិតកម្មដ៏ល្បីមួយរបស់ថៃគឺផលិតកម្ម GDH ដែលបានឈ្នះពានរង្វាន់នេះ។ កាលពីឆ្នាំ ២០១៨ Tor Thanapob ក៏បានទទួលពានរង្វាន់ជា Best Actor ២០១៨ របស់ Project S The Series: Side by Side ក្នុងកម្មវិធីនេះផងដែរ។

ចំណែកឯ Bella វិញក៏ត្រូវបានស្គាល់ថា ជាតួឯកស្រីមានចរិតគួរឲ្យស្រឡាញ់នៅក្នុងរឿងល្បីប្រចាំឆ្នាំ ២០១៨ បុព្វេសន្និវាស ដែលនាងត្រូវឆ្លងកាលវេលាពី បច្ចុប្បន្នត្រឡប់មកសម័យ អយុធ្យា ដោយសារតែនិស្ស័យស្នេហ៍ របស់នាងនៅជាប់ជំពាក់ជាមួយនឹងតួប្រុស។

Tor Thanapob និង Bella Ranee ក៏ធ្លាប់បានចាប់ជាដៃគូរជាតារាបង្ហាញម៉ូដនៅក្នុងកម្មវិធី Lazada Women's Festival កាលពីឧសភាកន្លងទៅផងដែរ៕

 

 

 ដកស្រង់ពី៖ Sabay