Social Network

Apple អាច​នឹង​បិទ​មុខងារ Battery Health ប្រសិន​បើ​អ្នក​ទៅ​ប្ដូរ​ថ្ម​នៅ​កន្លែង​ផ្សេង

បើយោងទៅតាម iFixit គឺបានផ្សព្វផ្សាយឲ្យដឹងថា Apple អាចនឹងមានគម្រោង ចាប់ផ្ដើមបិទមុខងារ Battery Healthបើសិនជាអ្នកប្រើiPhoneយកទូរសន្ទទៅប្ដូរថ្ម ពីកន្លែង

ជួសជុលផ្សេង លុះត្រាតែប្ដូរនៅហាង Apple Store ផ្លូវការរបស់ខ្លួន។ បញ្ហានេះគឺត្រូវបាន ប្រទះឃើញមានតែនៅលើ iPhone XS, iPhone XS Max និង iPhone XR ហើយយើងក៏អាច ត្រួតពិនិត្យមើលបាន ដោយចូលទៅកាន់ Settings > Battery > Battery Health ផងដែរ។ ខណៈពេលដែលវាចេញពាក្យ “Service” គឺចង់តម្រូវឲ្យលោកអ្នក ទៅផ្លាស់ប្ដូរថ្មម្ដងទៀត នៅហាងជួសជុលរបស់ Apple ផ្ទាល់តែម្ដង។

ក្រៅពីលេចឡើងនូវពាក្យថា “Service” ហើយក៏ចង់មានន័យថា ថ្មកំពុងបំពាក់នៅលើ iPhone គឺមានថាមពលខ្សោយ និងមិនគ្រប់គ្រាន់ ដើម្បីចែករំលែកឲ្យ ស្មាតហ្វូននោះផងដែរ។ មូលហេតុដែល Apple សម្រេចចិត្តធ្វើដូចនេះ គឺចង់មានសិទ្ធិគ្រប់គ្រង ទៅលើតំបន់ថាមពលថ្មនៃ iPhone ទាំងស្រុងតែម្ដង និងមិនចង់ឲ្យអតិថិជន ទៅប្ដូរនៅហាងដទៃទៀត។ ទោះបីជាយើងទិញថ្ម ចេញមកពីហាង Apple Store ហើយយកមកផ្លាស់ប្ដូរ ខ្លួនឯងក៏ដោយ បញ្ហានេះនៅតែអាច ប្រទះឃើញដដែល ហើយលុះត្រាតែ ក្រុមការងារ Apple ជាអ្នកផ្លាស់ប្ដូរឲ្យ ផ្ទាល់តែម្ដង។ ចំពោះមុខងារផ្សេងៗទៀត គឺនៅអាចដំណើរការ បានធម្មតាដដែល ដោយឃើញមានមុខងារ Battery Health តែមួយគត់ប៉ុណ្ណោះ ដែលត្រូវបានបិទ ដូច្នេះគ្មានអ្វីធំដុំឡើយ សម្រាប់អ្នកមិនត្រូវការ មុខងារមួយនេះ។

**សូមទស្សនាវីដេអូខាងក្រោម ដើម្បីទទួលយកព័ត៌មានបន្ថែម អំពីបញ្ហា “Service”៖

ប្រភពព័ត៌មានដដែល បានបង្ហាញឲ្យឃើញថា បញ្ហាជាប់ពាក្យ “Service” ថ្មីមួយនេះ គឺប្រទះឃើញបន្ថែមនៅ កំណែអាប់ដេត ចាប់តាំងពីខែមីនាឆ្នាំ 2019 សម្រាប់ទាំងជំនាន់ iOS 12 និង iOS 13 Beta ផងដែរ។ ហើយដូចដែលបាន ប្រាប់ខាងលើអញ្ចឹង ដោយបញ្ហាថ្មីមួយនេះ ប្រទះឃើញមាននៅលើ iPhone XS, iPhone XS Max និង iPhone XR តែប៉ុណ្ណោះ។ ហេតុដោយសារតែ នៅស្រុកយើងគ្មានហាង Apple Store ដូច្នេះបើឃើញមានបញ្ហានេះ គឺប្រាកដជាពិបាក រកវិធីជួសជុលណាស់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos



CamboReport