Social Network

Song Hye Kyo ធ្លាប់សាងស្នេហ៍ជាមួយតារាប្រុស ៣ នាក់ ផ្ដើមដោយហេតុផលតែមួយ

ទន្ទឹមនឹងជោគជ័យជាមួយនឹងអាជីពការងារជាតារាសម្ដែង Song Hye Kyo ហាក់បីដូចជាមិនសមប្រកបជាមួយនឹងរឿងស្នេហានោះទេ។

តារាស្រីល្បីឈ្មោះ Song Hye Kyo ដែលទើបតែមានរឿងអាស្រូវជាមួយនឹង Song Joongki កាលពីថ្មីៗនេះ ដោយអ្នកទាំងពីរបានបែកបាក់គ្នាបន្ទាប់ពីរៀបការមិនដល់ ២ ឆ្នាំផង។


យ៉ាងណាមិញ Song Joongki មិនមែនជាបុរសទី ១ ទេដែលស្រីស្អាត Song Hye Kyo មានទំនាក់ទំនងស្នេហាជាមួយនោះ ពោលគឺនៅមានតារាប្រុស ២ រូបទៀត ដែលតួឯកស្រីម្នាក់នេះធ្លាប់ទាក់ទង។ តួឯកស្រីរឿង បំណុលផ្ទះជំពាក់ស្នេហ៍ ធ្លាប់ជាគូស្នហ៍ជាមួយនឹងតួឯកប្រុសដូចជា៖

១. LEE BYUNG HUN


បានក្លាយជាគូស្នេហ៍នឹងគ្នាដោយសារតែថតរឿង All In ជាមួយគ្នាកាលពីឆ្នាំ ២០០៣។ កាលនោះ Song Hye Kyo ទើបតែអាយុ ២២ ឆ្នាំប៉ុណ្ណោះ ចំណែកឯខាងប្រុសមានអាយុរហូតដល់ ៣៣ ឆ្នាំ។ ពួកគេបែកបាក់គ្នាដោយសារមិនមានពេលគ្រប់គ្រាន់ឲ្យគ្នា ។

 

២. Hyun Bin


មិនខុសពីអ្នកដំបូងទេ ពួកគេស្រឡាញ់គ្នាដោយសារថតរឿងជាមួយគ្នាកាលពីឆ្នាំ ២០១១។ ពួកគេចាប់ផ្ដើមស្រឡាញ់គ្នាបន្ទាប់ពីថតរឿងចប់ ដែលរឿងនោះមានចំណងជើងថា Worlds Within។ ពួកគេស្រឡាញ់គ្នាបាន ៣ ឆ្នាំ ហើយក៏បានបែកគ្នា។ មូលហេតុដែលបែកគ្នា ដោយសារខាងប្រុសចូលហាត់ទាហាន។

 

៣. Song Joongki


ពួកគេត្រូវបានគេដឹងថា មានទំនាក់ទំនងជាមួយគ្នាដោយសារតែថតរឿង Descendants of the Sun ដែលជារឿងមួយទទួលបានការគាំទ្រខ្លាំងពេញអាស៊ី។ ពួកគេបានឈានដល់ការរៀបការកាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៧។ ជាអកុសលកាលពីខែ កក្កដា ឆ្នាំ ២០១៩ ពួកគេបានដល់ដំណាក់កាលលែងលះគ្នា ដោយសារអតីតីស្វាមីបានដាក់ពាក្យបណ្ដឹងមុន៕

ដកស្រង់ពី៖ Sabay