ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹងហើយថា មួយរយៈកន្លកមកនេះ មានព័ត៌មានលេចធ្លាយ ជាច្រើនអំពី ស្មាតហ្វូនត្រកូល Galaxy A មួយម៉ូឌែល របស់ក្រុមហ៊ុន
Samsung នោះគឺ Galaxy A90។ ជាក់ស្ដែង កាលពីមួយខែមុខ គេបានប្រទះឃើញវា នៅលើ Geekbench ហើយបន្ទាប់មកទៀត ក៏មានគេឃើញស្មាតហ្វូនមួយនេះ ទទួលវិញ្ញាបនបត្រពី Wi-Fi Alliance ដោយបានបង្ហាញថាវា អាចនឹងទ្រទ្រង់ប្រព័ន្ធ 5G ផងដែរ។
ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹងហើយថា មួយរយៈកន្លកមកនេះ មានព័ត៌មានលេចធ្លាយ ជាច្រើនអំពី ស្មាតហ្វូនត្រកូល Galaxy A មួយម៉ូឌែល របស់ក្រុមហ៊ុន Samsung នោះគឺ Galaxy A90។ ជាក់ស្ដែង កាលពីមួយខែមុខ គេបានប្រទះឃើញវា នៅលើ Geekbench ហើយបន្ទាប់មកទៀត ក៏មានគេឃើញស្មាតហ្វូនមួយនេះ ទទួលវិញ្ញាបនបត្រពី Wi-Fi Alliance ដោយបានបង្ហាញថាវា អាចនឹងទ្រទ្រង់ប្រព័ន្ធ 5G ផងដែរ។
គួររំលឹកថា បើយោងតាមប្រភព លេចធ្លាយកន្លងមក បានបង្ហាញថា Galaxy A90 អាចបានបំពាក់ឈីបកំពូល Snapdragon 855 និងមានរ៉េមទំហំ 6GB។ លើសពីហ្នឹង Galaxy A90 ទាំង 2 ម៉ូឌែលនេះ អាចត្រូវបានប្រប្រាស់ឈីប Snapdragon 855 ដូចគ្នា ប៉ុន្ដែ សម្រាប់ម៉ូឌែល ប្រើ 5G អាចមានរ៉េមធំជាង ម៉ូឌែល 4G ធម្មតា។ ជាងនេះទៅទៀត ពួកវាទាំង 2 ក៏អាចមានទំហំកាមេរ៉ា ខុសគ្នាផងដែរ ដោយ Galaxy A90 5G អាចនឹងមកជាមួយ កាមេរ៉ា 3 គ្រាប់ ទំហំ 48MP + 12MP + 5MP ចំណែកឯ បងប្អូនបង្កើត ម៉ូឌែល 4G អាចមានកាមេរ៉ាក្រោយ 3 គ្រាប់ដូចគ្នា ប៉ុន្តែវាមានទំហំខុសគ្នា គឺទំហំ 48MP + 8MP + 5MP។
សរុបមក Galaxy A90 ទាំងពីរម៉ូឌែលនេះ អាចមានអេក្រង់ Super AMOLED ទំហំ 6.7 អ៊ីញ ជាប្រភេទ Infinity-U រួមទាំងរចនាបថរូបរាង និងមានលក្ខណៈសម្បត្តិមួយចំនួនទៀត ដូចគ្នាស្ទើរតែទាំងអស់ ខុសគ្នាត្រង់តែ ទំហំកាមេរ៉ា និងប្រព័ន្ធ 5G ប៉ុណ្ណោះ។ យ៉ាងណា ចំណុចទាំងនេះ ស្ថិតនៅក្នុងភាព មិនទាន់ផ្លូវការនៅឡើយ ព្រោះយើងក៏មិនទាន់ដឹងថា ទាំងរូបរាង និងលក្ខណៈសម្បត្តិទាំងមូលរបស់ Galaxy A90 ក្នុងព័ត៌មានបែកធ្លាយ កន្លងមកនេះ អាចក្លាយជាពិត ឬក៏អត់នោះទេ។
ដកស្រង់ចេញពីCamboReport