Social Network

ដួង ម៉ា​និច្ច គ្រង​ឈុត​បុរាណ «​អប្សរា​ទម្លាក់​​​សក់​ចង​» ពិតជា​ប្លែក​ភ្នែក​ខ្លាំង

រាជធានីភ្នំពេញ ៖ តារាសម្តែង ដួង ម៉ានិច្ច ដែលកំពុងល្បីរឿងសាងស្នេហ៍ជាមួយតារាប្រុសវ័យក្មេង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពេញសង្គមហ្វេសប៊ុកនោះ ត្រូវបានគេតម្រូវឲ្យប្តូររសជាតិថ្មីក្នុងការសម្ដែងជាមួយលោក សេង មង្គល ។

តារាទាំង ដួងនេះសុទ្ធតែមានស្នាដៃច្រើនដូចគ្នា ។ អ្វីដែលកាន់តែប្លែកជាងនេះទៀតនោះ គឺ ដួង ម៉ានិច្ច ស្រាប់តែជ្រើសរើសឈុតសម្លៀកបំពាក់បុរាណដែលតុបតែងយ៉ាងស្រស់ប្រណីត មានមកុដគ្រងពីលើដែលស័ក្កិសមជាមួយទម្រង់មុខ និងរូបរាងតូចច្រឡឹងរបស់នាងតែម្តង ។

ជាងនេះទៅទៀត បើទោះជា ដួង មានិច្ច ចូលចិត្តតុបតែងកាយបែបសិចស៊ីក៏ជាញឹកញយស្រីស្អាតសម្បុរស្រអែមរូបនេះ រមែងបង្ហាញអ្វីដែលជាវប្បធម៌ខ្មែរ បន្សល់ទុកតាំងពីច្រើនរយឆ្នាំមុន ដូចជារើសយកសម្លៀកបំពាក់បុរាណ មកគ្រងឲ្យយុវវ័យក្រោយបានជ្រាប និងឈ្វេងយល់ ។

ដួង ម៉ានិច្ច និយាយថា នេះជាឈុត «អប្សរាទម្លាក់សក់ចង» ដែលចងក្រងប្រភពលើជញ្ជាំងប្រាសាទខ្មែរយើង ។ ជាការពិតឈុតបុរាណនេះ គឺថានាងអត់ធន់ណាស់ រឹបរាងតាំងពីផ្នែកក្បាលមកដល់ដងខ្លួន ។ ហេតុតែចង់ឲ្យមានការទទួលស្គាល់ពីមហាជន និងយុវជនសម័យថ្មី នាងខំអត់ធ្មត់ក្នុងន័យរក្សាអត្តសញ្ញាណខ្មែរ ក៏ដូចជាអ្នកសិល្បៈមួយដួងត្រូវតែចូលរួមលើកស្ទួយសិល្បៈ ៕

ដកស្រង់ពី៖ កោះសន្ដិភាព