Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តងនេះ​បែកធ្លាយរូបរាង​ទាំងមុខនិង​ទាំង​ក្រោយ​របស់ OnePlus 7T Pro តែម្តង

  • Print

ដូចដែល អ្នកបានដឹងហើយថា ក្រុមហ៊ុន OnePlus បានបញ្ចេញលក់ OnePlus 7 Pro ជាផ្លូវការ កាលពីខែ ឧសភា កន្លងទៅ ដូច្នេះស្មាតហ្វូននេះ មានអាយុកាលប្រហែលជា

2 ខែជាងមកហើយ។ អញ្ចឹង បើតាមប្រពៃណី ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ OnePlus ប្រហែលជាកំពុង ស្ថិតក្នុងដំណាក់កាល អភិវឌ្ឍស្មាតហ្វូត OnePlus ជំនាន់ថ្មី ដើម្បីមក បន្តតំណែង របស់ OnePlus 7 Pro ហើយមើលទៅ។ យើងអាចដឹងថា អ្នកស្នងតំណែង របស់ OnePlus 7 Pro អាចនឹង មានឈ្មោះថា OnePlus 7T Pro ព្រោះបើតាមទំលាប់ រយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន OnePlus តែងតែ បន្ថែមអក្សរ“ T” នៅខាងចុង ឈ្មោះស្មាតហ្វូន របស់ខ្លួន។ 

បើនិយាយអំពី ព័ត៌មានដែលទាក់ទងទៅនឹង រចនាបថផ្ទៃខាងមុខ របស់ OnePlus 7T Pro ក្រុមការងារ ខេមបូរីផត ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយ។ ប៉ុន្តែស្រាប់តែ ពេលថ្មីៗនេះ មានរូបភាព បែកធ្លាយ ទាក់ទងទៅនឹងរចនាបថ របស់ OnePlus 7T Pro បានលេចចេញ តាមអ៊ីនធើណេតសាជាថ្មីម្តងទៀត ដោយម្តងនេះ រូបដែលបានលេចធ្លាយ បានបង្ហាញពី រចនាបថផ្ទៃខាងមុខ និងផ្ទៃខាងក្រោយ របស់ OnePlus 7T Pro តែម្តង។ បើតាមរយៈ រូបភាព ដែលបានបែកធ្លាយនេះ បានបង្ហាញឲ្យឃើញ ពីរចនាបថខាងមុខ របស់ OnePlus 7T Pro ប៉ុន្តែរូបរាង ត្រូវបិទបាំង ដោយស្រោមការពារ ដើម្បីកុំអោយយើងឃើញ ពីការរចនារបស់វា។ បើយើងសង្កេតទៅលើរូបភាព ដែលបានបែកធ្លាយ ឃើញថា OnePlus 7T Pro មិនមានក្បាលឆក ឬ រន្ធទម្លុះអេក្រង់ នោះទេ ហើយអេក្រង់បង្ហាញរបស់វា ក៏មានរាងកោងបន្តិច នៅផ្នែកសងខាង ដូចទៅនឹង OnePlus 7 Pro ផងដែរ។ ទោះជាយ៉ាងណា រន្ធ Speaker ដែលស្ថិតនៅ ផ្នែកខាងលើគេបង្អស់ នៃអេក្រង់របស់វា អាចមើលឃើញច្បាស់ជាង OnePlus 7 Pro។ 

បើងាកទៅមើល ផ្ទៃខាងក្រោយរបស់ OnePlus 7T Pro វិញ យើងសង្កេតឃើញថា វាត្រូវបានបំពាក់ដោយកាមេរ៉ា ចំនួន 3 គ្រាប់ ក្នុងលក្ខណៈបញ្ឈរ អមមកជាមួយ ភ្លើង Flash មួយគ្រាប់ ដូចទៅនឹង OnePlus 7 Pro ផងដែរ។ ដូច្នេះប្រសិនបើ ក្រុមហ៊ុន OnePlus មិនផ្លាស់ប្តូរ ការរចនា នោះទេ យើងអាចរំពឹងថា ទូរសព្ទនេះក៏នឹងមានកាមេរ៉ា Selfie ហូតឡើងមកលើ (pop-up selfie) ផងដែរ។ ផ្នែកដែល ផ្លាស់ប្តូរ សំខាន់ៗបំផុតនោះគឺ OnePlus 7T Pro អាចនឹងបំពាក់ មកជាមួយបន្ទះឈីប Snapdragon 855 Plus ថ្មី ហើយប្រហែលជាមាន ការកែប្រែទៅលើ កាមេរ៉ា, អាចមានថាមពលថ្មធំជាងមុន និងប្រហែលជាសាកថ្ម ដោយឥតខ្សែថែមទៀតផង។ បន្ថែមពីនេះ យើងក៏អាច រំពឹងថា ស្មាតហ្វូន OnePlus 7T Pro នេះ នឹងអាចមានមកជាមួយ ពណ៌ថ្មីផងដែរ។

សរុបមកវិញ ទាំងនេះគ្រាន់តែ ជាព័ត៌មានបែកធ្លាយតែ ប៉ុណ្ណោះ ការពិតឬយ៉ាងណា យើងមិនទាន់ដឹងនៅឡើយទេ ដូច្នេះមានតែត្រូវរង់ចាំមើលបន្តទៀតប៉ុណ្ណោះ។ គួរបញ្ជាក់ផងថា OnePlus 7T Pro ត្រូវបាន គេរំពឹងថា នឹងត្រូវ ប្រកាសចេញ ជាផ្លូវការ មុនខែវិច្ឆិកា ខាងមុខ នេះដោយផ្អែកលើ កាលបរិច្ឆេទ នៃការចេញលក់ របស់ OnePlus 3T, OnePlus 5T និង OnePlus 6T កន្លងមក។




ដកស្រង់ចេញពីCamboReport