Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​សេង មង្គលថា «ខ្លួនឯង គឺ​ជា​អ្នក​ខូច​ខាត​ទាំងស្រុង​ដែល​ត្រូវ​កញ្ញា​ដួង ម៉ា​និច…»

  • Print

រាជធានីភ្នំពេញ៖ តារាសម្តែងដួង ម៉ានិច្ច ដែលកំពុងល្បីរឿងសាងស្នេហ៍ជាមួយតារាប្រុសវ័យក្មេងមានការចាប់អារម្មណ៍ពេញសង្គមហ្វេសបុ៊កនោះ ត្រូវគេតម្រូវឲ្យប្តូររសជាតិថ្មីក្នុងការសម្ដែងជាមួយលោកសេង មង្គល ។

តារាទាំង២នាក់សុទ្ឋតែមានស្នាដៃច្រើនដូចគ្នា តែនេះជាការប៉ះគ្នាលើកទី១ ។ សេង មង្គល និងដួង ម៉ានិច្ច រួមគ្នាសម្ដែងជាតួឯកក្នុងរឿងភាគថ្មីមានចំណងជើងថា «អន្ទាក់ស្នេហ៍» ។ ក្រៅពីតួឯកទាំងពីរនេះ មានតារាល្បីៗជាច្រើននាក់ផ្សេងទៀតរួមគ្នាដើម្បីសាច់រឿងនេះល្អមើល ។

មូលហេតុដែលដាក់កញ្ញាដួង ម៉ានិចជាតួឯកស្រីនោះ ដោយសារតែនាងមានសមត្ថភាព ហើយរឿងភាគ មុនៗ ដែលនាងជាតួឯកដែរនោះទទួលការគាំទ្រពីទស្សនិកជន ។ ម្យ៉ាងនាងកំពុងតែផ្ទុះរឿងសាងស្នេហាផ្អែមល្ហែមជាមួយតារាវ័យក្មេងលោកបុត្រ ។ ក្នុងពិធីក្រុងពលីលោកសេង មង្គល ជា តួឯកប្រុសបានឲ្យដឹងថា នេះគឺជាខ្សែភាពយន្ត ភាគលើកដំបូងដែលលោកបានចាប់ដៃគូ ជាមួយកញ្ញាដួង ម៉ានិច ក្រោយពីចូលប្រឡូក សិល្បៈអស់រយៈពេល១០ឆ្នាំមកនេះ ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យកំលោះសង្ហារូបនេះភ្ញាក់ផ្អើលនោះ ក្នុងរឿង«អន្ទាក់ស្នេហ៍» លោកត្រូវតួឯកស្រី ចាប់រំលោភគ្មានប្រណីដៃឡើយ ។ ដូច្នេះក្នុង រឿងនេះ លោកមាន អារម្មណ៍ថា ខ្លួនឯង គឺ ជាអ្នកខូចខាតទាំងស្រុងដែលតួឯកស្រីកញ្ញាដួង ម៉ានិច រំលោភបំពានរាងកាយ ។

«មិនថ្វីទេ ទោះបីយើងជាបុរសមានការខូចខាតខ្លះក្ដី តែខ្ញុំ សប្បាយចិត្ត ព្រោះតួឯកស្រីដែលសម្ដែង ជាមួយខ្ញុំ គឺជាកញ្ញាដួង ម៉ានិច ដូច្នេះលះបង់ បន្ដិចក៏គ្មានបញ្ហាដែរ» ។ លោកសេង មង្គល និយាយបែបលេងសើច ។ បុរសខ្ពស់សង្ហាសេង មង្គល បានឆ្លងកាត់ខ្សែភាពយន្តច្រើនរឿងណាស់ពិសេសរឿងភាគបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ ល្បីៗ ។

លោកមង្គល ក្លាយជាតារាប្រុសត្រូវប៉ាន់ក្នុងរឿងភាគនាពេលបច្ចុប្បន្ន ។ លោកទើបតែចាប់ដៃគូសម្តែងជាមួយពិធីការិនីហ៊ិន ច័ន្ទនិរត្ន័ រឿង«ទាសីបេះដូង»ដោយទទួលបានការលេចធ្លោមិនធម្មតា ។ រីឯដួង ម៉ានិច្ច វិញជាតារាស្រីពេញនិយមមួយដួង អាចសម្តែងជាតួអង្គច្រើនប្រភេទ មិនថាកាចឆ្នាសស្លូត កម្សត់ បុរាណ សម័យនោះទេ។

បើនិយាយពីតួបែបសិចស៊ី យេៗវិញក៏ឃើញថានាងមានភាពក្លាហានហ៊ានសម្តែងមិនខ្លាចទេ៕

ដកស្រង់ពី៖ កោះសន្ដិភាព