Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy A10s ប្រកាស​ចេញ​ជា​ផ្លូវ​ការ មាន​​កាមេរ៉ា​កាន់​តែ​ប្រសើរ និង​ថ្ម​កាន់​តែ​ធំ

  • Print

អំឡុងឆ្នាំ 2019 នេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់កូរ៉េខាងត្បូង Samsung បានធ្វើការបញ្ចេញស្មាតហ្វូនក្រោមត្រកូល A ជាច្រើនស៊េរី ហើយក្នុងនោះ ក៏មានស្មាតហ្វូនធុនមធ្យម Galaxy A10 រួមបញ្ចូលផងដែរ។

ដោយឃើញថា វាពិតជាទទួលបាន ការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ គួរសមដែរនោះ ដូចច្នេះ Samsung បានសំរេចចិត្ត ធ្វើការប្រកាសបង្ហាញ ខ្សែស្រឡាយថ្មីមួយទៀត គឺ Galaxy A10s ជាផ្លូវការ ដោយវាគ្រោងនឹងចូលខ្លួនមកជំនួស បន្តដំណែងសិស្សច្បងវា នៅលើទីផ្សារពាណិជ្ជកម្ម ក្នុងពេលឆាប់ៗនេះហើយ។

ជាការពិតណាស់ ស្មាតហ្វូន Galaxy A10s ទទួលបានទំហំថ្មធំជាងមុន លោតដល់ 4000mAh ច្រើនជាងម៉ូឌែល A10 ធម្មតា 600mAh និងមានមុខងារ សេនស័រស្កេនម្រាមដៃ នៅផ្នែកខ្នងខាងក្រោយ ថែមទៀតផង។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.2 អ៊ីញ ជាប្រភេទ IPS Infinity-V Display ដែលមានគែមសងខាងតិច និងខាងក្រោមរាងក្រាស់បន្តិច ហើយអាចបង្ហាញរូបភាព ក្នុងកម្រិតត្រឹម HD+ (720 x 1520 ភិចសែល) តែប៉ុណ្ណោះ។

សម្រាប់កម្លាំងម៉ាស៊ីនវិញ វាដើរដោយបន្ទះឈីប មិនទាន់បានបញ្ជាក់ឈ្មោះ ដោយគេបានត្រឹមបញ្ជាក់ថា ជាប្រភេទ Octa-Core CPU អាចរត់បានល្បឿន 2.0GHz អមមកជាមួយរ៉េមទំហំ 2GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមមេម៉ូរី Micro SD កាតពីខាងក្រៅបាន។

លើសពីនេះទៀត វាដំណើរការដោយ Android 9.0 Pie និងស្រោបដោយស្បែក One UI ទៀតផង។

ចំពោះផ្នែកកាមេរ៉ាវិញ A10s បានអាប់ដេតបន្ថែមនូវកាមេរ៉ាក្រោយមួយគ្រាប់ទៀត ដែលមួយជាលេនគោល មានទំហំ 13MP និងកម្រិត Aperture f/1.8 រីឯមួយគ្រាប់ដែលបានថែមមកជាមួយ ខណៈ Galaxy A10 ពុំមាននោះ គឺលេន depth sensor ដែលមានទំហំ 2MP។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺស្មាតហ្វូនខ្សែស្រឡាយ A ស៊េរីថ្មីនេះ ក៏បានដំឡើងកាណុង កាមេរ៉ា Selfie ពី 5MP ដែលមាននៅលើ Galaxy A10 មកទំហំ 8MP ជាមួយកម្រិត Aperture f/2.0 និងមានបង្កប់នូវបច្ចេកវិទ្យាស្កេនមុខ ដើម្បីដោះសោរទូរសព្ទ។

ជាចុងក្រោយ សម្រាប់ម៉ូឌែល Galaxy A10s ជំនាន់ថ្មី មានជម្រើស 4 ពណ៌សម្រាប់ជ្រើសរើស រួមមាន៖ ពណ៌ខៀវ ក្រហម បៃតង និង ពណ៌ខ្មៅ។ ហើយវាក៏អាចនឹងមកដល់ លើទីផ្សារប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ។

ដោយឃើញថា Galaxy A10 ពិតជាទទួលបាន ប្រជាប្រិយភាព និងការគាំទ្រខ្លាំងពី សំណាក់អ្នកប្រើប្រាស់ ឬ ហ្វេន Samsung មួយភាគធំ នៅប្រទេសយើង នោះខ្សែស្រឡាយថ្មី Galaxy A10s ក៏អាចមានសង្ឃឹមថា នឹងទទួលបានការពេញនិយម មិនចាញ់សិស្សច្បងវាដែរ ព្រោះថា វាបានបន្ថែមមកនូវ សមត្ថភាពថ្មីមួយចំនួន ប្លែកពី Galaxy A10 ធម្មតា។

 

 

ដកស្រង់ចេញពីCamboReport