Social Network

ត្រូវ​ប៉ាន់​អ្នក​អូស​ដាច់​យប់! កម្មវិធី​មេ Facebook ​ត្រៀម​ចេញ​មុខងារ Dark Mode ហើយ

Facebook បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារ Dark Mode សម្រាប់កម្មវិធីផ្ញើសារ Messenger នាខែមិនា ឆ្នាំ ២០១៩ កន្លងទៅ ប៉ុន្តែថ្មីៗនេះក៏ស្រាប់លេចដំណឹងនៃការគ្រោងដាក់ឲ្យប្រើលើកម្មវិធីមេវិញម្តង។

អ្នកជំនាញ Jane Wong បានចែកចាយដំណឹងនេះ តាមរយៈរូបភាព Screenshot មួយសន្លឹកលើបណ្តាញសង្គម Twitter ជុំវិញកម្មវិធី Facebook ដែលមានប្រើប្រាស់មុខងារងងឹត Dark Mode នៅលើប្រព័ន្ធ Android។ តាមការរំពឹងទុកមុខងារថ្មីអាចនឹងដាក់ឲ្យប្រើនៅក្នុងពេលដ៏ខ្លីខាងមុខឬអាចក្នុងកំណែអាប់ដែតជំនាន់បន្ទាប់ ហើយទំនងជាគាំទ្រទាំងលើប្រព័ន្ធ iOS និង Android។

បញ្ជាក់ថាមុខងារ 'Dark Mode' នឹងប្រែផ្ទៃកម្មវិធីទាំងមូលទៅជាពណ៌ស-ខ្មៅលើផ្នែកធំៗ លើកលែងតែរូបភាពដែលបង្ហាញចេញមកគឺមានសភាពពណ៌ធម្មតា ប៉ុន្តែមុខងារប្រភេទនេះគឺផ្តល់ប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកនិយមកាន់អូស Facebook នៅទីងងឹតឬពេលយប់ ដែលអាចបញ្ចៀសកម្រិតពន្លឺបានមួយផ្នែកធំជះទៅដល់ភ្នែក៕

ដកស្រង់ចេញពីSabay News