Social Network

OPPO Reno ជំនាន់​ក្រោយ អាច​នឹង​បំពាក់​កាមេរ៉ា​បួន​គ្រាប់ ជាមួយ​នឹង​សេនស័រ 20x Zoom

កាលពីពេលថ្មីៗនេះ ក្រុមការងារយើងទទួលបាន ព័ត៌មានលេចធ្លាយថា OPPO Reno អាចនឹងប្រកាសចេញ ជំនាន់ក្រោយៗជាច្រើនទៀត រហូតដល់ទៅចំនួន 3 ម៉ូឌែលខុសៗគ្នាឯណោះ។ រហូតមកដល់ពេលនេះ

ពាក្យចចាមអារ៉ាមថ្មីមួយទៀត បានបង្ហើបឲ្យដឹងថា OPPO Reno ជំនាន់ក្រោយ អាចនឹងភ្ជាប់មកជាមួយ សេនស័រកាមេរ៉ាសរុបចំនួន 4 គ្រាប់នៅខាងក្រោយ និងមានសមត្ថភាពអាច ពង្រីកបានដល់ទៅ 20 ដងថែមទៀតផង។ លើសពីនេះទៅទៀត ប្រភពលេចធ្លាយដដែល បានរំពឹងទុកជាមុនថា OPPO Reno ម៉ូឌែលថ្មីនេះ នឹងអាចចេញជាផ្លូវការ នៅក្នុងខែសីហានេះតែម្ដង។

អ្វីដែលយើងបានដឹងគឺថា វាមិនមែនត្រឹមតែជា ស្មាតហ្វូនដំបូងបង្អស់ របស់ម៉ាក OPPO ដែលបំពាក់ដោយ សេនស័រកាមេរ៉ា 4 គ្រាប់ ប៉ុន្ដែក៏មានមុខងារពិសេស 20x Zoom លើកដំបូងថែមទៀតផង។ បើយោងទៅតាមលោក Ishan Agarwal ដែលមានភាពល្បីល្បាញ ផ្នែកព័ត៌មានលេចធ្លាយ បានបង្ហោះអត្ថបទនៅលើ Twitter បញ្ជាក់ប្រាប់ថា ស្មាតហ្វូនជំនាន់ក្រោយនេះ នឹងអាចមានឈ្មោះថា Reno A ឬ Reno 2 ជាមួយនឹងលេខម៉ូឌែល CPH1907 ផងដែរ។ ចំពោះការឌីហ្សាញ បែបព្រុយត្រីឆ្លាម សម្រាប់កាមេរ៉ាខាងមុខ គឺអាចនៅរក្សាដដែល និងមានជម្រើសពណ៌បៃតង ដូចជាជំនាន់ដំបូងអញ្ចឹងដែរ។

លក្ខណៈសម្បត្តិរបស់ OPPO Reno A ឬ Reno 2 គឺត្រូវបានគេសង្ឃឹមថា អាចនឹងដើរដោយឈីប Snapdragon 710 ជាមួយនឹងរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ផងដែរ។ ចំណែកឯសេនស័រកាមេរ៉ាទាំង 4 គ្រាប់គឺអាចរួមមានដូចជា កាមេរ៉ាដើមទំហំ 48MP f/1.7, លេនប្រភេទ Ultrawide ទំហំ 8MP, លេនប្រភេទ Telephoto ទំហំ 13 និងលេនសខ្មៅប្រភេទ Monochrome ទំហំ 2MP ក៏ប៉ុន្ដែទំហំកាមេរ៉ាមុខ មិនទាន់ដឹងនៅឡើយទេ។ ក្រៅពីនេះទៅទៀត បន្ទះអេក្រង់របស់ OPPO Reno 2 អាចនឹងមានទំហំ 6.43 អ៊ីញ ជាប្រភេទ AMOLED ដែលមានបំពាក់នូវបច្ចេកវិទ្យា ស្កេនម្រាមដៃលើផ្ទៃអេក្រង់ និងថាមពលថ្មទំហំ 4,065mAh ថែមទៀតផង។

ពាក្យចចាមអារ៉ាម បានលើកឡើងមកថា OPPO អាចនឹងមានគម្រោង ប្រកាសចេញស្មាតហ្វូន Reno ម៉ូឌែលថ្មីនេះ នៅខែសីហានេះតែម្ដង ឬក៏អាចដើមខែកញ្ញា ឆាប់ៗខាងមុខនេះ។ សម្រាប់តម្លៃដាក់លក់វិញ គឺប្រាកដជាថ្លៃជាងជំនាន់មុនៗ ដែលអាចប្រហាក់ប្រហែលពី 461 ដុល្លារឡើងទៅ និងមាននៅលើទីផ្សារឥណ្ឌា មុនទីផ្សារលក់ដទៃៗទៀតផងដែរ។

ដកស្រង់ចេញពីCamboReport