Social Network

Samsung អាចនឹងដាក់បង្ហាញ សេនស័រ របស់កាមេរ៉ា ដែលមានទំហំ 108MP នៅថ្ងៃ ទី 12 ខែសីហា ខាងមុខនេះ

ក្រោយពី ក្រុមហ៊ុនស្មាតហ្វូន ជាច្រើន បានបំពាក់ កាមេរ៉ា ទំហំ 48MP ទៅលើទូរសព្ទរបស់ខ្លួន ហើយនោះ ក៏មានព័ត៌មាន ជាច្រើន បញ្ជាក់មកថា ក្រុមហ៊ុន Realmi និង Redmi នឹងត្រៀមបំពាក់ កាមេរ៉ា ទំហំ 64MP

ទៅលើ ស្មាតហ្វូន របស់ខ្លួន នាពេលឆាប់ៗ ខាងមុខនេះ។ ប៉ុន្តែការប្រកួតប្រជែង នៃផ្នែកកាមេរ៉ា មិនទាន់បានបញ្ចប់នៅឡើយទេ ព្រោះថាបើយោងតាម ពាក្យចចាមអារាម កាលពីពេលថ្មីៗនេះ ត្រូវបានគេនិយាយថា ស្មាតហ្វូនដែលបំពាក់ដោយ កាមេរ៉ា ទំហំ 108MP នឹងបង្ហាញវត្តមាន នាដើម 2020 ខាងមុខនេះ។

ស្រាប់តែ ក្នុងថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសដំណឹងមួយ តាមរយៈបណ្តាញសង្គម Twitter ថាខ្លួននឹងដាក់បង្ហាញ សេនស័រ ជំនាន់ចុងក្រោយរបស់ខ្លួន ជាផ្លូវការនៅថ្ងៃទី 12 សីហា 2019 ខាងមុខនេះ ប៉ុន្តែពេលវេលាអាចកែប្រើ ទៅតាមស្ថានភាព ហើយសេនស័រនោះ អាចជាសេនស័រ ដែលមានទំហំ 108MP ។ គួររំលឹកផងថា កាលពីប៉ុន្មានថ្ងៃមុននេះ មានប្រភពមួយ បានធ្វើការចែករំលែក រូបភាពដែលសម្រាប់ធ្វើបទបង្ហាញ ដែលប្រាប់យើងថា ក្រុមហ៊ុន Xiaomi នឹងបំពាក់សេនស័រ ដែលមានទំហំ 108MP របស់ Samsung ( Samsung ISOCELL ) នៅលើស្មាតហ្វូនរបស់ខ្លួន មុនគេ ហើយវាអាច Mi Mix 4។

សរុបមកវិញ បើសិនជា ក្រុមហ៊ុន Xiaomi ប្រកាន់ខ្ជាប់ នូវការកំណត់ពេលវេលា ដែលធ្វើការដាក់បង្ហាញ ស្មាតហ្វូនរបស់ខ្លួន នោះមានន័យថា ស្មាតហ្វូនដែលមានសេនស័រ 108MP នឹងមកដល់ក្នុងឆ្នាំនេះ។ គួរបញ្ជាក់ផងថា យើងមិនទាន់ប្រាកដទេថា សេនស័រ ដែល Samsung ត្រៀមដាក់បង្ហាញ នាពេលខាងមុខនេះ មានទំហំប៉ុន្មាន មេហ្គាភិចសែល នោះទេ ប៉ុន្តែយើងនឹងដឹងអំពីព័ត៌មាន ច្បាស់ការ នាពេលដ៏ខ្លីខាងមុខនេះ។

ដកស្រង់ចេញពីCamboReport