Social Network

1-Huawei Mate X ត្រូវបានពន្យារពេល​ក្នុងការ​ចេញ​លក់​ម្តង​ទៀត​ហើយ

បច្ចុប្បន្ននេះបើនិយាយអំពី ស្មាតហ្វូនអេក្រង់បត់ នោះអ្នកប្រាកដជានឹកឃើញ ដល់ Samsung Galaxy Fold និង Huawei Mate X មុនគេ។ យើងបានដឹងហើយថា ស្មាតហ្វូនអេក្រង់បត់ ទាំង 2 នេះ ត្រូវបានដាក់បង្ហាញ

ជាផ្លូវការ អំឡុង ដើមឆ្នាំ 2019 ប៉ុន្តែរហូតមកដល់ពេលនេះ ស្មាតហ្វូនអេក្រង់បត់ ទាំង 2 នេះ មិនទាន់បានដាក់បញ្ចេញលក់ ជាផ្លូវការនោះទេ ហើយមូលហេតុនោះ គឺដោយសារក្រុមហ៊ុន Samsung និង Huawei មិនទាន់ រួចរាល់ ក្នុងការកែប្រែ ចន្លោះប្រហោង និងចំនុចខ្វះខាត របស់ស្មាតហ្វូនអេក្រង់បត់ របស់ខ្លួននោះទេ។

បើត្រលប់ទៅកាលពី ប៉ុន្មានខែមុន ក្រុមហ៊ុន Huawei បានប្រាប់ទៅកាន់ ភ្នាក់ងារសារព័ត៌ថា ស្មាតហ្វូនអេក្រង់បត់ Huawei Mate X ជំនាន់ដំបូងរបស់ខ្លួន នឹងត្រូវពន្យារពេល ចេញលក់នៅលើទីផ្សារ ពី ខែមិថុនា ទៅ ខែកញ្ញា វិញ ហើយមូលហេតុនោះគឺ ខ្លួនមិនចង់ ចេញលក់ផលិតផលអ្វីមួយ ដែលអាចធ្វើឲ្យបំផ្លាញ កេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ ក្នុងន័យនេះក្រុមហ៊ុន Huawei ចង់សំដៅទៅលើ Galaxy Fold របស់ក្រុមហ៊ុន Samsung ដែលជួបប្រទះនឹងបញ្ហា នាពេលកន្លង។ ស្រាប់តែក្នុងថ្ងៃនេះ យើងទទួលបាន ព័ត៌មានមួយ ដែលបានរាយការណ៍មកថា Huawei Mate X នឹងត្រូវពន្យារពេលក្នុងការចេញ លក់ម្តងទៀតហើយ នេះបើយោងតាមសម្តី របស់ក្រុមហ៊ុន Huawei បានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន TechRadar នៅក្នុងព្រឹត្តិការណ៍ ជួបជុំភ្នាក់ងារសារព័ត៌មាន ដែលធ្វើឡើងនៅក្នុង ប្រទេសចិន។ គួរបញ្ជាក់ផងថា ភ្នាក់ងារសារព័ត៌មាន TechRadar មិនបានបញ្ជាក់អំពីមូលហេតុ នៃការពន្យារពេលចេញលក់ របស់ស្មាតហ្វូនអេក្រង់បត់ Huawei Mate X នោះទេ។

សរុបមកយើងក៏មិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់លាស់ ពីការដាក់លក់ស្មាតហ្វូនអេក្រង់បត់នេះនៅឡើយទេ។ យ៉ាងណាក៏ដោយ យើងសង្ឃឹមថាវានឹងមិនមាន ការពន្យារពេលចេញលក់ម្តងហើយ ម្តងទៀតទៅចុះ។

ដកស្រង់ចេញពីCamboReport