Social Network

Galaxy S10 5G ជា​ស្មាតហ្វូន 5G ដំបូង​គេ​បង្អស់ ដែល​ទទួល​ស្គាល់​ពី​សហព័ន្ធ​យោធា​អាមេរិក

នាពេលថ្មីៗនេះ Samsung បានពង្រីកការចុះបញ្ចី ទៅលើស្មាតហ្វូនរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ និងអាចប្រើប្រាស់បាន ដោយរដ្ឋាភិបាលសហព័ន្ធ នៃសហរដ្ឋអាមេរិក ផងដែរ។ ស្មាតហ្វូនបន្ថែមថ្មីៗ

ទាំងអស់នោះ គឺរួមមានដូចជា Galaxy S10 Series, Galaxy S9 ហើយនិង Galaxy Note 9 ដោយត្រូវបានយល់ព្រមពី STIG (Security Technical Implementation Guide) និងអាចធានាបានថា ពួកគេមានសមត្ថភាព ការពារទិន្នន័យ របស់យោធាអាមេរិក និងផ្ដល់ភាពសន្តិសុខ សម្រាប់ប្រព័ន្ធព័ត៌មាន របស់ ក្រសួងការពារជាតិ ថែមទៀតផង។

ពិតប្រាកណាស់ ប្រិយមិត្តអ្នកអាន មួយចំនួនប្រហែលជា ធ្លាប់បានដឹងហើយថា នេះមិនមែនជា លើកដំបូង សម្រាប់សាមសុងនោះទេ ដោយឡែកចំពោះ ស្មាតហ្វូនម៉ូឌែល Galaxy S8, Galaxy S8 Plus និងព្រមទាំង Galaxy Note 8 ក៏ត្រូវបានទទួលស្គាល់ដោយ STIG ដូចគ្នាអញ្ចឹងដែរ។ ចំពោះអ្វីដែលបានធ្វើឲ្យ កាន់តែពិសេស នោះគឺថា Galaxy S10 5G បានក្លាយទៅជាស្មាតហ្វូន 5G ដំបូងគេបង្អស់ ដែលមានសមត្ថភាព អាចបំពេញបានតាម ស្តង់ដារការពារសុវត្ថិភាព របស់សហព័ន្ធយោធា នៃសហរដ្ឋអាមេរិក។

លោក Chris Balcik ដែលជារដ្ឋាភិបាលសហព័ន្ធ នៅសាមសុងអេឡិចត្រូនិក ប្រចាំសហរដ្ឋអាមេរិក បានលើកឡើងថា “ការប្រកាសចេញ ស្មាតហ្វូន Galaxy S10 5G នាពេលថ្មីៗនេះ ជាមួយនឹងការលូតលាស់ នៃប្រព័ន្ធបច្ចេកវិទ្យា 5G គឺបានអនុញ្ញាតឲ្យបើក យុគសម័យថ្មីមួយ លើករណីប្រើប្រាស់ចាំបាច់ តាមសហព័ន្ធអាមេរិក” ហើយគាត់បានបន្ថែមទៀតថា “ដោយចាប់ផ្ដើមពីការតភ្ជាប់ ប្រព័ន្ធទំនាក់ទំនង តាមមូលដ្ឋានយោធា រហូតទៅដល់ ការជួយសំរបសំរួល នៅពេលមានបេសកកម្ម និងការប្រតិបត្តិយុទ្ធសាស្ត្រ ផ្សេងៗជាច្រើនទៀត” ផងដែរ។

កាលពីមួយខែមុននេះ ស្មាតហ្វូនម៉ូឌែល Galaxy S9 ក៏ទទួលបានការទុកចិត្ត ដោយអ្នកតំណាង នៅការិយាល័យតម្រួត នៃតំបន់ Kit Kitonon County ក្នុងទីក្រុង Burlington រដ្ឋ Colorado សហរដ្ឋអាមេរិក និងបានក្លាយទៅជា ផ្នែកមួយដ៏សំខាន់ នៃឧបករណ៍ស្តង់ដារ ដើម្បីធ្វើជាម៉ាស៊ីនកាមេរ៉ា សម្រាប់បំពាក់ជាប់ខ្លួន ថែមទៀតផង។ រហូតមកដល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មីៗ របស់សាមសុង ហាក់បីដូចជា នៅតែបន្ដទទួលស្គាល់ដោយ STIG ហេតុដូច្នេះហើយ យើងអាចសង្ឃឹមបានថា នឹងប្រទះឃើញមាន យកទៅប្រើប្រាស់ ដោយសហព័ន្ធអាមេរិក កាន់តែច្រើនទៅៗផងដែរ។

ដកស្រង់ចេញពីCamboReport