Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាស់ ក៏ចាស់ទៅ សំខាន់ ចៀវៃ សម្រេចចូល​រៀនវិញ​បំពេញ​ក្ដីសុបិន

  • Print

មិនមានពាក្យថា «ចាស់ពេក» ទេសម្រាប់ការចាយពេលវេលាដើម្បីសិក្សា។ ដូចតារាតៃវ៉ាន់ Ruby Lin ស្រាប់ មកទល់ពេលនេះមានអាយុ ៤៣ឆ្នាំទៅហើយក្ដី ប៉ុន្តែនាងនឹងវិលចូលថ្នាក់រៀនជាថ្មី។

តារាសម្ដែង Ruby Lin បានដកខ្លួនបន្តិចពីសិល្បៈ តាំងពីសម្រាលកូនរួច កាលពីខែមករា ឆ្នាំ ២០១៧ ដោយសារនាងចង់ទុកពេលមើលថែកូនតូចរបស់ខ្លួនឲ្យបានល្អ។ ពេលនេះកូនរបស់នាងក៏ធំច្រើនដែរ ដូចនេះដល់ពេលនាងសម្រេចក្ដីសុបិនរបស់ខ្លួនហើយ គឺចាប់ផ្ដើមចូលរៀនថ្នាក់អនុបណ្ឌិត។

Ruby ដែលគ្រប់គ្នាហៅ «ចៀវៃ» បានបង្ហើបលើបណ្ដាញផ្សព្វផ្សាយថា ខ្លួនត្រូវបានអនុញ្ញាតិឲ្យចូលរៀនថ្នាក់អនុបណ្ឌិត សម្រាប់មុខជំនាញគ្រប់គ្រងទីផ្សារនៅសាកលវិទ្យាល័យ Shih Hsin ជាស្ថាពរហើយ។ ជាមួយគ្នានោះ អ្នកម្ដាយកូន១រូបនេះ ក៏ថែមទាំងបានបង្ហាញកាតសិស្សរបស់ខ្លួនទៀតផង។

ក្នុង Post នោះដែរ នាងបានសរសេរថា៖ «នាងមិនអាចលើកយកពាក្យថា "រវល់" មកធ្វើជាលេសមិនអាចចូលរៀនទៀតទេ ខ្ញុំចង់បំពេញបំណងធ្វើជាសិស្សម្នាក់ និងចង់ឲ្យខ្លួនឯងបានទទួលដឹងអ្វីថ្មីមកអភិវឌ្ឍចំណេះដឹងឲ្យបានច្រើនទៀត។ កាន់តែរវល់ ខ្ញុំកាន់តែសប្បាយចិត្ត។ ឥលូវខ្ញុំថែមទាំងទិញសំបុត្របានគេ Discount ទៀតពេលទៅមើលកុន ព្រោះជាសិស្ស។

ម្ដាយកំពុងក្រេបយកចំណេះបន្ថែមសម្រាប់របស់ម្ដាយ និងក៏សម្រាប់កូនដែរ។ សង្ឃឹមថាខ្ញុំអាចបញ្ចប់ការសិក្សាដោយរលូនបំផុត»។ Ruby បានរៀបការរយៈពេលជាច្រើនឆ្នាំមកហើយជាមួយមិត្តជិតស្និទ្ធ ដែលជាតារាសម្ដែងល្បី Wallace Huo កាលពីឆ្នាំ ២០១៦ និងមានកូនជាមួយគ្នានៅឆ្នាំ ២០១៧។ ពេលនេះគ្រួសារតូចនេះកំពុងរស់នៅជាមួយគ្នាយ៉ាងសាមញ្ញ និងមានក្ដីសុខបំផុត៕

ដកស្រង់ពី៖ Sabay