កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងទៅ គូស្នេហ៍ដែលកំពុងតែអង្រួនបេះដូងអ្នកគាំទ្រ Shawn និង Camila បានបង្ហោះវីដេអូខ្លីថើបគ្នានៅក្នុងគណនី Instagram។
ភ្លាមៗនោះតារាចម្រៀងលំដាប់ពិភពលោកជនជាតិកាណាដា Justin Bieber ក៏បានចូលទៅ comment ថា Shawn និង Camila ពិតជាចម្លែកមែនទែន ហើយម្ចាស់បទ «Boyfriend» រូបនេះបានបន្ថែមទៀតថា លោកក៏ចូលចិត្តវីដេអូនេះផងដែរ។
យ៉ាងណាមិញ វីដេអូនេះត្រូវបានបង្ហោះឡើងដោយសារតែគូស្នេហ៍មួយគូនេះបានប្រទះឃើញនូវការរិះគន់នៅក្នុងបណ្ដាញសង្គមផ្សេងៗ លើរបៀបនៃការថើបរបស់អ្នកទាំងពីរថា ពួកគេថើបគ្នាដូចត្រី។ ម្ចាស់បទ «Señorita» ក៏ឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះជាមួយនឹងវីដេអូថើបគ្នាដ៏ចម្លែកមួយតែម្ដង។
លើសពីនេះទៀត វីដេអូដែលបង្ហោះដោយ Shawn Mendes នោះទទួលបានអ្នកចុចមើលរហូតដល់ ១៩ លានដងហើយគិតមកត្រឹមថ្ងៃនេះ។
ដកស្រង់ពី៖ Sabay