Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាសម្ដែង សាវីន ហ្វីលីប រំភើបក្រោយកូនច្បង សម្រេចបំណងឲ្យ២ធំៗ

  • Print

តារាសម្តែងប្រុសជើងចាស់ដ៏មានប្រជាប្រិយភាព លោក សាវីន ហ្វីលីព ពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយកូនប្រុសច្បងជាទីស្រលាញ់របស់លោក បានសម្រេចចិត្តទៅ សាងផ្នួសរយៈពេលខ្លី ដើម្បីសងគុណឪពុកម្ដាយ។

ការបួសនេះ បន្ទាប់ពី កូនប្រុសម្នាក់នេះ បានសម្រេចលទ្ធផលប្រលងបាក់ឌុបជាបកាលពីពេលថ្មីៗនេះ។ កូនប្រុសច្បង របស់តារាសម្ដែងជើងចាសរូបនេះមានឈ្មោះ យោធិន វីរ៉ាយុត្ត វ័យ១៧ឆ្នាំ បានសាងផ្នួសនៅ ទីអារាមវត្ត និគ្រោធវ័នគល់ទទឹង ដែលជា ទីអារាម ព្រះតេជគុណ គូ សុភាព គង់នោះ។

ក្នុងពិធីបំបួសនោះផងដែរ ព្រះតេជគុណ គូ សុភាព ក៏បាននិមន្តកោរសក់ផងដែរ។ វីរ៉ាយុត្ត សម្រេចចិត្តបួសត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ និងត្រូវសឹកវិញដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យថែមទៀត លើជំនាញ IT ដែលគេស្រលាញ់។ លោក សាវីន ហ្វីលីប បានថ្លែងដឹងថា ក្នុងមានជាអាណាព្យាបាលគឺ ពិតជារំភើបគ្មានអ្វីប្រៀបបានឡើយ នៅពេលដែលកូនបានបំពេញបំណង របស់ខ្លួនបែបនេះ។

លោកថា កូនប្រុសរបស់លោក បានសម្រេចបំណងធំៗរបស់គេបាន២ហើយ នោះគឺ ប្រលងបាក់ឌុប និង ការសាងផ្នួស នេះតែម្ដង ដែលបំណងនេះ វីរ៉ាយុត្ត បានប៉ងជាយូរណាស់មកហើយ។ លោកបានឲ្យដឹងបន្ថែមថា កូនប្រុសច្បងម្នាក់នេះ តាំងពីកើតមករហូតវ័យ១៧ឆ្នាំនេះ មិនដែលធ្វើឲ្យក្រុមគ្រួសារពិបាកចិត្តឡើយ។

ជាមួយក្នុងការសម្រេចចិត្តលើការសាងផ្នួសនេះ លោកសូមជូនពរឲ្យបានសម្រេចនៅអ្វីដែល បានប៉ង ជួបតែសំណាងល្អក្នុងជីវិត ៕

ដកស្រង់ពី៖ Sabay